នៅទីនេះមានតែនាយជេកនិងហ្កាអ៊ុនប៉ុណ្ណោះដែលនៅពួកគេទាំងពីរអង្គុយនៅលើកៅអីជិតគ្នាហ្កាអ៊ុននាងមិនបានមើលមុខនាយជេកសូម្បីតែបន្តិច ។
« នាងគិតច្បាស់ហើយ?? នាងឆាប់កិតម្ដងទៀតបាន » នាយជេកអោនក្បាលនៅក្រោមហើយនិយាយជាមួយហ្កាអ៊ុន ។
« មែន! លោកល្មមទៅវិញជាមួយចៅហ្វាយរបស់លោកវិញផង » នាងពោលរួចហើយក៏ក្រោកចេញពីកៅអីដើរចេញនាយជេកឃើញហើយក៏ដើរតាមហ្កាអ៊ុន ។
« នេះច៎ាសខ្ញុំមកបង់ថ្លៃព្យាបាលរបស់នារីនៅក្នុងបន្ទប់សង្គ្រោះមិញនេះច៎ាស » ហ្កាអ៊ុននាងប្រាប់អញណគក្រូពេទ្យកន្លែងគិតលុយបង់នោះនាងហុចកាតខ្មៅមួយទៅអ្នកគ្រូពេទ្យ នាយជេកភ្ញាក់ព្រើតថានាងអាចមានកាតខ្មៅបានយ៉ាងមិចទៅ? បើនាងគ្រាន់តែជាបុគ្គលិកធម្មតាបែបនឹងនោះ!
« នេះអ្នកនាងអរគុណ » គ្រូពេទ្យហុចកាតមកឲ្យនាងវិញពេលឆូតវាហើយបានរួចរាល់ នាយជេកតាមមើលនាងមិនឈប់មិនឈរសោះគេនៅតែមិនយល់រឿងខ្លះ ។
« លោកកើតអី?? កាលលោកព្រមចេញទៅវិញ » នាងដើរចេញហើយមកវិញគេនៅតាមនាងមិនព្រមទៅវិញសោះគេចេះតែយ៉ាងមិច??
« អត់.! ខ្ញុំសួរនាងមួយ! នាងមានកាតខ្មៅមួយនឹងបានរបៀបណា? បើនាងគ្មានសាច់ញ្ញាតិឯណាផងនោះ? នាងឆ្លើយឲ្យខ្ញុំបាតើចម្ងល់ខ្លះបានទេ? » គេគិតថានឹងសួរគឺសួរហើយមិនមែននិយាយលេងទេបើចង់ដឹងត្រូវតែហ៊ាន ។
« រឿងរបស់ខ្ញុំលោកកុំចង់ដឹងបើចង់នៅសុខស្រួល » នាងនិយាយសម្លេងមាំកែវភ្នែកស្មើធេង
« ហ៊ឹស... » នាយមិនចង់នៅរំខានសួរនាងទៀតក៏ដើរចេញទាំងចិត្តមិនដាច់ពីនាងប៉ុន្មានទេ សង្ស័យតែលោកនេះជាការជួបគ្នាលើកចុងក្រោយក៏មិនដឹងដែរ ។
« ហេឡូបងប្រុស » នាងលើកទូរស័ព្ទតេទៅមនុស្សម្នាក់ដែលគ្មានអ្នកណាស្គាល់រូបគេម្នាក់ឡើយ។
( មិចដាច់ចិត្តតេមកបងប្រុសម្នាក់នេះហើយ? បងស្មានតែភ្លេចបងហើយតើ ចំណែកកាតទើបទេហ៊ានចាយទេ ? ចុះរាល់ថ្ងៃនឹងបានអីទិញស្អីញាំហើយរស់នៅ? ) បងប្រុសរបស់ហ្កាអ៊ុន ( ហ្កាអ៊ុននាងមិនមែនខ្លួនមួយដូចដែលនាងប្រាប់គេឡើយនាងមានគ្រួដសរដូចជាគេដែរគ្រាន់តែថានាងបានចាកចេញពីផ្ទះមករស់នៅទឹកដីកូរ៉េនេះម្នាក់ឯងហើយក៏ប្ដូរប្ដូរត្រកូលរបស់នាងទាំងអស់គ្មានសល់ បងប្រុសរបស់នាងឈ្មោះ រិកគី ហ្វៀណាឌី )
« ខ្ញុំមានការឲ្យបងជួយ » នាងតេទៅគាត់ព្រោះតែនាងមានការសំខាន់កំអីខ្ជិលទៅណាស់
( ទើបមានការបានតេមកបង? ) គាត់លឺហើយក៏រៀនអកអន់ចិត្តដែរ
« ខ្ញុំពិតជាមានការសំខាន់មែន! បងជួយខ្ញុំបានទេ ? » 
( ហ៊ឹម..! បានឯងនិយាយមកបងនឹងជួយ) ចុងក្រោយមានតែសម្រេចតាមប្អូនព្រោះតែស្រឡាញ់ប្អូនម្នាក់នេះណាស់
« បងជួយឲ្យមនុស្សមកប្រទេសកូនរ៉េបន្តិចសិនមក » នាងចងសំដៅដល់កូនចៅរបស់បងប្រុសរបស់នាង
( បាន.!! បងមិនសួរនាំអ្វីឯងក៏បាន បងនឹងធ្វើតាមចុះឲ្យទៅថ្ងៃណា?? ) 
« ថ្ងៃនេះបង » នាងតាំងចិត្តហើយថានាងនឹងចេញឲ្យផុតពីទីនេះ
( អ៊ឹម..! បងដឹងហើយ )
« អរគុណច្រើនហើយណាបងប្រុស ខ្ញុំស្រឡាញ់បងណាស់ ជុបជុប » នាយថើបទូរស័ព្ទខ្លួន៉ងពីរបីហើយហើយទាំងទឹកមុខសប្បាយចិត្តជាខ្លាំងហើយកចុចុបិទទូរស័ព្ទបាត់ ។
« បន្តិចទៀតយើងអាចគេចផុតហើយណា បងមិនចង់ឲ្យឯងបន្តនៅនាំតែមានគ្រោះថ្នាក់ទៀតឡើយណា បងនឹងការពារឯងរហូត » នាងសម្លឹងមើលទៅអ្នកគេងនៅលើគ្រែស្ដូកស្ដង់នោះហើយពោលទាំងមុតមាំពីរលើកហើយដែលនាងមានគ្រោះថ្នាក់តែលើកនេះវាខ្លាំងណាស់ ។
« បងនឹងរកអ្នកដែលមានបំណងចង់សម្លាប់ឯងឲ្យឃើញបងមិនឲ្យពួកវាធ្វើអ្វីតាមតែចិត្តចង់ទៀតឡើយ » ការដែលនាងមានមនុស្សមកធ្វើបាបជួបគ្រោះថ្នាក់ចរាចរណ៍នេះមិនមែនចៃដន្យពេកទេដឹងវាអចាជាបំណងរបស់អ្នកណាម្នាក់ដែលចង់សម្លាប់នាងបំបាត់មាត់ចោលអីនឹងតែគួរឲ្យស្ដោកស្ដាយសម្រាប់ពួកគេណាស់ដែលមិនបានសមតាមបំណង ។
........
ថេយ៉ុងគេអង្គុយកលតទុក្ខណាស់មនុស្សជាទីស្រលាញ់ក៏មិនអាចទៅជួបទៅណាក៏មិនបានមានតែសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង ។
« ហេតុអ្វីនាងមិនឲ្យខ្ញុំទៅជួបឡាគីរ៉ា? នាងគិតថាខ្ញុំចង់ឲ្យមានរឿងនេះកើតឡើងតើមែនទេ? ខ្ញុំសុំទោសហើយខ្ញុំគ្មានចេតនា ហ៊ឹកៗ ឯងចេះយំហើយឬអឆថេយ៍ឯងចេះយំព្រោះតែស្រីម្នាក់ចឹង? ហ៊ឹស..! » បេះដូងថ្មបេះដូងដែករបស់គេក្លាយទៅជាបេះដូងតែយល់ពីអារម្មណ៍ស្នេហាតាំងពីស្គាល់នាង! គេចេះឲ្យតម្លៃមនុស្សជុំវិញខ្លួនព្រោះតែនាង នាងប្រៀបដូចជាអ្វីៗគ្រប់យ៉ាងសម្រាប់គេអញ្ចឹង ។ អន្ទាក់បេះដូងបេះដូងដែលនាងបានចងជាប់ជាមួយគេវាមិនអាចរសាត់ទៅណាបានទេ វានៅក្បែរក្រយៅបេះដូងគេរហូត! 
« ឡាគីរ៉ានាងកុំកើតអីណា! នាងត្រូវតែមកជួបខ្ញុំវិញជាមិនខាន » គេផ្ដល់ក្ដីសង្ឃឹមឲ្យទៅខ្លួនឯងថាគេនឹងបានជួបនាងម្ដងទៀតវាមិនដូចជាសម្ដីរបស់ហ្កាអ៊ុននាងនិយាយថាមិនឲ្យគេនឹងនាងជួបគ្នាម្ដងទៀតទេ ។ គេមិនជឿ ....
« ខ្ញុំត្រូវតែស៊ើបមើលឲ្យបានវាមិនមែនចេះតែមកផ្ទួលៗគ្នាអញ្ចឹងឡើយ » គេមិនមែនមិនគិតរឿងមួយនេះទេយែគេមិនទាន់បនាច្បាស់នៅក្នុងចិត្តតែឥឡូវនេះគេត្រូវតែដឹងឲ្យបាន រឿងកើតឡើងម្ដងហើយមិនទាន់បាននៅស្រួលខ្លួនផងក៏មកជួបរឿងម្ដងទៀត។ 
« អ្នកណាទៅ? តើគេចង់សម្លាប់ឡាគីរ៉ាធ្វើអ្វីទៅ? តែវាមិនអាចទេដឹង? ខ្ញុំមិនអាចចេះតែនិយាយបានបែបណវទេត្រូវតែមានភស្ភុតាងហើយមានតែស៊ើបមើលកន្លែងគ្រោះថ្នាក់វាប្រហែលជាមានកាម៉េរ៉ាសុវត្ថិភាព » ថេយ៉ុងនាយមិនអស់ចិត្តធ្វើយ៉ាងណាឲ្យតែគេដឹងថាមានអ្នកចង់សម្រាប់សំណប់បេះដូងគេម្នាក់នោះមិនរួចខ្លួនទេគេគិតហើយថាវាមិនមែនជាអចេតនាប្រកដណាស់ថាមានអ្នកមានចេតនាចង់ធ្វើឲ្យរឿងនេះកើតឡើងមិនខានយ៉ាងណាៗគេត្រូវតែដឹងឲ្យបាន កែងភ្នែកធ្លាប់តែបរិដុទ្ធតែឥឡូវប្ដូរទៅជាមានអំណាចវិញទាំងដែលគេផ្លាស់ប្ដូរវាតាំងពីស្គាល់ឡាគីរ៉ាមកឥឡូវវាតើឡើងវិញហើយ ។
                                      
                                          
                                  
                                              CZYTASZ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romansស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
