« លោកមានការអីនិយាយជាមួយខ្ញុំមែន? ទើបមកស្កាត់ជួបខ្ញុំនៅតាមផ្លូវចឹង? » រីហ្វីដានាងចុះចេញពីក្នុងឡានហើយសួរគេទាំងជ្រួមចិញ្ចើមងឿយឆ្ងល់មានរឿងអីណាស់ណាទៅគេមកស្កាត់នាងបែបហ្នឹង?
« ខ្ញុំមានរឿងចង់និយាយជាមួយនិងនាង » នាយជេកគេពោលដោយមុខមិនញញឹមដូចជាពេលមុនៗនិយាយជាមួយនិងនាងឡើយ ។
« តែខ្ញុំគ្មាន »
« ណ៎ែលោកមិនចេះស្ដាប់ភាសាមនិស្សទេយ៉ាងមិចនិង? » នាងបែរខ្លួនថានិងចូលក្នុងឡានវិញទៅហើយតែនាយជេកបានទាញទ្វាឡានបិទវិញមិននិងរុញនាងខ្ទប់ជាមួយទ្វាឡានទោះនាងប្រឹងរើចេញពីរង្វង់គេក៏មិនរួច ។
« បើនាងមិនមាន ខ្ញុំនិយាយជាមួយនាងម្នាក់ឯងក៏បាន » គេដកដង្ហើមធំមួយឃូសហើយបានសម្លឹងមើលទៅចំកែវភ្នែកថ្លារបស់នាងតែនាងរហ័សងាកមុខចេញមិនចង់ឲ្យគេមើលមុខសោះ ។
« នាងទៅណាបាត់ឡើងយូរបែបនេះ? នាងរស់នៅបានសុខសប្បាយទេ? នៅទីនេះយ៉ាងមិចដែរនាងរស់នៅស្រួលក្នុងចិត្តអត់? នាងរស់នៅទីនោះជាមួយនិងអ្នកណាខ្លះទៅ? នាងមានដែលនឹកនាដល់ខ្ញុំខ្លះដែរទេ? ប៉ុន្តែតាមខ្ញុំគិតនាងប្រហែលជាមិននឹកនាដល់ខ្ញុំទេមើលទៅ តាមកែវភ្នែករបស់នាងអាចឲ្យខ្ញុំបានឃើញហើយ » នាយពោលទាំងញញឹមមិនសូវសមប៉ុន្មានទេគេនៅតែរៀបរាប់សួរនាំពីសុខទុក្ខរបស់នាងបើគេចំពោះនាងវិញគេនឹក គេនឹកសម្លេងឈ្លោះប្រកែកគ្នាជាមួយនិងគ្នាជួនគ្នាពេលណាក៏ប្រកែករករឿងគ្នាមិនលួសថ្ងៃតាមមើលទៅនាងដូចជាធម្មតាមិនដូចគេ។
« អស់នៅ ? » នាងឆ្លើយចេញមកឆ្កុយគ្មានក្បាលកន្ទុយសោះគេខំសួរនាំប៉ុណ្ណឹងហើយនាងនៅតែធ្វើមិនដឹងមិនលឺសម្ដីនាងនិយាយទៀតគេគ្មានន័យអីបន្តិចសម្រាប់នាងទេ?
« អូខេ..បើនាងមិនឆ្លើយក៏មិនអីដែរ សុំទោសដែលរំខានពេលវេលារបស់នាង» គេដកដៃចេញរួចហើយបោះមួយប្រយោគនេះមុខរបស់គេឡើងស្រពោន គេដឹងថានាងប្រញាប់ទៅរកឡាគីរ៉ាហើយយ៉ាងណាគេមិនអាចនិាយយប្រាប់បានទេថាឡាគីនៅជាមួយចៅហ្វាយរបស់គេ ។
~ក្រឹប..~
« បើអាចពួកយើងកុំជួបគ្នាអីល្អជាង លាសិនហើយ » មុននិងនាងបញ្ឆេះឡានចេញក៏ចេញបាត់នាយជេកឈរមើលទៅឡានបើកចេញទាល់តែផុតកន្ទុយភ្នែករបស់គេទើបចូលទៅក្នុងឡានបើកចេញទៅដូចគ្នា ។
« ពួកយើងមិនអាចដូចមុនបានទេ សុំទោស ហ៊ឹកៗៗ » រីហ្វីដានាងបើកឡានមកឈប់អែបកែនផ្លូវនាងយំទៀតហើយទឹកភ្នែករបស់នាងមិចក៏សម្បូរម្លេះ? នាងយំច្រើនដងក៏នៅមិនទាន់អស់ទៀត នាងយល់ពីជម្រៅចិត្ត បេះដូងរបស់គេប៉ុន្តែនាងមិនឆ្លើយតបជាមួយសំណួរគេឡើយនាងនិយាយជាមួយដោយកាយវិការមិនពេញចិត្តសម្ដីព្រងើយកន្តើយហីៗដូចមិនខ្វល់ពីគេណាស់ប៉ុន្ដែក្នុងចិត្តរបស់នាងវិញក៏ចង់និយាយប្រាប់មកគេវិញដែរ ។ នាងបន្ធូរអារម្មណ៍យកក្រដាសមកជូតទឹកភ្នែកឲ្យបានស្អាតហើយក៏បន្តដំណើរបើកចេញទៅខាងមុខទៀត ។
ឡាគីរ៉ានាងអង្គុយក្នុងបន្ទប់ភ្នែកងាកមើលនោះតិចនេះតិចមើលមិចក៏មកនទាន់បានសព្វកន្លែងទៀត នាងៅស្ងៀមៗមួយកនុលែងចឹងធុញថប់ណាស់ មិនមានអ្នកជជែកលេងជាមួយ បើមានតែម្នាក់ក៏នាងអស់ចិត្តដែរ ។
« មិចក៏គេល្អជាមួយខ្ញុំម្លេះ? ក្រែងគេចាប់ខ្លួនខ្ញុំមកដើម្បីធ្វើបាបមិនចឹង? តាមដែលខ្ញុំបានមើលរឿងភាគគឺគេចាប់ខ្លួនយកមកធ្វើបាបវៃដុំអីហើយតែជីវិតក្រៅសាច់រឿងខុសគ្នាឲ្យដាច់ស្រឡ:ម៉ង » នាងវិភាគពីជីិតនាងផ្ទាល់នៅពេលឥឡូវនេះនិងផ្ទៀងផ្ទាត់ជាមួយសាច់រឿងភាគចាក់ផ្សព្វផ្សាយក្នុងទូរទស្សន៍នោះវាខុសគ្នាណាស់ជីវិតនាងត្រូវគេមើលថែមិនដែលឲ្យទៅណាទេនៅតែក្នុងបន្ទប់ដើរចេញទៅមើលបរិវេណផ្ទះត្រឹមតែប៉ុណ្ណឹង ។
« តែខ្ញុំចង់ចេញពីទីនេះណាស់ គេត្រូវការអ្វីពីខ្ញុំទៅ? មើលថែខ្ញុំចង់បានសំណងអ្វីមែនទេ? ប៉ុន្តែគេធ្វើរឹកពាមិនដូចខ្ញុំគិតសោះ គេតែងនិយាយពាក្យ "អូនបង"ជាមួយនិងខ្ញុំទៀត អត់ទេៗនេះប្រហែលជាគេចង់លួងលោមយកចិត្តទុកដាក់ជាមួយខ្ញុំមុនហើយ ហ៊ឹកៗៗ ចង់ទៅផ្ទះវិញ ហ៊ឹកៗៗ បងស្រីមកយកខ្ញុំចេញពីទីនេះវិញផង ហ៊ឹកៗៗ ខ្ញុំលែងចង់នៅហើយបងមកយកខ្ញុំមក ហ៊ឹកៗៗ ហើយខ្ញុំនិងធ្វើតាមបងគ្រប់ពាក្យសម្ដីទាំងអស់ណា ហ៊ឹកៗៗ » ឡាគីរ៉ានាងគិតចុះគិតឡើងស្រាប់តែយំរៀបរាប់ហៅបងស្រីឲ្យមកជួយនាងនាងអត់ចង់នៅទៀតទេសុខចិត្តឲ្យបងស្រីឃុំទុកក៏មានអ្នកនៅនិយាយលេងជាមួយនិងនាងតែគេនេះវិញឲ្យនាងនៅម្នាក់ឯងគ្មានអ្នកណានៅក្បែរសោះ ។
គ្រូក...គ្រូក...!
« មិចក៏មកឃ្លាននៅពេលនេះអញ្ចឹង កំពុងទេយំមិនទាន់ឆ្អែតផង ហ៊ឹក មានទេទៅរកអីញាំខ្លួនឯងហើយមិនឃើញមានអ្នកណាយកបាយមកឲ្យញាំទេតាមមើលទៅនោះ » នាងតូចជូតទឹកភ្នែកចេញហើយក្រោកចេញពីលើគ្រែនាងបើកទ្វាដើរចុះទៅខាងក្រោកវិញទៅមើលក្នុងផ្ទះបាយថាមានរបស់អីគួរញាំកើតឬក៏អត់ ។
« អ្នកនាងឡាគី » នាងដើរមកដល់កាំជណ្ដើរហើយឃើញនាយជេកកំពុងតែឡើងមកទាំងប្រើសព្វនាមហៅ
ឡាគីនាងសម្លឹងមើលមុខគេបន្តិចទើបដាច់ចិត្តវាចាចេញមក ។
« លោកមានអី? » នាងលើកចិញ្ចើមសួរទាំងឆ្ងល់
« តាមមើលអ្នកនាងឃ្លានហើយចឹងតោះទៅញាំបាយទៅទាន់វានៅក្ដៅៗត្រជាក់កែងឆ្ងាញ់អស់ហើយ » នាយជេកនិយាយរហ័សដាក់នាងតូចឯនាងងក់ក្បាលចុះទៅតាមកាំជណ្ដើរមួយៗប់ដលរលឿននិងស៊ីការ៉ូរមាលទៅហើយ ។
« នេះជារបស់ខ្ញុំ? » នាងតូចចង្អុលទៅម្ហូបអាហារនៅលើតុទាំងមូលថាវាជារបស់នាងមែនឬក៏អត់? បើមានច្រើនមុខចង់អីហ្នឹង ។
« បាទទានវាជារបស់អ្នកនាងអង្គុយសិនមកចាំខ្ញុំជាអ្នកដួសបាយឲ្យអ្នកនាងទាន » នាយជេកពោលរួចក៏ដួសបាយដាក់ចានឲ្យឡាគីរ៉ានាងមិនបាននិាយយអីបន្តឡើយគឺឈ្ងោកញាំមិនខ្ចីមើលទាំងមុខអ្នកធ្វើអាហារទៀតឯណោះបើានងឃ្លានចង់ដាច់ពោះវៀនស្លាប់ហើយ ។
« អ្នកនាងញាំមួយៗបានតើ » គេរាងអស់សំណើចបន្តិចជាមួយកាយវិការកូនក្មេងរបស់នាងនិងគួរឲ្យស្រឡាញ់មែនទែនបែបនេះតើបានជាចៅហ្វាយរបស់គេងប់ងល់ជាមួយនិងនាងងើបក្បាលមិនចង់រួច។
« អរគុណលោក » ឡាគីរ៉ាទទួលកែវទឹកពីដៃនាយជេកផឹកទាំងប្រញាប់មិញនេះប៉ះចំអាហិរមកឈ្លក់អីណាមុខរបស់នាងឡើងក្រហមបាត់ព្រោះតែវាហិរផងនោះ ។
មិនយូរប៉ុន្មាននាទីក្រោយនាងបានញាំអាហាររួចរាល់ដោយមានបង្អែមកជាតាមក្រោយ ។
« អូយឆ្អែកដល់ហើយ អរគុណលោកម្ដងទៀតសម្រាប់អាហារមួយពេលនេះណា បើមានឱកាសពេលខ្ញុំចេញពីទីនេះបានខ្ញុំនិងប៉ាវបាយលោកមួយពេលឲ្យរួចគ្នាវិញហើយ ហិហិ » នាងសលចបញ្ច៣ញធ្មេញមកដូចជាកូនក្មេងបេះបិតតែម្ដងហើយឯនាយជេកបានតែងក់ក្បាលញញឹមតបតជាមួយនិងនាងដូចគ្នា ។
YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
