ម៉ោង8យប់.....!
ថេយ៉ុងនាយបានស្ម័គ្រចិត្តនៅមើលថែឡាគីរ៉ាដោយផ្ទាល់ខ្លួនរបស់គេ នាយអង្គុយសម្លឹងមើលមុខនាងហើយក៏អង្អែលដៃនាងយកមកដាក់លើថ្ពាល់របស់គេ ។ គេនៅតែមិនអស់ចិត្តសោះហើយរឿងដែលគេបានដឹងពីឡាគីនោះ ។
« បងមិនដឹងសោះថាអូនបាត់បង់ការចងចាំបងសុំទោសដែលបងមិនបានគិតគូរពីអូនឲ្យខ្លាំងជាងនេះ » ថ្ងៃមិញនេះរិកគីបានប្រាប់គេដោយការពិតអស់ហើយ គេបានសួរហើយអង្វរឲ្យនិយាយពាក្យពិតបានជារិកគីព្រមប្រាប់ ។ គេមិនបានចាប់ភ្លឹកនិងកាយវិការរបស់ឡាគីប៉ុន្មានទេពេលនៅជាមួយនិងគេសោះ គេគិតដែរប៉ុន្ដែមិនបាននាំនាងទៅពេទ្យអីសោះហើយ គេចង់តែសម្លាប់ខ្លួនឯងឲ្យស្លាប់ទេ ។
« អូនឆាប់ដឹងខ្លួនមកណា » នាយអោនទៅថើបថ្ពាលខាងឆ្វេងរបស់នាងបន់ឲ្យនាងឆាប់ភ្ញាក់ដឹងខ្លួនមកវិញ គេមិនចង់ឲ្យនាងនៅគេងមួយកន្លែងបែបនេះឡើយ ។
« ឡា....ឡាគី...អូន... » នាយឡើងសប្បាយចិត្តពេលបានឃើញម្រាមដៃខាងឆ្វេងឡាគីនាងបានកម្រើកហើយគេហៅឈ្មោះនាងដោយការរំភើបណាស់ការបន់របស់គេបានសម្រេចហើយ ។
« ហ៊ឹម.... » អ្នកទើបតែកម្រើមម្រាមដៃនោះបានក្រហឹមដើមកមុននិងបើកភ្នែកមកព្រឹមៗ នាងមើលទៅផ្ទៃខាងលើឃើញតែដានពណ៌សរ ។ ឡាគីរ៉ានាកមកខាងឆ្វេតដៃឃើញថេយ៉ុងអង្គុយជិតនោះស្ញេញមិនបាត់ចឹងនាងក៏ងឿយឆ្ងល់ ។ នាងមិនបានមាត់ទេបន្ទាប់មកទៀតក៏ងាកមើលជុំវិញខ្លួនទើបដឹងថានេះនៅមន្ទីរពេទ្យ ហើយនាងក៏ស្លៀកសម្លៀកបំពាក់អ្នកជំងឺដូចគ្នា ។
« ហេតុអ្វីក៏ខ្ញុំនៅទីនេះ? » នាងនាកមករកគេហើយក៏ចោទសួរទាំងមុខស្លេស្លឺមិនយល់ថានាងបានកើតអ្វីដែរទៅបានត្រូងចូលពេទ្យចឹង ។
« មិនស្ទាបមើលក្បាលខ្លួនឯងទៅថាឈឺអត់? » ថេយ៉ុងឆ្លើយទៅនាងដោយព្រងើយកន្ដើយហីៗអញ្ចឹង ។
« អូយ...! ខ្ញុំបែកក្បាលមែនចុះ? » សំណួរភ្លីភ្លើល្ងីល្ងើរបស់នាងនេះឲ្យគេសើចទាំងមិនដឹងខ្លួន និយាយអីឡប់ៗចឹង? អ្នកបែកក្បាលចឹងមែនណ៎?
« ម៉េចក៏លោកសើចខ្ញុំ? » នាងសម្លក់មុខគេថ្មែរ នាងសួរមែនក៏សើចនាង គេឡប់ខ្លួនឯងទេមិនមែនជានាងឡើយ ។
« នាងមើលមិនដឹងធ្វើក៏យ៉ាងម៉េច? នាងបែកក្បាលនិងហើយចង់ឲ្យអ្នកណាមករៀបរាប់ប្រាប់នាងទៀត? » គេបន្តគ្រោះគម្រើយដាក់ឡាគីរ៉ាឥតល្ហែរ ធ្វើយ៉ាងម៉េចឲ្យតែនាងអន់ចិត្តហើយនិយាយប្រាប់គេ ប្រហែលជាគេភ្លេចទៀតហើយថានាងបានបាត់បង់ការចង់ចាំទៅហើយធ្វើមិចបានដឹងបានស្គាល់គេបានអន់ចិត្តជាមួយទៅ? ធ្វើអីមួយមិនចេះគិតគូរឲ្យត្រឹមត្រូវសោះ ។
« ខ្ញុំសួរចង់ដឹង បើលោកប្រាប់តែមួយម៉ាត់វាងាប់មែន? សាំឆុយម្រាយហើយហ៎ា ចរិតមានតែនិយាយស្ដីអីឲ្យសមរម្យមានការបារម្ភពីអ្នកជំងឺអីបន្តិចក៏អត់ អាចៅហ្វាយមុខងាប់ ផ្ដាច់ការលើសពីអ្នកណាៗទាំងអស់ មិនគួរណាខ្ញុំមកជួបអាចៅហ្វាយដូចជាលោកសោះហើយ ថេយ៉ុង សាន់ហ្កា មនុស្សឡប់សតិ » ឡាគីរ៉ានាងជេរស្ដីគេជាប់មាត់មិនដកដង្ហើមម៉ងហើយ នាងសម្លក់មុខផងលួចបន្លំជេរក្នុងនិងផងមិនបានខាតទឹកមាត់ខំនិយាយខ្ទះទៅឡើយ ។ ចរិតស្អីក៏មិនប្រួលប្រែឲ្យចេះមានភាពជាសុភាពបុរសបន្តិចក៏អត់ដែរ ជាតិនេះនាងកំសត់ណាស់មលជួបចៅហ្វាយនាយដូចជាគេអញ្ចឹង ។ នាងតូចក្រោកអង្គុយផ្អែកខ្នងនិងគ្រែពេទ្យនោះនិយាយរួចក៏បែរមុខចេញទៅបាត់ហើយ ។
« យ៉ាងម៉េចចុះ? ប៉ុន្តែ...នេះអូន? កុំប្រាប់ថាអូនមានការចង់ចាំមកវិញណា ជ័យោ...ហ៊ឹកៗៗៗៗ...បងសប្បាយចិត្តណាស់អូនដឹងទេ បងស្មានតែពេលអូនដឹងខ្លួនមកវិញមិនបានចងចាំបងហើយដេញបងចេញទៅហើយតើ » ថេយ៉ុងគេភ្ញាក់ផ្អើលខ្លាំងមែនទែនហើយនាយស្ទុះក្រោកពីកៅអីអង្គុយមកអោបនាងទាំងទឹកភ្នែកស្រក់មក គេយំដូចមនុស្សស្រីហើយត្រឹមរឿងមួយនេះនោះ ។ ឡាគីរ៉ាក៏រាងភ្ញាក់ដែរប៉ុន្តែក៏អោបគេវិញដូចគ្នាដែរ ។
« មិញលោកនិយាយថាខ្ញុំបាត់បង់ការចងចាំមែន? ម៉េចខ្ញុំមិនដឹងខ្លួនសោះចឹង? ពីពេលណាមក? » ពេលនាយទាញឲ្យគេលែងហើយក៏សួរម្ដងទៀតនាងពេលភ្ញាក់មកគឺមិនដឹងអ្វីពិតមែនហើយនាងក៏ស្លេស្លឺអ្វីក៏មិនដឹងដែរ ។
« យូរដែរហើយ » នាយឆ្លើយទាំងដកដង្ហើមធំព្រោះថានាងបានភ្លេចគេយូរណាស់មកហើយ ។
« អ៎រ... » នាងងក់ក្បាលដឹងហើយថាខ្លួនបានបាត់បង់វាយូរណាស់មកយូរគួរសមល្មម ។
« សម្រាកនៅទីនេះសិនទៅ ខ្ញុំទៅហៅពេទ្យឲ្យមកមើលអាការ:អូនសិនណា » ថេយ៉ុងនិយាយចប់ក៏ក្រោកដើរចេញទៅហៅគ្រូពេទ្យឲ្យមកមើលនាង គុតថាទើបតែភ្ញាក់ចឹងនាងអាចភ្លេចភ្លាំងរឿងមួយចំនួនហើយបានជានាងសួរគេរហូតនោះ ។
« នេះគេហៅខ្ញុំអូន? ខ្ញុំមិនមែនជាសង្សាបស់គេឯណា? ហ្ហើយ... » ឡាគីរ៉ានាងភាំងនិងពាក្យគេនិយាយថា"អូន" ជាមួយនិងនាងមុននេះស្មានតែស្ដាប់ច្រឡំហើយឥឡូវនេះក៏លឺម្ដងទៀតនាងក៏ជឿហើយ ។
ក្រាក....!
ពេលនោះទ្វាក៏ត្រូវបានបើកមកឡាគីរ៉ានាងងាកទៅមើលទ្វាថាអ្នកណាដែរបើថេយ៉ុងក៏មិនអាចដែរព្រោះគេទើបតែចេញទៅមិញនេះទេ ចុះម្នាក់ដែលបើកទ្វាចូលមកជានរណា? ឡាគីរ៉ានាងភ័យដែរព្រោះថាខ្លាចមានអ្នកចូលមកធ្វើបាបនាង ។
« ឡាគីរ៉ឯងដឹងខ្លួនហើយ ? » គេបើកទ្វាមកហើយក៏ឃើញឡាគីនាងអង្គុយលើគ្រែការដុបៗក៏ដើរយ៉ាងលឿនមកអោបនាង ។
« លោក..លោកជាអ្នកណា? » ឡាគីរ៉ានាងចោតសួរភ្លេតអ្នកណាក៏មិនដឹងមកអោបនាងទាំងនាងមិនដែលទាំងស្គាល់ផង? គេច្រឡំមនុស្សទេដឹង?
« ឡាគី? » នាយហៅឈ្មោះនាងរាងសង្កត់សម្លេងបន្តិចដែរពេលដែលនាងមកសួរថាគេជាអ្នកណា? ឬមួយដូចពាក្យគ្រូពេទ្យគាត់បាននិយាយនោះ? នាយក្រោកចេញពីនាងសឹងតែហូរទឹកភ្នែកមក ហ៊ឹស...! គេអស់សំណើចណាស់និយាយតមត្រង់ទៅ នាងមិនចាំគេ?
« រិកគី ? » ពេលនោះដូចគ្នាថេយ៉ុងក៏បានមកជាមួយលោកគ្រូពេទ្យនាយហៅរិកគីឃើញគេដូចជាអស់សង្ឃឹនខ្លាំងណាស់ គេចូលមកអង្អែលស្មានាយតាមមើលប្រហែលដូចជាការគិតរបស់គេហើយដែលឡាគីមិនចងចាំ ។
« អបអរសាទរផងអ្នកទាំងពីរអ្នកនាងមានការចងចាំត្រឡប់មកវិញហើយ ឯសុខភាពវិញគឺល្អប្រសើរឡើងវិញដែរកុំបារម្ភអី » គ្រូពេទ្យពិនិត្យមើលហើយគាត់និយាយប្រាប់អ្នកទាំងពីរឈរនៅជិតនោះ ថេយ៉ុងនាយញញឹមដាក់គាត់ចំណែករិកគីគេមិនបានមាត់កអីសោះគេស្ងាត់ស្ងៀមម្នាក់ឯង ។
« ខ្ញុំសុំទៅមើលអ្នកជំងឺផ្សេងហើយលោក » ថេយ៉ុងគេងក់ក្បាលឯលោកគ្រូពេទ្យបានចេញទៅវិញដែរ រិកគីគេមិនបានសួរនាំពីគ្រូពេទ្យសោះថាមកពីអ្វីដែលឡាគីនាងមិនបានចាំគេនោះ គេសុខចិត្តនៅស្ងៀមស្ងាត់ចិត្តគេឡើងស្ងប់តែម្ដង ។
« រិកគីឯងមិននិយាយអ្វីទេ? » ថេយ៉ុងកេះដៃរិកគីសួរគេទាំងចងចិញ្ចើម ឯនាយក៏មិនមាត់ដដែលដែរគឺសម្លឹងមើលទៅឡាគីដែលអង្គុយលើគ្រែនោះទាំងសោកសៅមើលតាមក្រខ្សែភ្នែកក៏អាចមើលដឹងដែរគេបង្ហាញមកតាមភ្នែកនោះអស់ហើយបើនាងមើលមកនដឹងទៀតក៏មិនដឹងធ្វើម៉េចដែរ ។
ВЫ ЧИТАЕТЕ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Любовные романыស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
