ភាគ:១+២

693 12 0
                                        

     នាងតូចឡាគីរ៉ាចូលមកក្នុងភោជនីយដ្ឋានមួយកន្លែងហើយវាក៏ជាកន្លែងធ្វើការរបស់នាងផង ។
« បងខ្ញុំមកវិញហើយ » នាងបានជួបជាមួយមេកាហាងនេះហើយក៏ប្រាប់គាត់កុំឲ្យគាត់សួររកនាង ។
« ឡាគីមកដល់ល្មមបងស្មានតែមិនមកហើយតើ មិចហើយពេលបានទៅលេងម៉ែនោះ? » បងមេកានេះប្រៀបបីដូចជាបងស្រីនាងអ៊ីចឹង គាត់តែងបារម្ភសួរពីនាងគ្រប់ពេលដូចជាពេលនេះចឹង នាងញញឹមមកគាត់
« គឺថាមិនអីទេបង ខ្ញុំនេះវាឡើងទម្លាប់ទៅហើយ !! និយាយចឹងបងខ្ញុំទៅផ្លាស់សម្លៀកបំពាក់សិនហើយខ្លាចជួយរត់តុគេមិនទាន់ ព្រោះឃើញមានមនុស្សច្រើនណាស់ » ឡាគីរ៉ា
«ហ៊ឹម!!ចឹងឯងឆាប់ទៅចុះបងទៅមើលការទីនោះសិនហើយ » មេការគាត់ប្រាប់តែប៉ុណ្ណឹងហើយ ឡាគីរ៉ាក៏ប្រញាប់ទៅផ្លាស់ប្ដូរសម្លៀកបំពាក់របស់នាងវិញដូចគ្នា ។
20នាទីក្រោយនាងបានរៀបចំខ្លួនស្លៀកពាក់ខោអាវបុគ្គលិកអ្នករត់អាហារឲ្យគេ ។ នាងចេញទៅជួយយកអាហារដែលភ្ញៀវបានកម្មង់នោះទៅជាមួយគេដែរ នាងដើរតាមពីក្រោយបងមេកាព្រោះគាត់ជាអ្នកនាំលើកមុខម្ហូបនោះទៅឲ្យគេ ។
« សុំទោស...សុំទោសលោកខ្ញុំគ្មានចេតនាទេលោក ខ្ញុំសុំទោសផងណាលោក » បុគ្គលិកស្រីម្នាក់បានលើកអាហារទៅហើយក៏បានប៉ះគ្នាជាមួយភ្ញៀវ ទាំងភ័យញ័រអស់ហើយ ។
«សុំទោសហើយអាវរបស់ខ្ញុំត្រូវបានស្អាតដូចដើមដែរទេ? សមត្ថភាពត្រឹមជាក្មេងរត់តុនាងគ្មានលុយទិញអាវមួយនេះផងប្រាក់ខែនាងមួយខែទិញមិនបាននាង » ភ្ញៀវមនុស្សស្រីនោះប្រើសម្ដីមើលងាយទៅកាន់នាងទាំងខឹងមើលលើមើលក្រោមដូចទ្រង់មាក់ងាយនាងណាស់
ឆាច់ .....
នារីម្នាក់ហ្នឹងក៏បានយកទឹកមកជះដាក់មុខនាងទាំងមានបំណងច្បាស់ណាស់ នាងនិយាយមកនេះមិនយល់ពីអារម្មណ៍របស់ម្នាក់ទៀតសោះ នៅយកទឹកមកជះលើនាងទៀត ។
« ខ្ញុំសុំទោសពិតមែនណាអ្នកនាង ខ្ញុំគ្មានបំណងចឹងទេ » នាងលើកដៃសំពះអង្វរ នាងក៏គ្មានបំណងចងទៅធ្វើឲ្យខោអាវរបស់ប្រឡាក់ឯណាវាជាការចៃដន្យតើ ទោះបីជាគេធ្វើយ៉ាងមិចដាក់ក៏នាងខាំមាត់និយាយសុំទោសគេទៀត ។
« ខ្ញុំមិនដឹងទេ!! ឆាប់ហៅម្ចាស់ហាងមួយនេះមក កូនចៅអីបម្រើភ្ញៀវមិនបានល្អបែបនេះ » ភ្ញៀវនៅក្នុងហាងងាកមកចាប់អារម្មណ៍អ្នកទាំងពីរគ្រប់គ្នា នាងលែងស្រែករកតែម្ចាស់ហាងបែបចឹងនោះ ឯនាងនោះវិញបានតែឈរក្ដាប់ជាយសំពត់ខ្លួនឯងមិនដឹងគួរនិយាយអ្វីបន្តទេ ។
« អ្នកនាងមានរឿងអ្វីមែនទេ?? »
« គឺនាងបានធ្វើឲ្យប្រឡាក់អាវរបស់ខ្ញុំ » មេកាមើលតាមដៃរបស់នារីម្នាក់នោះចង្អុលឃើញហើយចង់តែបោកក្បាលឲ្យងាប់ទេ ប្រឡាក់តែតិចសោះប្រឹងស្រែកជំទាលរកម្ចាស់ហាងទៀតមិនដែលឃើញុំនុស្សស្រីណាចឹងទេ។
« អ្នកនាងខ្ញុំថាត្រឹមប៉ុណ្ណឹងវាមិនកើតអីធ្ងន់ធ្ងរទេ!! »
« មិនអីយ៉ាងមិច?? »
« ខ្ញុំនិយាយតាមត្រង់ចុះ ត្រឹមអាវប៉ុណ្ណឹងនោះវាគ្មានអ្វីទៅខូចខាតឯណាទៅ?? អ្នកនាងអាងមានលុយមែនទេ? អ្នកនាងចង់ប្រើសម្ដីបែបណាចំពោះបុគ្គលិកបែបណាក៏បានចឹងឬ?? ខ្ញុំសុំប្រាប់ថាអ្នកនៅទីនេះគ្មានអ្នកណាមកមើលងាយដូចជាអ្នកនាងឡើយ !! ប្រឡាក់តែបន្តិចសោះហ្នឹង?! ឬមួយអ្នកនាងចង់មានរឿង? ខ្ញុំថាកុំអីល្អជាងណាអ្នកនាង! » នាងតូចឡាគីរ៉ាដើរមកឈរជិរមេការហាងនិយាយរៀបរាប់ពេញមួយខ្សែ ភោជនីយដ្ឋាននៅទីនេះគ្មានប្រវត្តិភ្ញៀវនិយាយមាក់ងាយបុគ្គលិកទេ ហើយក៏គ្មានផងដែរ ឥឡូវក៏មានបែបនេះនាងក៏ដាក់វិញហើយ
« ខ្ញុំសុំទោសចំពោះសង្សារបស់ខ្ញុំផង » បុរសមាននាមជាសង្សាក៏និយាយសុំទោសដោយសារតែនាងនេះនិយាយដូចជាជ្រុលពេកហើយ ។
« បងសុំទោសពួកវាធ្វើអី?? បើបងមិនតាមសម្លឹងមើលមីមួយនោះខ្ញុំក៏មិនធ្វើអីពួកវាដែរ!! មកពីបងដូចគ្នា » នាងតបមកវិញដែរ គេខ្លួនឯងតើតាមសម្លឹងមើលទៅនាងម្នាក់នោះមិនដាក់ភ្នែកធ្វើអី? ដឹងហើយថានាងពិនប្រច័ណ្ឌនៅធ្វើចរិតចឹងទៀត អ្នកក្នុងហាងស្ដាប់លឺហើយហួសចិត្តគ្រប់គ្នាជាមួយនិងនាងប្រច័ណ្ឌខុសរបៀប ។
« អ្នកនាងអាចសម្រួលគ្នានៅកន្លែងផ្សេងបានណា! »
« យ៉ាងមិច? »
« អត់យ៉ាងមិចទេ ខ្ញុំខ្លាចថានាំឲ្យមានគេមកច្រឡំអីហ្នឹង! លោកសូមជួយមើលសង្សាលោកឲ្យល្អបន្តិចផងទៅ »
« បាទខ្ញុំសុំទោសម្តងទៀត » ពួកនាងទាំងអស់គ្នាក៏ងក់ក្បាលរួចពួកគេក៏ដើតចេញទៅបាត់ ។
«សុំទោសផងអ្នកទាំងអស់គ្នាមិញនេះគ្រាន់តែជាការយល់ច្រឡំចំពោះគ្នាបន្តិចតែប៉ុណ្ណោះ សូមបរិភោគតាមសម្រួលច៎ាស » អ្នកនាងមេកាអោនសុំទោសភ្ញៀវគ្រប់គ្នារួចចូលទៅកាន់ដៃបុគ្គលិកស្រីមានរឿងនេះទៅជាមួយ ។
« ចៅហ្វាយ » ពេលកំពុងតែដើរនោះក៏បានជួបគ្នានិងម្ចាស់ហាង បងមេកាក៏អោនក្បាលគោរពឯនាងតូចឡាគីរ៉ាក៏អោនតាមគាត់
« មានរឿងអ្វីមែនទេ? មិញនេះ? » គេសួរក្បកមកបងមេកា
« មានការយល់ច្រឡំគ្នាបន្តិចទេច៎ាស »
« មិនអីល្អហើយចឹង »
« អរ..!! នេះជាបុគ្គលិកថ្មីមែនទេ?? ខ្ញុំមិនដែលឃើញសោះ » ថេយ៉ុងងាកមកមើលអ្នកឈរក្បែរមេកានេះហើយសួរបែបចង់ដឹងគេដូចជាមានអារម្មណ៍ថាចង់នៅក្បែរនាងឲ្យយូរៗដូចជាពេលនេះចឹង?? ទាំងមិនទាន់បានមើលមុខពេញរបស់នាងផងនោះ ។ ឡាគីរ៉ានាងនៅឈរអោនមុខចុះដដែលមិនបានងើយមិវិញឡើយ...
« ច៎ាសចៅហ្វាយ! ឡាគីរ៉ាទើបតែមកធ្វើការនៅទីនេះទេ ដោយសារតែខងយើងខ្វះបុគ្គលិកចឹងទើបខ្ញុំទទួលតែម្ដងទៅ » គាត់និយាយទៅកាន់នាយជាប្រធានព្រោះគេមិនសូវដែលមកមើលហាងនេះឡើយ យូរៗមកម្ដងដូចជាឥឡូវនេះចឹងគេមិនបានដឹង
« អរ..!! នាងឈ្មោះអ្វី?? » មិញនេះគេមិនបានចាប់អារម្មណ៍លើឈ្មោះរបស់នាងទេ បានជាសួរបន្ត
« ខ្ញុំឈ្មោះ គីម ឡាគីរ៉ា លោក »
« អ៊ឹម! នាងខ្លាចខ្ញុំ?? » ឃើញថានាងនៅឈរញ័រមើលដូចខ្លាចគេណាស់សូម្បីមុខក៏មិនមើលផងគេសួរចង់ដឹងថានាងខ្លាចឬក៏អត់ ។
« អត់ទេ! » នាងងើយមុខហើយក្រវីដៃប្រាប់ថានាងមិនបានខ្លាចគេទេ
« (ស្អាតណាស់ )!! បើមិនខ្លាចហេតុអីពេលខ្ញុំសួរនាងមិនមើលមុខខ្ញុំចុះ ?? » គេនៅសួរជីកឬសជីកគល់ជាមួយនាង គេនេះតាមមិនទាន់មានមែនហើយ បងមេកាបានប្រាប់នាងថាលោកប្រធាននេះកាចណាស់ពេលនិយាយមិនឲ្យអ្នកណាមើលមុខគេឡើយ ។ នៅដើមប្រយោគគេក៏និយាយសរសើរនាងទៀត ...
« ច៎ាសអត់ទេ! ខ្ញុំគ្រាន់តែខ្លាចលោកទឹកមុខរបស់លោកតែប៉ុណ្ណឹង! »
« ទឹកមុខរបស់ខ្ញុំយ៉ាងមិច?? »
« អត់អ្វីទេ! ប៉ុន្តែខ្ញុំមិនហ៊ានមើលទេ ដោយសារតែគេផ្សេងក៏ធ្វើដូចជាខ្ញុំដែរតើ គ្មានទៅខុសអ្វីទេ មែនទេបងមេកា ? » នាងពោលទាំងញញឹមតិចៗហើយសួរបងមេកាថានាងនិយាយទាំងអស់នេះត្រូវគ្មានខុសឡើយ គាត់ត្រឹមញញឹមតបមកជាមួយនិងនាងដូចគ្នា ។
« បាន!នាងទៅធ្វើការរបស់ចុះ»
« ច៎ាសលោក » នាងវៃចិញ្ចើមដាក់គេគ្មានទៅខ្លាចថាគេហ្នឹងដេញនាងចេញទេនៅធ្វើរឹកឡូយទៀត មិនធ្លាប់ឃើញទេកូនចៅម៉ាកៗហ្នឹងដូចជានាងនោះ នៅធ្វើមុខឌឺដាក់គេផង ។
« ចៅហ្វាយខ្ញុំសុំទៅសិនហើយចឹង »
« ទៅចុះ ! » នាយឆ្លើយតែប៉ុណ្ណេះហើយគាត់ក៏ដើរចេញទៅបាត់ទៅ
« ស្អាតណាស់ ស្បែករលោងទៀត » គេនិយាយតិចៗម្នាក់ឯងទាំងញញឹមតិចៗបើមានអ្នកឃើញច្បាស់ជាថាគេឆ្កួតញញឹមសើចម្នាក់ឯងក៏ថាបាន ហើយម្នាក់នោះជាកូនចៅជំនិតរបស់គេហ្នឹងហើយ ឈត៊រងឿយឆ្ងល់រឹកពាររបស់ចៅហ្វាយណាស់ ។
« ចៅហ្វាយកើតអីឬក៏អត់ហ្នឹងទាន?? ឈរញញឹមម្នាក់ឯងសប្បាយចិត្តរឿងអ្វីមែនទេ?? » នាយជេកឆ្ងល់ពេកក៏សួរម៉ង អារម្មណ៍មិនទៀងមែន
« គ្មានអ្វីទេ! » គេស្រដីរួចក៏ដើរចេញទាំងញញឹមដដែលមិនបានប្ដូរ នាយជេកខ្ជិលតវ៉ាជាមួយគេបន្តទៀតមានតែដើរតមចៅហ្វាយប្រុសគេពីក្រោយ ។ តែហ្ហើយគេខានឃើញចៅហ្វាយសើចញញឹមយូរហើយឃើញម្ដងនេះគិតថាសំណាងខ្លាំងណាស់សម្រាប់គេនោះ ។
« ប្លែកៗ ហិហិ» នាយសើចចង់កាច់កចូលគ្នាហើយ គេបានដើរទៅបន្ទប់ធ្វើការរបស់ចៅហ្វាយវិញ ។
ពេលល្ងាចរាងជ្រេបន្តិចឡាគីរ៉ាសុំចេញមកផ្ទះព្រោះតែមានរឿងផ្ទះដែលនាងកំពុងតែជួលនៅនេះទៀត ។
« អត់ទេ! នាងដឹងទេថាផ្ទះនេះខ្ញុំក៏ត្រូវឲ្យអ្នកផ្សេងគេត្រូវការជួលដែរ ឯងល្មមរើចេញទៅបើគ្មានលុយបង់ឲ្យខាងយើង » អ្នកដែលជាម្ចាស់ផ្ទះនាងតូចជួលនោះបានមកចូលដេញនាងចេញតែម្ដង
« មីង..មីង...ខ្ញុំសុំសិនបានទេ ខ្ញុំមិនទាន់មានលុយមកបង់ឲ្យមីងទេ តែមីងទុកពេលឲ្យខ្ញុំសិនមកណា បានពេលណឆខ្ញុំយកទៅឲ្យមីងហើយណាមីង »នាងលើកដៃសំពះអង្វរគាត់ នាងគ្មានលុយនៅជាប់ខ្លួនច្រើនទេមានតែបន្តិចបន្តួចទុកទិញអីហូបខ្លះប៉ុណ្ណោះ បើនាងទើបតែរកការងារថ្មីប៉ុន្មានថ្ងៃនេះហ្នឹង តើឲ្យគេបើកប្រាក់ខែឲ្យបានយ៉ាងមិចទៅ??
« មិនបានជាដាច់ខាត ឯងឆាប់រើចេញទៅបើព្រឹកស្អែកយើងឃើញឯងនៅទៀត យើងប្ដឹងប៉ូលីសហើយ » គាត់គ្មានចិត្តមេត្តាថល់ក្មេងស្រីម្នាក់នេះដែលគ្មានទីពឹងទាល់តែសោះ បើនាងចេញទៅនាងនិងត្រូវរស់នៅឯណាទៅបើនាងមិនដែលស្គាល់អ្នកណាទៀតផងហ្នឹង ។
« មីង.... » ហើយឲ្យនាងធ្វើបែបណាទៅ ?! ល្ងាចណាស់ទៅហើយវាក៏ជិតយប់ទៀតនាងទៅរកកន្លែងស្នាក់នៅឯណាទៀតទៅ គិតៗពិបាកចិត្តណាស់ ។
« គ្មានមកមីងស្អីទេ ឆាប់ទៅរៀបចំអីវ៉ាន់របស់ឯងភ្លាមទៅ យើងទៅវិញហើយ ស្អែកបើនៅឃើញឯងនៅទៀត ឯងមានរឿងជាមួយយើងហើយ » គាត់ប្រាប់តែប៉ុណ្ណឹងរួចហើយដើរចេញទៅរ៉ុយ នាងចូលមកក្នុងបន្ទប់ទាំងទន់ខ្លួនអស់ហើយ មានតែធ្វើតាមដំណើរទេ ធ្វើមិចបើនាងត្រូវមកជួបវាហើយនាងមានតែដើរតាមផ្លូវមួយនេះផ្លូវដែលគេបានចារមកឲ្យនាងដើរ ។
« បើរើចេញហើយត្រូវទៅទីណាវិញ? » នាងចោទសួរខ្លួនឯង នាងចេញទៅនោះនាងគួរទៅទីណាវិញ នៅទីនេះវាគ្រាន់ជិតកន្លែងធ្វើការ បើរើចេញទៅកន្លែងផ្សេងប្រហែលជាឆ្ងាយណាស់ ។

« មានតែតាមហ្នឹងហើយ ចេញក៏ចេញដែរ គ្រាន់តែសុំលើកថ្ងៃបង់ផងក៏មិនបានដែរ ហ៊ឹស.! ខ្ជិលឈឺចិត្តណាស់ ហ៊ឹក អាងាប់ទឹកភ្នែកស្រក់រកងាក់អីដែរ ហ៊ឹក » នាងដល់ដំណាក់កាលកែលែងឡើងហើយសូម្បីតែទឹកភ្នែករបស់នាងផ្ទាល់ក៏នាងជេរដែរអស់អ្វីវាចារបរិយាយនិយាយជាមួយនិងនាងហើយ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя