ភាគ:៨៣

85 1 0
                                        


យប់...!
   យប់នេះថេយ៉ុងហើយរិកគីណាត់ជួបគ្នានៅសួនច្បារក្រោយផ្ទះ ថេយ៉ុងបានសម្រេចចិត្តថានោងនិយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់រិកគីទាំងអស់។ គេមិនទាន់ហ៊ាននិយាយទេថាមានរឿងអ្វីនៅពីក្រោយហេតុការណ៍ទាំងប៉ុន្មានរបស់ប្អូនស្រីគេទាំងពីរនាក់ ថេយ៉ុងនៅងាករ៉េរកប្រាប់បន្តិចអត់បន្តិច ។ ដល់ថ្នាក់អ្នកឈរនៅជិតគេនោះធុញទ្រាំមែនទែននៅតែអូសក្រឡាមិនព្រមបរិយាយមកទាល់តែសោះ។
« បើលោកបានដឹងហើយលោកគិតបែបណាចំពោះវា? ខ្ញុំសួរបញ្ជាក់លោកប៉ុណ្ណោះ » គេបិទភ្នែកហើយសួររិកគីមើលមកមុខគេរួចមើលទៅផ្កាយលើមេឃម្ដង ។
« បើឯងសួរខ្ញុំម៉េចបានដឹងទៅថាឯងមានរឿងអីប្រាប់ខ្ញុំ? ខ្ញុំមិនបានដឹងផង? ឯងសួរអញ្ចឹងចង់មានន័យបែបណា? » អ្នកបានលឺគេសួរចឹងមានតែដកដង្ហើមធំគេចង់លាក់វាម្នាក់ឯងហើយចាត់ការវិញដោយខ្លួនឯងដូចគ្នា តែគិតសព្វៗទៅបើលាក់វាបន្តនោះពួកជនអាក្រក់និងបំផ្លាញគេម្ដងម្នាក់ៗរហូតទាល់តែអស់ផងក៏មិនដឹងដែរ ដូចនេះបានគេមកចង់ពិភាក្សាជាមួយរិកគីដោយសារគេក៏ជាមនុស្សឹ្លាតឆាប់ចាំឆាប់យល់លឿន ។
« ខ្ញុំចាំស្ដាប់ »នាយបិទភ្នែកហើយឺរចាំគេនិយាយរៀបរាប់តែគេដូចមិនទាល់សម្រេចចិត្តបានត្រឹមត្រូវសោះ នៅតែឈររ៉េរ៉នៅនឹងឯង ។
« ហ៊ឹម...! រឿងទាក់ទងជាមួយឡាគីរ៉ាតាំងពីលើកមុនវាមិនមែនជាឧបទ្ទេវហេតុនោះទេមានអ្នករៀបចំផែនការរួចជាស្រេចអស់ទៅហើយ នៅរឿងមួយទៀត រីហ្វីដាប្អូនរបស់ឯងក៏ត្រូវគេលួចតាមសម្លាប់ដែរ ឯងដឹងទេថាមកពីអី? ពួកគេគិតថារីហ្វីដាជាមនុស្សស្រីដែលយើងទុកចិត្តហើយនាងក៏ជាប់ពាក់ព័ន្ធគ្នានឹងឡាគីរ៉ាដូចគ្នាពួកគេរៀបចំផែនការដូចជាលើកមុនណាស់ នេះជាមូលហេតុដែលខ្ញុំមកប្រាប់ឯងនឹងហើយមួយទៀតក៏ចង់ជួបគ្នាជាមួយឡាគីដែរ បើយើងនិយាយប្រាប់ឯងហើយ៉ងនៅមិនជឿយើងក៏យើងមិនខ្វល់ដែរយើងប្រាប់អស់ហើយរឿងទាំងប៉ុន្មានដែលបានស៊ើបបានកន្លងមកយើងខំស្វះស្វែករកអស់ជាយូរណាស់ហើយឥឡូវមានតម្រុយមកប៉ុណ្ណឹង » ថេយ៉ុងគេបរិយាយមកគ្មានសល់ក្នុងខ្លួនចិត្តគេសោះឡើយគេបានដឹងរឿងទាំងប៉ុន្មាននិយាយចេញមកមិនលាក់បន្ដ តាមមើលទឹកមុខរិកគីដូចជាមិនចង់ជឿសម្ដីគេនិយាយទាល់តែសោះគេឈរមើលផ្កាយល់មេឃដូចមិនចង់ខ្វល់ ប៉ុន្តែគេមិនដឹងឡើយថាក្នុងចិត្តបេះដូងអ្នកជាបងគេនេះប្រេះស្រាំកម្រិតណាគេឈតក្ដាប់ដៃឡើងណែនឃើញគេមិនមាត់មិនមានន័យថាគេស្លូតឯណា? គេមិនទាន់បង្ហាញអត្តសញ្ញាពិតប្រកដរបស់គេផង? បើចង់ឃើញអាក្រក់គេនិងបង្ហាញឲ្យមើល នាយទម្លាក់ក្រខ្សែចុះមុននិងនិយាយតបជាមួយថេយ៉ុង÷
« ចុះឯងមានដឹងទេថាគេជាអ្នកណា? មកពីណា? ឥឡូវនេះវានៅឯណា? » រិកគីសួរគេទាំងឈាមត្រជាក់ស្រេបថេយ៉ុងបានមើលចំកែវភ្នែវគេហើយទើបបានដឹងថារូបគេកំពុងតែទប់កំហឹងនៅក្នុងខ្លួនកុំឲ្យវាបញ្ចេញមកខាងក្រៅគេក៏ជាមនុស្សឈាមត្រជាក់រឿងអីថាមើលមិនដឹងនោះ?
« ដឹង »
« ជានរណា? »
« ឯងប្រហែលជាបានស្គាល់ហើយ »
« អ្នកណា? ឯងមិននិយាយខ្ញុំមិចដឹងថាម្នាក់នោះខ្ញមធ្លាប់ស្គាល់? »
« ខ្ញុំក៏បាន ..! ជាលោកស៊ីនម៉ានិងកូនស្រីឈ្មោះម៉ារ៉ា
អ្នកទាំងពីរនេះហើយដែលឯងចង់ដឹងពួកគេជាអ្នកគ្រប់គ្រងក្រុមហ៊ុននៅប្រទេសមួយនេះ »
« ស៊ីនម៉ា? យើងដូចជាគ្មានគំនុំស្អីជាមួយនិងគេម្ដងណាទេហេតុផលអីគេមកធ្វើដូចនេះ?ហ៊ឹស....! ខ្ញុំមិនចង់ជឿនិងត្រចៀកទាល់តែសោះ » គេសើចចុងមាត់ក្ដាប់មាត់ក្ដាប់ដៃចូលគ្នាចង់បាក់ម្រាមទាំងដប់។
« មែន!  ខ្ញុំបានស៊ើបមកបានប្រាកដរួចអស់មុននិងមកទីនេះ » គេដាក់គូថអង្គុយលើបង់នៅជិតគេមិននៅឈរនាំតែចុកជើងទៀតទេ រិកគីកាន់តែម៉ួម៉ៅខឹងស្អប់ពេញទ្រូងអស់ក្ដៅក្រហល់ក្រហាយរកថាមិនត្រូវទេ ។
« ពេលនេះបាត់ដំណឹងគ្រួសាររបស់ពួកគេអស់ហើយខ្ញុំមិនអាចស្វែករកដោយងាយស្រួលបានឡើយណាមួយនេះមិនមែនជាប្រទេសជាតិខ្ញុំផងខ្ញុំមិចនិងស្គាល់បានទាំងអស់ទៅ? ពួកគេអាចនិងកំពុងតែលាក់ខ្លួននៅកន្លែងណាមួយមិនដឹង » គេសញ្ជឹងគិតរកថានិយាយអីឲ្យវាសមជាងក៏មិនបាន គេតាមរកវត្តមានពីរនាក់កូនគេនេះគ្មានបានឃើញស្រមោលសូម្បីតែបន្តិច ។
« ទុកចិត្តលើខ្ញុំចុះបើពួកវាខ្លាំងអញ្ចឹងខ្ញុំក៏ខ្លាំងបកទៅវិញដូចគ្នាមិនថារឿងហេតុមួយដូចម្ដេចបានគេមកចង់សម្លាប់ឡាគីនិងរីហ្វីដា ផ្ទួនៗគ្នាគេមិនខ្លាចឋាននរកអីសោះ ខ្ញុំគួរតែបញ្ចេញរឹតឲ្យពួកវាបានស្គាល់បានល្អលេងសប្បាយពួកគេរៀបហ្គេមលេងបានល្អទៅហើយខ្ញុំក៏ដើរតាមហ្គេមរបស់គេ » ស្នាមញញឹមកំណាចឃើញហើយញញើតញញ័រពេញខ្លួននោះ ថេយ៉ុងញញឹមដូចរិកគីដែរតែក៏មិនបានខុសប្លែកគ្នានោះទេ ។
« ខ្ញុំសុំពឹងឯងក្នុងរឿងមួយនេះហើយ អរ..! បើឯងរកឃើញពួកវាហើយចង់ចាត់ការយ៉ាងមិចលើពួកវាក៏ធ្វើចុះខ្ញុំបើកដៃឲ្យឯងហើយខ្ញុំទុកចិត្តលើឯង » ថេយ៉ុងក្រោកឈរហើយគោះស្មារិកគីទាំងផ្ដល់ស្នាមញញឹមឃោឃៅមហាកំណាចដូចគ្នា ពួកគេទាំងពីរដើរជាមួយគ្នាត្រូវគ្មានខុសសោះ ។
« អឺ...! អរគុណឯងដែលបានប្រាប់យើងរឿងទាំងអស់ » រិកគីបែរមកគោះស្មាថេយ៉ុងម្ដងពួកគេបាននិយាយត្រូវរូវគ្នាអស់ក៏ដើរចេញទៅបន្ទប់រៀងៗខ្លួនវិញ។ អ្នកបម្រើបានរៀបចំបន្ទប់គេងឲ្យថេយ៉ុងបានរៀបរយគ្រប់ចន្លោះអស់ហើយ ។
   ថេយ៉ុងចូលមកដល់បន្ទប់គេងហើយប្រាស់ខ្លួនសម្រាកដោយភាពអស់កម្លាំងក្នុងខ្លួន ។ នាយបើកភ្នែកសម្លឹងមើលទៅដានខាងលើមានពណ៌សលាយផ្កាឈូកទាំងកែវភ្នែកមានទុក្ខកង្វល់អ្វីម៉្យាងអញ្ចឹងមើលមិនធ្លុះសោះ ។

« នាងនឹងនៅទីនេះរហូតឬ? នាងមិនទៅកន្លែងដើមរបស់នាងទេ? នាងសម្រេចចិត្តបានឬនៅថានៅឬមិននៅ? ខ្ញុំរង់ចាំចម្លើយពីនាងគ្រប់ពេល » ថេយ៉ុងយកដៃគងថ្ងាសវាចាមកទាំងបេះដូងទាមទារកចម្លើយចង់លឺពេលឥឡូវ គេអត់ទ្រាំណាស់ការដែលបែកនាង គេប្រៀបដូចមនុស្សមិនគ្រប់ទឹកណាស់ពេលមុនៗមកនោះគេមិនបង្ហាញមិនមានន័យថាគេមិនចេះឈឺចាប់ដូចជាអ្នកដទៃឯណា? គេត្រៀមចិត្តស្ដាប់តាមនាងគ្រប់បែបយ៉ាងឲ្យតែវាជាការសម្រេចចេញពី
ចិត្តរបស់នាងបាន ។
« ខ្ញុំនិងឲ្យពួកវាសងអ្វីដែរធ្វើមកលើឡាគីនឹងរីហ្វីដា
ពួកវាឲ្យនាងឈឺចាប់វាត្រូវតែឈឺលើសនាងរាប់រយដង » គេស្ទុះក្រោកមកអង្គុយឆ្ងក់កុំំគិតថាឲ្យគេនៅស្ងៀមគេមិនព្រមងាយៗទេ ប្រាប់ឲ្យដឹងទៅចុះថេយ៉ុងបានដឹងរឿងទាំងអស់យូរណាស់ហើយ ។
« ប៉ុន្តែពួកគេទៅរស់នៅទីណា? នៅផ្ទះស្ងាត់ឡើងដូចឋានខ្មោចរស់នៅមិនឃើញមនុស្សនៅសូម្បីតែអ្នកបម្រើ » ថេយ៉ុងងឿយឆ្ងល់មិនចេះបាត់ទៀតហើយគេអង្គុយគិតចង់ប្រេះខួរទៅហើយគ្មានស៊ើបដឹងពីកន្លែងពួកគេរសៀនៅទាល់តែសោះឡើយ
ទៅរកទីណា? ក្មុងព្រៃវារឹតតែមិនអាចថែមទៀតហើយរឿងអីទៅដែលពួកវារត់ចូលទៅរស់នៅក្នុងព្រៃស្ងាត់ជ្រងំបែបនេះ ។ ថេយ៉ុងគេឈប់គិតនាំឲ្យខួរក្បាលគេពេញមេម៉ូរីលែងដំណើរការកុំឲ្យវាផ្ទុករឿងមិនគួរឲ្យគិតច្រើនពេកទេនាំឲ្យខួរក្បាលប្រព័ន្ធប្រស័យប្រសាទរបស់គេធ្លាក់ចុះ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Where stories live. Discover now