@ព្រឹកថ្ងៃថ្មី //
នៅក្នុងបន្ទប់មួយដែលមានខោអាវធ្លាក់យ៉ាងរប៉ាត់ រប៉ាយពេញនឹង ជុងហ្គុក ទម្លាក់ដៃរាវរកអោប ថេយ៉ុង ទាំងមិនទាន់បានបើកភ្នែកនៅឡើយហើយក៏ធ្វើអោយនាយត្រូវបើកភ្នែកភ្លាមៗព្រោះតែមិនប៉ះរាងតូច
< ហ្ហឹម...គេទៅណាហើយ? > ជុងហ្គុក គ្រហឹមងើប អង្គុយសម្លឹងរកមើល ថេយ៉ុង តែមិនបានឃើញគេនៅក្នុងបន្ទប់ឡើយ
< ហ៊ានងើបចោលយើងផងហេ្ហស ?! > ជុងហ្គុក ប្រញាប់ងើបឈរដើរទៅយកកន្សែងរុំនឹងចង្កេះចូលទៅក្នុងបន្ទប់ទឹក! ថេយ៉ុង ពិតជាខ្លាំងមែននាយលេងគេខ្លាំងៗដល់ថ្នាក់នេះហើយគេនៅងើបរួចទៀតបើសិនជាបែបហ្នឹងលើកក្រោយនាយគួរតែលេងគេខ្លាំងជាងនេះហើយមើលទៅ
បន្ទាប់ពីងូតទឹករួចហើយ ជុងហ្គុក បានដើរចេញមក វិញកំពុងតែឈរស្លៀកពាក់នោះទូរស័ព្ទនាយស្រាប់តែរោទ៍ឡើងមកទើបនាយយកមកមើលក៏ដឹងថាជាលេខរបស់នរណាខលមក
< យ៉ាងមិច? > ជុងហ្គុក ស្រដីសួរទៅអ្នកម្ខាងទៀតទាំងកំពុងឈរពាក់នាឡិកានៅមុខកញ្ចក់
< ពេលណាបងត្រឡប់មកផ្ទះវិញ? > សម្លេងមនុស្សស្រីម្នាក់នៅខាងនោះបានសួរបកមកវិញ
< បន្តិចទៀតបងទៅហើយ > ជុងហ្គុក ប្រាប់ហើយនាយបានចុចបិទមុននឹងដើរចេញមកពីក្នុងបន្ទប់ត្រឡប់ទៅផ្ទះវិញ។
ពេលចុះមកដល់ខាងក្រោម ជុងហ្គុក សម្លឹងឆ្វេងស្ដាំរកមើលក្មេងម្នាក់ដែលធ្វើអោយខ្លួនមានក្ដីសុខយប់ មិញនោះប៉ុន្តែមិនបានឃើញគេឡើយ ប៊ិន ក៏ដើរមករកនាយ
< ចៅហ្វាយ > ប៊ិន
< ឯងទើបមកពីណា? > ជុងហ្គុក
< មុននេះខ្ញុំរវល់ទៅមើលការងារនៅខាងក្រោយ > ប៊ិន
< ហ្ហឹម! > ជុងហ្គុក
< ចៅហ្វាយរកអ្វីមែនទេ? > ប៊ិន សួរនៅពេលឃើញ ជុងហ្គុក សម្លឹងចុះឡើងមិនឈប់
< ឃើញក្មេងនោះទេ? > ជុងហ្គុក
< ក្មេង? ក្មេងណាទៅចៅហ្វាយ ?? > ប៊ិន មើលមុខ ជុងហ្គុក ស្រដីសួរទៅនាយទាំងឆ្ងល់
YOU ARE READING
ពង្វក់ស្នេហ៍Sugar Daddy🖤🔥(ចប់)
General Fictionដោយសារតែគុំនំុគុំគួនជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបខ្លួនពីមុនមកធ្វើអោយក្មេងប្រុសដែលធ្លាប់តែស្លូតបូតគួរអោយស្រលាញ់ម្នាក់ប្រែទៅជាក្មេងដែលកាចសាហាវហា៊នធ្វើគ្រប់យ៉ាងអោយតែបានសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគេ ប៉ុន្តែចុងក្រោយគេបែរជាលង់ខ្លួនទៅស្រលាញ់មនុស្សដែលគេកំព...
