ភាគ:១១

308 4 0
                                        

ភ្នែកតូចចាប់ផ្ដើមបើកព្រឹបៗដោយសារតែមានពន្លឺថ្ងៃចាំងចូលមកតាមវាំងននមានខ្យល់បក់ នាងកម្រើកបបកភ្ណេកហើយសម្លឹងមើលពិដានពណ៍ក្រហមនៅក្នុងបន្ទប់ ។ នាងបើកអស់ភ្នែកហើយងាកមើលជុំវិញរួចសួរខ្លួនឯងនៅក្នុងចិត្តថានេះជាបន្ទប់អ្នកណាគេទៅ ហើយនាងកំពុងតែនៅកន្លែងណា?? ល្ងាចមិញនាងនៅក្នុងក្រុមហ៊ុនតើ។
« ខ្ញុំនៅទីណាអញ្ចេះ?? » នាងក្រោកចេញពីលើគ្រែរួចហើយដើររកមើលជុំវិញបន្ទប់
ក្រាក~~~
អារម្មណ៍ដែលស្លុងជាមួយការដើរមើលនេះក៏ត្រូវដាច់អស់ហើយមកមើលថាជាអ្នកណាគេដែរទៅ។
« នាងភ្ញាក់ហើយហ៎!! ចឹងឆឆប់ចូលទៅងូតទឹកទៅខ្ញុំបានឲ្យគេរៀបចំខោអាវសម្រាប់នាងរួចហើយនាងអាចផ្លាស់វាពាក់បាន » ថេយ៉ុងចេញពីបន្ទប់ទឹកវិញហើយពាក់អាវឃុំមួយជាន់និយាយប្រាប់ឡាគីរ៉ា នាងឈរនៅង៉េមង៉ាមអត់ដឹងថាត្រូវធ្វើអ្វីទេរព្រោះនាងនៅគិតថាមកទីនេះដោយរបៀបណាឬនាងមកជាមួយចៅហ្វាយមុខងាប់ម្នាក់នេះ ?
« ខ្ញុំមកបានយ៉ាងមិច?? » នាងមិនបាននៅឆ្លើយសំណួរជាមួយនិងគេឡើយនាងនៅឆ្ងល់មិនទាន់បាត់ទើបមានទេសួរគេ
« នាងគេងលក់ទើបមិនដាស់ឃើញនាងលក់ស្រួលទើបយកមកផ្ទះខ្ញុំម៉ងទៅ គ្មានអ្វីទៀតទេ នេះខោអាវទៅងូតទឹកស្លៀកពាកឲ្យលឿននិងបានទៅធ្វើការងារបន្តទៀត » បើសិនជានៅចាំនាងបន្តទៀតប្រហែលមិនបានងូតហើយៗទេគេក៏បានរុញនាងឲ្យចូលក្ន្ងបន្ទប់ទឹកហើយហុចថង់ខោអាវឲ្យនាងផងទើបបិទទ្វា ។
« ក្បាលរឹងណាស់ » នាយក្រវីក្បាលហត់កាយជាមួយនាងណាស់បើមិនបង្ខំទេក៏នាងមិនធ្វើតាមដែរ ។
........

ហ្កាអ៊ុនក៏មិនខ្ចីខ្វាយខ្វល់ជាមួយនិងវត្តមានរបស់គេទៀតក៏ទៅតុធ្វើកាតងាររបស់នាងទៅ ណាមួយនាងនិងគេមិនដែលនិយាយត្រូវធាតុគ្នាប៉ុន្មានផងហ្នឹងចង់គេយ៉ាងមិចក៏យ៉ាងហ្នឹងនាងមិនចាប់អារម្មណ៍វល់មុខជាមួយនិងគេដែរ ។

« ចៅហ្វាយហៅខ្ញុំមកទាំងព្រឹកមានការអ្វីដែរទៅច៎ាស ?? » ឡាគីរ៉ានាងចូលមកក្នុងបន្ទប់របស់ថេយ៉ុងហើយក៏សួរគេ ហៅនាងមកទាំងព្រឹកនឹងមានការអ្វីជាមួយនិងនាងដែរទៅ??

« ហៅមកមិនបាន?? » គេលើកចិញ្ចើមសួរមិចហៅមកបន្តិចមិនបានទេឬ? អិក៏ម៉េះៗគ្រាន់តែហៅមកសោះចង់ដឹងហេតុផលទៀតឬយ៉ាងមិចហ្នឹង??

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Where stories live. Discover now