ភាគ:១០

328 9 0
                                        


នាងឈរនៅស្ងៀមទ្រឹងនាងមិនចង់ឆ្លើយជាមួយនិងអាសំណួរបែបនេះឡើយ សែនឆ្ងល់ថាគេគ្មានអ្វីសួរនាងក្រៅពីនេះទេ??
« នាងមកនេះមក » នាយហៅនាងមកជិតរូបគេ បើសួរមិនឆ្លើយមានតែហៅឲ្យមកជិតហើយ នាងក៏បានមកជិតតាមគេប្រាប់ ។
« មានអ្វីទៀត?? » នាងលើកចិញ្ចើមសួរសួរនោះសួរមានគ្រប់រឿងតែម្ដង
« នាងមើលទៅរសជាតិស្រាមួយនេះយ៉ាងមិចដែរ ??ខ្ញុំពិបាកនិយាយណាស់ ព្រោះវាជាការផលិតថ្មីផងនោះ » ថេយ៉ុងហុចកែវស្រាមកឲ្យនាងមើល គេទើបទេផលិតវាចេញកាលពីយប់មិញនេះទេ បានជាមកសួរនាំឲ្យជួយឲ្យយោបល់គេខ្លះ ។
« មានអីរសជាតិល្អណាស់.. វាក៏មិនស្រវឹងដែរតាមខ្ញុំញាំមិញនេះ ផ្អែម ហើយមិនសូវជាមានជាតិអាល់កុលច្រើននោះទេសមល្មមសម្រាប់មនុស្សីចូលចិត្តផឹកវា » នាងទាញកែវពីដៃថេយ៉ុងមកផឹកក្អឹកៗហើយនិយាយប្រាប់ពីរសជាតិរបស់វា នេះតាមនាងស្មានប៉ុណ្ណោះមិនដឹងថានាងនិយាយទៅត្រូវឬក៏ខុសឡើយ ។
« នាងនិយាយត្រូវណាស់ នាងជាគ្រូទាញឬយ៉ាងមិចទេនៀក? ល្អណាស់នាងពូកែគ្រប់យ៉ាងទេម្ដងហើយ » នេះនាងស្ដាប់មិនច្រឡំទេ? គេសរសើរនាង? អូយព្រះជាម្ចាស់តិចថ្ងៃនេះមេឃបាក់ភ្នំរលាយទេថឹងនៀក ម្ចាស់ក្រុមហ៊ុនផលិតស្រាហើយជាថៅកែង
ហាងអាហារនៀកចេះសរសើរអ្នកដទៃ ។
« ខ្ញុំយល់សប្តិទេមែនទេ??» ឲ្យដឹងការពិតថាវាពិតឬមិនពិតនាងក៏ក្ដិចកំភួនដៃខ្លួនឯងឡើងជាំវាមិនមែនក្លែងក្លយតែវាជាការពិតមែន ។
« នាងឆ្កួតទេឬ? » គេក្រឡេកឃើញនាងក្ដិចដៃខ្លួនឯងដូចមិនឈឺចឹង នាងចេញមកប្លែករហូតតែម្ដងហើយ ។
« អត់មានអ្វីទេ ខ្ញុំសុំទៅវិញសិនហើយបើលោកចៅហ្វាយឯងមិនមានការអ្វីទៀតនោះ ខ្ញុំទៅធ្វើការហារបន្តហើយ » នាងតូចឡាគីរ៉ានិយាយអោនក្បាលដាក់គេបន្តិចហើយរៀបនិងដលរចេញទៅហើយនោះក៏÷
« អ៊ឹប....អា៎យ » នាងស្រែកយ៉ៃព្រោះថេយ៉ុងចាប់ទាញដៃរបស់នាងធ្វើឲ្យដួលទៅលើភ្លៅមាំរបស់គេមួយប្រាវតែម្ដងហើយ នាងតូចនេះវិញឡើងស្លេកមុខហើយភ័យចង់ស្លាប់ទៅហើយ ។
«លោកលែងលោកចង់យ៉ាងមិចជាមួយនិងខ្ញុំទៅលែហទៅខ្ញុំត្រូវទៅធ្វើការលោកលែងសិនទៅមើលមានគេមកឃើញវាមិនល្អទេលោកលឺខ្ញុំនិយាយដែរទេ » នាងព្យាយាមរើបម្រាស់ព្រោះចង់ក្រោកចេកពីលើខ្លួនគេ គេលេងអីប្លែកៗ នាងចង់តែស្លាប់ឲ្យបាត់ទៅ ថេយ៉ុងគេនៅឱបចង្កេះរបស់នាងជាប់ហើយដៃបែរទៅចុចកុំព្យូទ័រធ្វើជាមិនដឹង ។
« លោកជាមនុស្សគហើយមែនទេ?? » នាងស្រែកសួរគេទាំងមុខក្រហមព្រោះតែខឹងឡើងញ័រសាច់ហើយ នាងប្រាប់ឲ្យលែងគេមានតែរឹតបន់តឹងបន្ថែមទៀត ។
« សូមនាងនៅឲ្យស្ងៀមបន្តិចមិនបានទេយ៉ាងមិច?? តិចខ្ញុំធ្វើអ្វីផ្សេងក្រៅពីឱបទៅបើចង់ចឹងខំរើទៀតទៅចាំខ្ញុំកំដរនាងទៅចុះណា ខ្ញុំមិនកំណាញ់ជាមួយនាងឡើយ ខឹក ខឹក » ថេយ៉ុងអោនខ្សឹបក្បែរត្រចៀកនាងហើយឆ្លៀតស្រូបក្លិនខ្លួនរបស់នាងផង នាងនេះវិញ
ពោះផឺតផតព្រោះតែនាងខ្លចថាគេធ្វើមែនហលយអង្គុយធ្វើធម្មតាឲ្យគេឱបម៉ាសេរីទៅចុះ ថេយ៉ុងញញឹមសមចិត្តអឆចបង្ក្រាបកូនខ្លាបានខ្លះហើយ ។
អស់រយ:ពេលជាច្រើនម៉ោងហើយនោះ ថេយ៉ុងបានរៀបចំឯកសារដែលត្រូវដឹងជញ្ជូនជំនួញរបស់គេបានរួចរាល់ហើយ តែក៏ចាប់អារម្មណ៍ជាមួយអ្នកដែលនៅលើភ្លៅមិនដឹងជាគេងលក់តាំងពីពេលណាទេ ។ គេសម្លឹងមើលមុខនាងជាប់ជាមួយស្នាមញញឹមស្រស់គ្រប់ពេលនៅក្បែរនៅជិតខ្លួននាងគេមានក្ដីសុខចម្លែកណាស់ ពីមុនគេពោលថាស្អប់មនុស្សស្សីតែពេលនេះក៏ប្រែមកស្រលាញ់មនុស្សដែលនៅជាមួយនេះទៅវិញ ។
ខ្សឺត....
នាយអោនទៅថើបថ្ពាល់ប៉ោងៗរបស់នាងម្ខាងមួយខ្សឺតធំព្រោះទេគ្រឺតខ្នាញ់ជាមួយថ្ពាល់ទន់ៗនោះហើយគេប៉ងថានិងបានរូបនាងមកថ្នាក់ថ្នមហើយ គេនិងប្រឹងធ្វើគ្រប់យ៉ាងសម្រាប់នាង ។
ល្ងាច...
ហ្កាអ៊ុនឈរនៅចាំមើលផ្លូវឡាគីរ៉ាត្រឡប់មកផ្ទះវិញតែមិនឃើញសោះនាងឈរចាំនៅមុខបន្ទប់ផ្ទះជួលដើរចុះដើរឡើងចង់វិលក្បុលហើយ ។
« ហេតុអ្វីក៏មិនទាន់មកទៀតនៀក » នាងចង់តែទៅជួបនាងនៅហាងវិញទេ ប្អូនស្រីនាងទៅជួបជាមួយចៅហ្វាយមិនទាន់ត្រឡប់មកវិញទៀត នាងមិនហ៊ានទៅសួរដោយសារតែកូនចៅគេប្រាប់ឲ្យមកមុនទើបនាងព្រមមកតែអត់ទាន់ឃើញប្អូននាងមកផងហ្នឹង ។
« នាងមិនបាច់ចាំឡាគីរ៉ា នាងមិនបានមកវិញទេ! នាងទៅភូមិគ្រឹះរបស់ចៅហ្វាយបាត់ហើយ » សម្លេងត្រលធំរបស់អ្នកដែលនិយាយមកប្រាប់នាង
« ហេតុអ្វីក៏ឡាគីរ៉ាទៅទីនោះ?? » ប្អូននាងមិនដែលទៅណាដែលមិនប្រាប់នាងឲ្យដឹងឡើយតែពេលនេះមកប្រាបើថានៅផ្ទះចៅហ្វាយនោះតើនាងទៅធ្វើអ្វីមិចក៏មិនប្រាប់នាងឲ្យដឹងផងទៅ។
« ឡាគីរ៉ានាងគេងលក់ទើបចៅហ្វាយនាំយកទៅម៉ងទៅ » នាយជេកប្រាប់តាមត្រង់ព្រោះគេក៏ឃើញដែរនៅពេលហ្នឹងពេលថេយ៉ុងបីឡាគីរ៉ាមកខាងក្រៅហើយគេក៏បើកឡឆនជូនទៅផ្ទះបន្ទាប់មកក៏មកប្រាប់ឲ្យហ្កាអ៊ុនបានដឹងដូចគ្នា ។
« ហ៊ើយ..! ប្អូនមួយនេះយ៉ាប់មែនហើយ ! បើអស់អ្វីហើយលោកឯងទៅវិញបានហើយប្រុងនៅដល់ពេលណាទៀតឆាប់ចេញទៅឲ្យលឿន » ហ្កាអ៊ុននាងប្រញាប់ដេញនាយជេកចេញដោយសារតែនាងមិនចង់នៅនិយាយអ្វីជាមួយនិងគេទៀតទេ ។
« នាងដេញខ្ញុំ??»
« ត្រូវហើយចឹងល្មមចេញទៅបានហើយ នោះទ្វាហ៎កចេញទៅ ព្រោះប្អូនខ្ញុំក៏មិននៅចឹងខ្ញុំដល់ពេលគេងហើយលោកឯងទៅវិញសិនទៅ » នាងវៃចិញ្ចើមឌឺដាក់គេ ហើយរក្សាទឹកមុខមាំសមហដីរបស់នាងមើលទៅលេងសើចទេទឹកមុខវិញនិយាយពីថារាបស្មើល្អណាស់បើអ្នកណាឃើញក៏ពករឺសម្បុរទៅហើយ ។
« ចេញក៏បានខ្ជិលជ្រលក់មាត់ជាមួយនិងនាងទៀតហើយនិយាយគ្មានដឹងរឿងអ្វីទេ! » នាយជេកពោលចប់ក៏ចេញទៅវិញទាំងខឹងជាមួយនាងជាខ្លាំង ឯហ្កាអ៊ុនក៏ឈរសើចសប្បាយចិត្តម្នាក់ឯងរួចដើរមកបិទទ្វាបន្ទប់បិទភ្លើងចូលគេង ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Tempat cerita menjadi hidup. Temukan sekarang