ភាគទី19 : ម៉ាក់ចង់និយាយពីអ្វី ??

4.7K 290 0
                                        

ថ្ងៃនេះ ថេយ៉ុង បានមកធ្វើការតាមធម្មតាគ្រាន់តែចម្លែកត្រង់ថាប៉ុន្មានថ្ងៃហើយដែលគេមិនដែលឃើញ សែននី បានធ្វើការទៀត

< បងស្រី ម៉ារីន > ថេយ៉ុង

< អៅ! ថេយ៉ុង មានការអីហ្ហេស? > ម៉ារីន កំពុងតែឈរនិយាយគ្នាជាមួយនឹង លីណា ក៏ងាកទៅមើលគេ

< គឺគ្មានអ្វីទេ ដោយសារតែមិនឃើញ សែននី
មកធ្វើការទៀតតើនាងឈប់មកធ្វើហើយហើយមែនទេ? > ថេយ៉ុង

< មានឯណានាងនៅធ្វើការនៅទីនេះធម្មតាតើយ៉ាងមិចឬ? > ម៉ារីន

< ខ្ញុំគ្រាន់តែឆ្ងល់ព្រោះប៉ុន្មានថ្ងៃហើយមិនដែលឃើញនាងមកធ្វើដូចមុន > ថេយ៉ុង

< ប្រហែលនាងកើតអ្វីទេដឹងបើអោយនាងឈប់នៅធ្វើការនៅទីនេះគ្មានថ្ងៃឡើយ > លីណា និយាយតែចៃដន្យអីពេលនោះក៏ស្រាប់តែបានឃើញ សែននីដើរចូលមកក្នុងក្លិបទាំងបាំងមុខ

< សែននី > ម៉ារីន ចាប់ដៃ សែននី នៅពេលនាង
រកដើរចេញ

< លេង លេងខ្ញុំ!!! > សែននី ស្រែកឡើង

< នាងឆ្គួត នេះយើងណា៎ ម៉ារីន > ម៉ារីន

< នាងទេហ្ហេស > សែននី ប្រាប់ទាំងភ្នែកនៅតែសម្លឹងទៅខាងក្រៅទាំងទឹកមុខភ័យៗ

< អឺ! បើមិនមែនជាយើងតើជាអ្នកណា? ហើយនេះមុខនាងឯងទៅត្រូវស្អីមកនិង ?! > ម៉ារីន ស្រាប់តែភ្ញាក់ផ្អើលនៅពេលចាប់ទាញដៃ សែននី ចេញពីថ្ពាល់ស្រាប់តែបានឃើញថាមុខនាងសុទ្ធតែស្នាម

< សែននី មុខនាងកើតស្អីហើយអ្នកណាធ្វើអីនាងមិចក៏សភាពទៅជាបែបនេះ ?? > លីណា

< ហឹ្ហកៗ > សែននី និយាយមិនចេញបានត្រឹមតែយំ

< សែននី នាងនៅឯណាឆាប់ចេញមកភ្លាម!! > សម្លេងស្រែករបស់មនុស្សប្រុសមួយក្រុមបានលាន់ លឺពេញក្នុងក្លិបធ្វើអោយ សែននី លឺហើយប្រញាប់រត់ទៅពួននៅពីក្រោយខ្នង ម៉ារីន

< នៅទីនេះទេឬ ឆាប់ចេញមកនេះភ្លាមកុំអោយយើងប្រើធម៌ដាក់នាងទាន់!!! > ប្រុសម្នាក់និយាយហើយគេដើរទៅកញ្ឆក់ដៃ សែននី អោយចេញមក

< អត់ទេ ឆាប់លេងខ្ញុំទៅខ្ញុំមិនទៅជាមួយពួកឯងទៀតទេជួយផងហឹ្ហកៗ > សែននី

ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)Where stories live. Discover now