ភាគ:៨៩

155 4 0
                                        


  វាដូចជាការគិតណាស់ឡាគីនាងទាញថេយ៉ុងឲ្យដើរតាមខ្លួនហើយនាំមកអង្គុយកន្លែងទទួលភ្លៀវនោះ នាងដាក់ឲ្យគេអង្គយដូចគ្នាហើយសម្លឹងមើលទៅកឺវភ្នែកក្រឡេបក្រឡាប់របស់គេមិនដាច់ ។
« ឆាប់និយាយមកថាបងជេកពេលនេះយ៉ាងមិចវិញ? សូមលោកចៅហ្វាយប្រាប់ខ្ញុំផងទៅ? » ឡាគីនាងដឹងថានាយជេកបានស្គាល់រីហ្វីដាម្នាក់នេះច្បាស់ហើយគេងឿយឆ្ងល់គិតមិនចេញថាមានរឿងអ្វីឲ្យប្រាកដទៅ? បើពួកគេពីមុនមិនដែលនិយាយត្រូវគ្នាអីមួយម៉ាត់ផង?ពេលនេះមកសួររកពីបន្ទប់វាប្លែក ។
« ចង់ដឹងទាំងអស់ឬបន្តិច? » ណ៎កមើលសម្ដីគេនិយាយចុះអ្នកណាដែលចង់ដឹងតែពាក់កណ្ដាលបនទៅនិយាយត្រូវតែឲ្យចប់ចុងចប់ដើមហើយចេញមកខុសរបៀបណាស់ បើគេមិនឲ្យនាងជេរមួយថ្ងៃស៊ីបាយមិនកើត?
« ដឹងប៉ុន្មានក៏និយាយមកកុំនៅអូសក្រឡាសាំតាប៉ែលតច្រើនហូរហែរទៀតខ្ញុំមិនចូលចិត្ត » ឡាគីនាងដាក់មួយឃ្លានេះទៅគេក៏រាងស្ងាត់រួចបាននិយាយ÷
« នាងកាត់ចិត្តបានលឿនណាស់ ហើយមិនសូវជាពិបាកចិត្តច្រើនទេ ហ៊ឹម...ប៉ុន្តែខ្ញុំដឹងថានាងប្រឹងលាកើវាពីមនុស្សគ្រប់គ្មាដែលស្ថិតនៅជុំវិញខ្លួននាង » អុញហើយគេមកនិយាយរឿងនេះជាមួយនាងធ្វើអី? នាងលឺហើយទប់អារម្មណ៍មិនសូវជាបានប៉ុន្មានទេ ។
« លោក... » នាងស្រែកដាក់គេមួយវ៉ាស់បានគេព្រមប្រាប់រឿងពិត÷
« រឿងគឺវាអញ្ចេក អាជេកវាលួចស្រលាញ់ហ្កាអ៊ុនឬរីហ្វីដានេះយូរហើយប៉ុន្តែគេមិនមាត់មិនសារភាពអ្នកណាក៏គេមិននិយាយប្រាប់ដែរទើបពេលហ្វីដានាងលែងមានជីវិតលើលោកបន្តទៀតបានគេនិយាយគ្រប់យ៉ាងត្រូវហួសពេលលែងបាននៅសេសសល់បន្តទៀតហើយ ឃើញពួកគេឧស្សាហ៍ឈ្លោះគ្នាតែចិត្តរបស់អាជេកវានៅតែគង់វង់ល្អណាស់ពេលគេបានឈ្លោះទាស់សម្ដីគ្មានជាមួយនាងព្រោះតែស្រលាញ់នោះអី » ថេយ៉ុងគេវាចាដោយស្នាមញញឹមចង់ជេរឲ្យខ្លាំងក៏វាមិនត្រូវដែរមនុស្សម្នាក់ៗមានភាពក្លាហានរៀងខ្លួនៗមិនអាចមើលពីខាងក្រៅបានឡើយ ។ ឡាគីអង្គុយទាំងជក់ចិត្តដូចជារឿងដែលគេកំពុងនិទានក្ដៅៗឲ្យនាងបានស្ដាប់មុនគេណាស់ ។
« នេះហើយពេលយូរណាស់ហើយមិននិយាយទៅ? ពេលគាត់ទៅបាត់បាននិយាយ គាត់ស្ដាប់លឺទៀតទេ? ខ្ញុំឆ្ងល់ណាស់មនុស្សប្រុសសុទ្ធតែបែបនេះ ពេលគេមិននៅទើបឯងភ្ញាក់រលឹកខ្លួនត្រង់និងហើយដែលខ្ញុំមិនចូលចិត្ត » ឡាគីនាងរៀបរាប់បែកអូរហូរស្ទឹងកាយវិការរបស់នាងរស់រវើកល្អណាស់និយាយមែនម៉ង នាងនិយាយចេញមកក៏មិនបានខុសគឺត្រូវហើយ ហេតុអ្វីប្រុសៗភាគច្រើនចេញចរិតមកចឹងៗម៉េស? គួរគិតត្រង់ចំណុចនេះផងទៅ?បើដឹងហើយគួរកែវាចេញទើបយើងមានឱកាសបាននៅជាមួយមនុស្សដែលយើងស្រលាញ់បាន ។
« ត្រឹមត្រូវណាស់» ថេយ៉ុងលើកមេដៃឲ្យនាងព្រោះតែនិយាយត្រូវគ្មានខុសអីទេ ។
« ពេលនេះគាត់ពិបាកចិត្តខ្លាំងណាស់ហើយ ខ្ញុំក៏តែមិនទាន់សប្បាយចិត្តអីដែរទេ ហ៊ឹម..តែខ្ញុំតែងប្រាប់ខ្លួនឯងថាមិនត្រូវទន់ជ្រាយពេកទេវាកាន់តែឈឺចាប់ជាពិសេសនោះគឺរឿងអតីតបើវាបានកន្លងផុតទៅហើយក៏តាមវាចុះ នេះជាពាក្យដែលខ្ញុំធ្លាប់បាននិយាយរហូតមកដល់ពេលនេះ ហ៊ឹកៗៗ.. »និយាយចប់ភ្លាមទឹកភ្នែកស្រក់មកបាត់នាងខំនិយាយថាមិនយំឥឡូវយំបាត់ ភ្លេចគិតឲ្យឈឹងទៅថានាងមិនអាចលាក់វាជាមួយអ្នកនៅចំពោះមុខនេះបានឡើយមើលចំកែវភ្នែកគេហើយនាងទប់ទឹកភ្នែកមិនជាប់ទេ ។
« ក្រែងថាមិនយំហី? មិនទន់ជ្រាយឬ? មិចមកធ្វើជាឯងយំអី? » ថេយ៉ុងមានអីក៏ផ្ចាញ់នាងម្ដងនិយាយបានតែមាត់
« ឆឹស...! ខ្ញុំឈប់ចង់ដឹងហើយ លោកនៅអង្គុយម្នាក់ឯងទៅខ្ញុំទៅគេងបន្តទៀតហើយ » ឡាគីនាងក្រោកចេញមុនដើរឡើងកាំជណកដើរទៅបាត់ ។
« នាំមកហើយក៏ទៅបាត់នៀក » នាយបានតែក្រវីក្បាលមិនយល់ពីនាងសោះម៉ងបានដឹងរឿងភ្លាមក៏លាចេញទៅ ។ ថេយ៉ុងគេក៏មិនអង្គយមួយកន្លែងឯណា? គេដើរចេញមកខាងក្រៅធ្វើមិនដឹង ។
   ឡាគីចូលមកដល់ខាងក្នុងបន្ទប់របស់នាងហើយអង្គុយលើគ្រែគេងដោយគិតពិចារណារឿងអម្បិញនេះ ។  នាងទ្រចង្កាខ្លួនឯងហើយគិតតាមវិធីមួយៗ ។
« បែបនេះមានន័យថាស្រលាញ់ុមកយូរហើយ? អូយ...! រឿងរ៉ាវស្នេហាទាំងអស់នេះអើយខ្ញុំពិបាកសម្រេចលើឯងណាស់ » គេដកដង្ហើមធំតានតឹងណាស់ចុះនាងនៅគិតធ្វើអីទៀតបើវាកន្លងផុតទៅយូរណាស់ហើយ គិតច្រើន ឈឺចិត្ត ម្នាក់ឯងនិង?
« រឿងមួយនេះវាលែងមានឱកាសហើយ ហ៊ឹម.... » នាងពោលចប់ក៏បិទភ្នែកគេងព្រោះនាងងងុយគេងមែនទេនមិនបានធ្វើលេងដើម្បីឡើងមកគេងឡើយ ។
ពេលល្ងាច....!
   ក្នុងខនដូរមួយដែលល្បីហើយក៏មានគេបានស្គាល់ថាវាជារបស់អ្នកណាដែរ ។ ក្នុងបន្ទប់មួយមានមនុស្សប្រុសស្រីមួយគូកំពុងតែអោបគ្នាឡើងស្អិតរមួតបេះមិនចង់ចេញឡើយ ខាងស្រីគេងលក់ក្នុងរង្វង់ដៃរបស់ប្រុសម្នាក់នឹង ។
« ទីបំផុតនាងនៅតែជារបស់ខ្ញុំ ម៉ារី ហើយក៏សុំទោសចំពោះរឿងនេះ » នាយពោលពាក្យសុំទោសព្រោះតែគេចង់ជួយនាង បើទុកនាងឲ្យនៅម្នាក់ឯងវាមិនកើតទេ គេអោនមកថើបបូរមាត់នាងតិចៗខ្លាចរំខានដល់ដំណេករបស់នាង ។
« គេងលក់ស្រួលណាស់ណ៎ » គេយកច្រមុះមកញីលើខ្ទង់ច្រមុះរបស់នាង គេគ្រឺតជាមួយទឹកមុខរបស់នាងនិងណាស់និយាយមែនណា ។ គេតែងគិតថាថ្ងៃណាមួយបាននាងមកនៅក្នុងដៃឥឡូងវាក៏បានដូចបំណងប្រាថ្នារបស់គេហើយ ។
« ស្រីស្អីក៏ស្អាតម្លេះឲ្យខ្ញុំលង់ជាមួយនាងងើបក្បាលមកនរួចសោះឡើយនិយាយពិតមែនណាតាំងពីនាងនៅពីតូចមកម្លេះរហូតមកដល់ឥឡូវ ពីមុនខ្ញុំតែងតែនឹកដល់នាងពេលនាងបានផ្លាស់ប្ដួរទៅរស់នៅឯប្រទេសកូរ៉េនោះវិញ ខ្សឺតៗៗ.. » និយាយកាន់តែច្រើនគេកាន់តែខ្នាញ់នាងលើសដើមពីមុនទៅទៀត អត់មិនបានមានតែថើបថ្ងាសនាងជាច្រើនខ្សឺតស្រលាញ់អើយសែនស្រលាញ់ ។

« ហ៊ឹម...ខ្ញុំ...ងងុយគេងណាស់កុំរំខានបានទេ? » ម៉ារីនងរអ៊ូង៉ូវៗស្ដាប់សឹងមិនចង់បានហើយនាងក៏រំកិលចូលក្នុងរង្វង់ដៃនាយលើសដើមទៅទៀត គេបញ្ចេញស្នាមញញឹមមកទាំងសោះសរ ។
« ហ៊ឹម....តែ....? » ម៉ារីនាងដូចទើបចាប់អារម្មណ៍នាងបើកភ្នែកយឺតៗរួចបានដឹងថានាងនៅជិតទ្រូងរបស់មនុស្សម្នាក់ ។
« ហ្អាយយយ...លោក » ម៉ារីនាងស្រែកទៀតហើយភ្ញាក់ចង់ប:ជើងហើយព្រលឹងបួនដប់ចូលក្នុងខ្លួននាងវិញមក ។
« ស្រែកអីក៏ស្រែកម្លេះ? » រិកគីគេសួរដោយការចងចិញ្ចើមចឹងសោះក៏ស្រែកដែរ នាងធ្វើឲ្យគេមានអារម្មណ៍ទៀតហើយព្រោះតែអាមួយគូរនោះបានលេចឲ្យគេឃើញច្បាស់ៗពេញៗភ្នែកទាំងគូរ ។
ម៉ារីចាប់ភ្លឹកមើលតមគេរួចនាងអោនមើលខ្លួនឯងហើយឃើញថាខ្លួនបានបង្ហាញភ្នំទាំងគូរនៅមុខគេនាងភ័យឡើងស្វាយបបូរមាត់អស់រលីងថាវាមានរឿងអ្វីកើតឡើង? នាយបើកភួយមើលគឺវាកាន់តែច្បាស់មែនទែនហើយនាងគ្មានសម្លៀកបំពាក់គឺននាលគោកតែម្ដងហើយ នាងស្រែកចង់បែកបន្ទប់នាងស្លត់ជាមួយនិងវាណាស់ រហូតទាល់តែរិកគីលើកដៃមកខ្ទប់មាត់បានលែងលឺសម្លេងនាងស្រែកទៀត ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Where stories live. Discover now