យូរី ឈរទាំងខ្លួនញ័រទទ្រើកកែវភ្នែកសម្លឹងមើលមុខ ថេយ៉ុង នៅក្នុងរូបថតមិនដាក់ភ្នែកសឹងតែមិនជឿថាម្នាក់ដែលនៅក្នុងរូបគឺជាគេ!
< នេះ...នេះវានៅមិនទាន់ងាប់ទេឬ? > យូរី
< តើមានរឿងអ្វីមែនទេអ្នកស្រី? > ប្រុសម្នាក់ដែលជាអ្នកស៊ើបនោះក៏សួរទៅ យូរី នៅពេលឃើញនាង
ប្លែកៗដូចជាភ័យខ្លាចណាស់អញ្ចឹងក្រោយពេលបាន ឃើញរូបក្មេងម្នាក់ដែលប្ដីរបស់នាងកំពុងតែមានទំនាក់ទំនងជាមួយនោះហើយ
< គ្មានទេ! ហើយឯងដឹងទេថាក្មេងម្នាក់នេះវានៅ ឯណា? > យូរី សម្រួលអារម្មណ៍ធ្វើជាធម្មតាវិញហើយងាកទៅសួរ
< ខ្ញុំក៏មិនបានដឹងឡើយអ្នកស្រីខ្ញុំគ្រាន់តែបានដឹងមកខ្លះៗថាក្មេងម្នាក់នេះនៅធ្វើការក្នុងក្លឹបរបស់អ្នក ប្រុស >
< អ្ហឹម! នេះលុយឯងត្រឡប់ទៅវិញបានហើយ >
យូរី យកសេតលុយនៅលើតុហុចអោយទៅគេ
< អរគុណអ្នកស្រី > ប្រុសម្នាក់នោះទទួលបានលុយហើយក៏ដើរចេញត្រឡប់ទៅវិញ
< ហេតុអីទើបវានៅមិនទាន់ងាប់ទៀត? > យូរី ដើរទៅ ដើរមកនិយាយតែម្នាក់ឯងទាំងមិនអស់ចិត្តតែនាងមិនជឿត្រឹមរូបថតប៉ុន្មានសន្លឹកនឹងឡើយព្រោះមនុស្សអាចនឹងមនុស្សមុខមាត់ដូចគ្នាខ្លះចឹងហើយទាល់តែនាងបានជួបគេជួបផ្ទាល់ទើបនាងជឿថាជាគេពិតមែន!។
@យប់អាធ្រាត //
យប់ជ្រៅទៅហើយទើបឃើញ ជុងហ្គុក ដើរចូលមកក្នុងភូមិគ្រឹះតែធ្វើអោយនាយអត់ឆ្ងល់មិនបាននៅ ពេលមិនឃើញ យូរី នៅចាំឡូឡារដូចជារាល់ដងតែនាយក៏ខ្ជិលខ្វល់ច្រើនហើយដើរឡើងទៅខាងលើតម្រង់ទៅរកបន្ទប់របស់កូនស្រី
< ក្រាក >
ជុងហ្គុក បើកទ្វារចូលក្នុងបន្ទប់កូនស្រីថ្នមៗដើរទៅអង្គុយលើគ្រែជិតនាងតូចដែលកំពុងគេងលក់មិន ដឹងអ្វីទាំងអោបតុក្កតារបស់នាងជាប់
< ប៉ា សូមទោសណា៎ > ជុងហ្គុក និយាយទាំងអង្អែលក្បាល អ៊ែលឡា ថ្ងៃនេះនាយបានធ្វើខុសភ្លេចពាក្យ សន្យាជាមួយនាងម្ដងទៀតហើយព្រោះតែនាយរវល់នៅជាមួយនឹង ថេយ៉ុង
ESTÁS LEYENDO
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
Ficción Generalដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
