រាងក្រាស់គ្មានទៅចាប់អារម្មណ៍ដាក់ចិត្តលើការងារទេ។
« លោក រួចហើយ ខ្ញុំអាចចេញទៅវិញបានឬនៅ? » មិនយូរប៉ុន្មានឡាគីរ៉ាបានបងប្រែឯកសារបានហើយល្មមវាក៏ថ្ងៃត្រង់ដែរ។
« ទៅបានហើយ .. » ថេយ៉ុងមើលរួចអស់ហើយក៏អនុញ្ញាតឲ្យនាងចេញទៅ ឡាគីរ៉ាញញឹមសប្បាយចិត្តពេលចៅហ្វាយព្រមឲ្យនាងចេញទៅវិញ ។
« ល្អគ្រប់យ៉ាងម៉ងហើយ ហ៊ឹស » នាយអត់មិនសរសើរនាងមិនបានសោះ ធ្វើល្អជាងគេខ្លាំងណាស់ នាយញញឹមតិចៗក្រវីក្បាលបណ្ដេញគំនិតឆ្កួតៗដែលគេគិតមុននេះទាំងអស់ ។
ល្ងាចរៀងជ្រេបន្តិចព្រះអាទិត្យចាប់ផ្ដើមអស់ស្ដង្គត្តពេលវេលាថ្ងៃមកយប់វាធម្មតាទៅហើយសម្រាប់ធម្មជាតិដែលបានបង្កើតមក។ មនុស្សម្នាជាច្រើនក៏បានត្រឡប់មកជួបជុំគ្រួសាសើចសប្បាយញាំបាយជាមួយគ្នាសើចក្អាក់ក្អាយមើលក៏ដឹងថាពួកគេមានក្ដីសុខយ៉ាងណាដែរ ។ នាងតូចដើរលើដងវិថីទាំងទឹកមុខដោកសៅនឹកឃើញរឿងអតីតកាលជាច្រើនដែលវាបានកើតឡើងកាលពីមុនមក ។
~~ស្រមៃ~~
នៅក្នុងផ្ទះតូចមួយមានពីរនាក់ម្ដាយកូនកំពុងតែនៅក្នុងផ្ទះបាយធ្វើម្ហូបជាមួយគ្នា នាងតូចម្នាក់ដែលមានអាយុទើប10ឆ្នាំនោះកំពុងតែសើចប្រឡែងលែងជាមួយនិងម្ដាយរបស់នាង។
« ម៉ែ!! ហិហិ នៀក » នាងតូចមកឈរជិតម្ដាយដែលមានកម្ពស់ហួសចង្កេះរបស់គាត់បន្តិច ហៅម៉ែរបស់នាងទាំងកើតដូចរីករាយអ្វីមួយអញ្ចឹង ។
« មានអ្វីឬកូន? មើលមុខហ៎កសប្បាយចិត្តរឿងអ្វីមែនទេ? ប្រាប់ម៉ែមកមើល! » អ្នកមាននាមជាម្ដាយដែលកំពុងរវល់ហាន់ម្ហូបនោះងាកមកនិងកូនស្រីដែលពូកែខាងញញឹមធ្វើឲ្យគាត់មានក្ដីសុខណាស់ ។
« ម៉ែទៅមើលទៅដឹងហើយ ហិហិ តោះម៉ែឆាប់ទៅ » នាងតូចក៏ចាប់ទាញដៃម៉ែទៅជាមួយតែមិនដឹងថាមានរឿងអ្វីទេ ។
« នេះឬ?? » គាត់ចង្អុលទៅដើមផ្កាលីលីដែលកូនស្រីដាំនោះវាបានចេញផ្កាមកហើយ ចឹងតើបានឃើញកូនស្រីញញឹមបិទមាត់មិនជិតសោះម៉ងហើយ នាងតូចងក់ក្បាលនេះព្រោះនេះវាជាបំណងរបស់នាងដែលដឹកដៃម៉ែមក ។
KAMU SEDANG MEMBACA
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romansaស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
