ភាគ:៨៤

94 3 0
                                        

   ងាកមកមើលក្នុងបន្ទប់របស់នាងវិញឡាគីនាងប្រយ័ត្នមិនធ្វេសប្រហែសដូចលើសមុនៗទេនាំតែគ្រោះថ្នាក់ដល់ខ្លួនឯង ។ ឡាគីចេញពីបន្ទប់ទឹកដោយចង់ណុំនិងកន្សែងពោះគោរនាងមិនទាន់បានស្លៀកពាក់ឲ្យរួចរាល់ទេ ។ នាងដើរមកតុសម្អាងសម្លឹងមើលទៅមុខដ៏ស្អាតផូរផង់របស់ខ្លួន ។
« ហេតុអ្វីក៏ខ្ញុំកើតមកស្អាតយ៉ាងនេះមិនដែលបានដឹងសោះ ចង់លង់នឹងសម្រស់ខ្លួនឯងហើយបើអាចចងតែទៅកើតជាមនុស្សប្រុសហើយសុំស្នេហ៍ខ្លួនឯងរឿងនិងពិតជាគួរឲ្យអាម៉ាសណាស់ហើយ » និយាយបណ្ដើរអង្អែលមុខបណ្ណើរនាងស្រឡាញ់មុខមួយនេះណាស់អរគុណម៉ាក់ប៉ានាងខ្លាំងមែនទែនដែលបង្កើតនាងមកមានសម្រស់ដាច់គេ នាងមានមរណភាពចំពោះរូបនាងណាស់ ។
« ខ្ញុំជានារីជឿជាក់មិនអាចចុះចាញ់និងសម្រស់អ្នកណាបានឡើយខ្ញុំស្អាតដាច់គេទាំងអស់ » នាងសប្បាយចិត្តណាស់បានរំសាយអារម្មណ៍នៅក្នុងខ្លយនចេញមកខាងក្រៅនាងចង់បានភាពស្ងើបសរសើរពីមាត់មហាជនប៉ុន្ដែចិត្តរបស់នាងមួយទៀតនិយាយថាវាមិនអាចនោះទេ ។
« ខ្ញុំអត់ខ្វល់សំខាន់ខ្ញុំស្អាត » នាងច្រៀងលេងមួយឃ្លានេះរួចហើយក៏ក្រោកចេញពីលើតុទៅបើកទូរយលសម្លៀកបំពាក់មកស្លៀក ។ នាងយកបានហើយក៏ទម្លាក់កន្សែងចងពុំរបស់នាងចុះបង្ហាញឲ្យឃើញរងកាយដ៏ល្អហួសរបស់នាងមក ។ នាងតូចយកខោអាវគេងយប់ពាក់បានរួចរាល់អស់ហើយក៏ឡើងមកគេងនៅលើគ្រែរបស់នាង ។
    ពន្លឺព្រះអាទិត្យបានចែងចាំងមកបំភ្លឺលោកទាំងមូល ពីយប់មកថ្ងៃពីងងឹតមកភ្លឺបង្ហាញឲ្យឃើញអ្វីៗដែលពេលងងឹតយើងមើលមិនឃើញឥឡូវក៏បានឃើញ ។ រាងក្រាស់សង្ហាក្រោកពីគេងទាំងការវីវើមិនទាន់ជាស្វាងងងុយស្រួលបួលសោះ ។ គេមកបើកវាំងននចេញសម្លឹងមើលទេសភាពតាមមាត់បង្អួចចេញទៅ ។ មើលបានមួយសន្ទុះក៏ដើរទៅបន្ទប់ទឹកងូតទឹកចេញ គេត្រូវមានការងារធ្វើច្រើនខ្លាំងណាស់មិនអាចទុកពេលវេលាចោលបែបអញ្ចឹងទេ ។
  30នាទីក្រោយនាយចេញមកដោយពាក់អាវឃុំពីលើខ្លួន នាយក្រវីសក់ក្បាលដែរជូនកន្សែងពោះគោរតូចនោះ ។ គេមកឈរនៅមុខកញ្ចក់ឆ្លុះមើលមុខខ្លួនឯងទាំងភាពជឿជាក់ថាគេពោតជាសង្ហាគ្មានអ្នកណាអាចបករៀបដូចបានទេ ។ នាយកម្លោះយកសម្លៀកបំពាក់មកស្លៀក គេយកក្រាស់មកសុតសក់រៀបម៉ូតសក់តាមរាល់ដងមុនចេញពីបន្ទប់ចុះទៅខាងក្រោម ។
« សង្ហាហើយ » សម្ដីបុរសពូកែជឿជាក់សរសើររូបសម្រស់របស់ខ្លួន មើលហើយលង់ណាស់ ។ គេចុះមកដល់ក្រោយហើយឃើញរិកគីអង្គុយមើលឯកសារនៅកន្លែងទទួលភ្ញៀវ ។
« អារុណសួស្ដី » រិកគីងើយមុខមកជួបថេយ៉ុងនិយាយដាក់គេនាំសិរីសួស្ដីភ្លាម ។
« បាទ! អារុណសួស្ដី » គេក៏តបទៅវិញយ៉ាងសង្ហាដែរនិងចូលទៅអង្គុយក្បែររិកគី។
« ហ៊ឹម....!ឯងកំពុងធ្វើអី? » ថេយ៉ុងពីមុនមិបដែលងើបមុខសួរអ្នកណាទេ ប៉ុន្តែពេលនេះគេកើតអីទៅ? កាយវិការ ចរិតប្លែកៗចេះសួរនាំគេឯង បែបនេះសមជាមនុស្សម្នានិងគេដែរហើយ ។
« ធ្វើរបាយការណ៍បន្តិចបន្ដួច » រិកគីប្រាប់ប៉ុណ្ណឹងហើយគេបន្តធ្វើការ
« ធ្វើទៅចឹង ខ្ញុំទៅខាងក្រៅសិនហើយ »
« ឯងទៅណា? »រិកគីចោទសួរថេយ៉ុងភ្លាមឃើញថាចុះមកដល់រួចហើយក៏ចង់ចេញទៅចាងក្រៅតែម្ដងមិនដឹងជាគេប្រញាប់ទៅណាសោះ។
« មានការតិច » គេងាកមកឆ្លើយជាមួយរិកគីហើយដើរចេញទៅធ្វើព្រងើយ ។ អ្នកដែលសួរនោះមិនបានសួរនាំច្រើនពីគេឡើយបើថាមានការហើយក៏មានចុះសួរនាំតែគេខឹងមកកាន់យើងវិញផងក៏មិនដឹង ។
« បងមិញចៅហ្វាយរបស់ខ្ញុំទៅណា? » គាប់ជួនគ្នានោះដែរឡាគីនាងបានមកដល់ចំពេលថេយ៉ុងចេញទៅផុតហើយនាងក៏បានឃើញដូចគ្នា ។
« មកដល់ភ្លាមសួររកតែចៅហ្វាយនិងទេ? » អ្នកជាបងលើកចិញ្ចើមសួរ គេកំពុងអង្គុយជ្រងោៗមិនឃើញទេ?
« ខ្ញុំចង់សួរកើតអីចុះ? » នាងតូចនិយាយមួយម៉ាត់នេះហើយក៏មកអង្គុយជិតរិកគី ។
« មិនបានកើតអីទេ ប៉ុន្តែបងវាអន់ចិត្តណាស់ អូនមកដល់សួររកថេយ៉ុងស្អីគេនិង »
« ហ៊ឹម....! ខ្ញុំសួរចង់ដឹងបើបងមិននិយាយក៏មិនអី »
« កើតអីទៀតហើយ? បងធ្វើឲ្យឯងអារម្មណ៍អត់ល្អ? » នាយសង្កេតឃើញទឹកមុខនាងមកស្រពោនវិញក៏សួរគេមិនចង់ឲ្យនាងកើតទុក្ខឡើយគេធ្លាប់បានសន្យាមកជាច្រើនដងហើយគេមិនអាចក្បត់ខ្លួនឯងទៀតទេ ។
« ខ្ញុំនឹកបងហ្វីដា ហ៊ឹកៗៗៗៗ ឃើញរូបថតគាត់ហើយខ្ញុំកាន់តែនឹក ហ៊ឹកៗៗ មិនគួរណាគាត់ចាកចេញទៅចោលខ្ញុំសោះ ហ៊ឹកៗៗខ្ញុំនៅតែចាំមិនភ្លេចពីទង្វើរបស់គាត់ដែលបានធ្វើមកលើខ្ញុំ វាមិនអាចបំភ្លេចបានទេ ហ៊ឹកៗៗ » កុំគិតថាឃើញនាងសប្បាយរីករាយនេះថាមិនកើតទុក្ខអីទៅ? នាងពិបាកក្នុងចិត្តណាស់ខំប្រឹងធ្វើសើចទាំងក្នុងចិត្តថាបានបាត់មនុស្សសំខាន់ម្នាក់បាត់ទៅហើយ ។ នាងលេងសើចដើម្បីបន្លំភ្នែកគ្រប់គ្នាតែប៉ុណ្ណោះ នាយទ្រាំមើលប្អូនយំមិនបានក៏ទាញនាងមកអោបជាប់ទ្រូងក្នុងរង្វង់ដៃរបស់គេ ហើយអង្អែលសក់ក្បាលនាងទាំងចង់យំដែរវារំជួលចិត្តខ្លាំងណាស់។
« មិនអីទេណា ធ្វើតាមដំណើរទៅឯងនៅមានបងឈរនៅត្រង់នេះបងនិងការពារឯងមិនថាពេលណាក៏ដោយបងនិងធ្វើគ្រប់បែបយ៉ាងឲ្យតែឯងគិតថាវាសំខាន់នោះ » គេញញឹមផ្ដលើកម្លាំងចិត្តទៅឲ្យឡាគីគេពោលដោយភាពជឿជាក់ក្នុងនាមជាកូនប្រុសម្នាក់ជាសរសរទ្រូងរបស់ប្រទេសនិងគ្រួសាររបស់គេ ។
« អរគុណបង ហ៊ឹកៗៗ ខ្ញុំ...ខ្ញុំស្រឡាញ់បងណាស់ ហ៊ឹកៗៗ » នាងងើយមុខមកមើលរិកគីរួចហើយបានអោបគេកាន់តែណែន នាងរំភើបណាស់ក្នុងពេលវេលាបែបនេះ ។

« ឈប់យំបានហើយ ត្រូវដឹងថាមនុស្សយើងកើតមកមិនមែននៅរស់បានរហូតទេ ការរស់ការស្លាប់មើលមិនឃើញនូបថ្ងៃអនាគតឡើយ ឯងត្រូវចាំដឹងឬនៅ? បងដឹងតាំងថ្ងៃដំបូងថាឯងព្រមអត់ទោសឲ្យបងក៏ឯងនៅគិតពីវាដូចគ្នា ពេលនេះនៅមានតែឡាគីម្នាក់ទៀតប៉ុណ្ណោះដែលសំខាន់សម្រាប់បង »
« ហ៊ឹកៗៗ » ឡាគីនាងកាន់តែយំ យំមិនបាត់សឡហើយលឺសម្លីគេនិយាយមកទាំងមានអារម្មណ៍ថាកក់ក្ដៅចម្លែក។ ប៉ុន្តែយ៉ាងណានាងក៏អាចទទួលយកបាន ។
« បើមិនចង់នឹកហ្វីដាទៀតបងនិងឲ្យគេយករូបងតនេះទៅដាក់ទុកកន្លែងផ្សេងទៀត »រិកគីមានមតិអញ្ចឹងបើទុកនៅកន្លែងជញ្ជាំងមើលទៅឃើញពេញៗភ្នែករបស់គេ ។
« បងវង់យករូបគាត់ទៅទុកនៅទីណា? ទោះយ៉ាងម៉េចក៏ខ្ញុំមិនព្រមឲ្យបងយកវាចេញដែរ ឬមួយបងចង់ឲ្យបងហ្វីដាចាកចេញទាំងមិនចង់អាឡៃ? »
« បងមិនមែនគិតបែបនឹងឡើយតែបងមិនចង់ឲ្យឯងយំច្រើនដងពេកទេហ្វីដាគេមិនចង់ឃើញទេហើយហ្វីដាក៏មានអារម្មណ៍ថាខុសដែរពេលដែលធ្វើឲ្យឯងយំដឹងឬនៅ? » រិកគីប្រាប់នាងមួយៗច្បាស់ៗគ្រប់ពាក្យសម្ដីដែលបាននិយាយនោះឲ្យនាងព្រោះនេះហើយជាហេតុផលរបស់គេ។
« ហ៊ឹកៗៗ តែខ្ញុំទប់មិនជាប់ទេ ហ៊ឹកៗៗ » នាងតូចខ្ទប់មុខយំម្នាក់ឯងនាងជើញហើយសែនអាណោតបងស្រីនឹកឃើញពាក្យសម្ដីរិកគីបាននិយាយប្រាប់ថាការស្លាប់របស់នាងបែបណានោះនាងមកនដឹងស្មានថាបងស្រីនាងចាកចេញទៅទាំងគ្មានស្រមោលឲ្យនាងបានឃើញនិងអ្នកផ្សេងទៀតបានឃើញសោះហើយ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя