ភាគទី27 : លោក....លោកមកទីនេះធ្វើអី ??

8.4K 384 0
                                        

ក្រោយពេលនិយាយជាមួយនឹង ហូស៊ុក រួចហើយ ជុងហ្គុក បានត្រឡប់មកវិមានវិញនាយក៏បានខល អោយ យ៉ុងហ្គី នឹង ជីមីន មកទីនេះព្រោះមានតែ
ជីមីន ទេគេអាចនឹងដឹងថា ថេយ៉ុង នៅឯណាដោយ សារពួកគេជាមិត្តភក្តិនឹងគ្នាអញ្ចឹងហើយរាងតូចប្រាកដជាប្រាប់ ជីមីន មិនខាន

< ឯងខលអោយយើងមករកទាំងយប់បែបនេះមាន ការស្អី ?? > យ៉ុងហ្គី ដើរចូលមកក្នុងវិមានជាមួយនឹង ជីមីន ហើយស្រដីសួរទៅ ជុងហ្គុក ដែលអង្គុយចាំពួកគេនៅក្នុងបន្ទប់ទទួលភ្ញៀវនោះ

< ជីមីន ខ្ញុំមានរឿងខ្លះចង់សួរឯង > ជុងហ្គុក
ងើបដើរមកឈប់ទប់មុខពួកគេ

< ស្អីៗ! ឯងមានរឿងស្អីចង់និយាយជាមួយប្រពន្ធយើង ?? > យ៉ុងហ្គី

< ខ្ញុំមិនបានធ្វើអីគេឯណាខ្ញុំគ្រាន់តែចង់សួរគេរឿង ពាក់ព័ន្ធនឹង ថេយ៉ុង តើបងក៏ហួងហែងម្ល៉េះ? > ជុងហ្គុក និយាយព្រោះតែ យ៉ុងហ្គី បានទាញ ជីមីន អោយឈរនៅពីក្រោយខ្នងគេ

< អា៎ៗ! បានហើយលោកចនតើមានរឿងអីចង់សួរខ្ញុំមែនទេ ?? > ជីមីន ដើរចេញពីក្រោយខ្នង យ៉ុងហ្គីហើយសួរទៅ ជុងហ្គុក

< ពិតមែនហើយ តើឯងដឹងមែនទេថា ថេយ៉ុង
គេនៅឯណា? > ជុងហ្គុក

< គឺ....> ជីមីន

< មិនបាច់និយាយកុហកខ្ញុំទេ ព្រោះខ្ញុំបានដឹងរឿងអស់ហើយថា ថេយ៉ុង គេមិនបានយកកូនចេញគ្រាន់តែខ្ញុំមិនបានដឹងថាពេលនេះគេនៅឯណាតែប៉ុណ្ណោះ > ជុងហ្គុក

< ខ្ញុំមិនដឹងឡើយ > ជីមីន

< ឯងកំពុងកុហកខ្ញុំ? > ជុងហ្គុក

< ខ្ញុំពិតជាមិនដឹងមែន គេបានប្រាប់ខ្ញុំរឿងគេនឹងលោកហើយនឹងរឿងកូនប្រាប់ខ្ញុំពិតមែនតែគេមិន បានប្រាប់នោះទេថាគេរើទៅនៅឯណាព្រោះនៅថ្ងៃដែលគេចាកចេញទៅគេក៏មិនបានប្រាប់ខ្ញុំដែរ >
ជីមីន

< នៀក! ជុងហ្គុក ឯងមិនបាច់ធ្វើមុខមិនជឿទេព្រោះ ជីមីន គេនិយាយសុទ្ធតែជាការពិតមុនថ្ងៃដែល
ថេយ៉ុង ចាកចេញទៅនោះ ជីមីន ក៏បានខលអោយ ថេយ៉ុង ចេញមកខាងក្រៅជួបគេហើយពួកយើងក៏នៅញាំអីជាមួយគ្នាព្រោះនៅថ្ងៃនោះយើងក៏នៅទីនោះជា មួយនឹងពួកគេដែរ ប៉ុន្តែចាប់តាំងពីថ្ងៃនោះមកពួកយើងក៏មិនដែលឃើញ ថេយ៉ុង ទៀតឡើយព្រោះគេបានរើចេញទៅបាត់ហើយ > យ៉ុងហ្គី

ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)Where stories live. Discover now