ពេលនេះនាយបានលឺពេញត្រចៀកទាំងគូរហើយភ្នែករបស់គេឡើងក្រហមឆៅដៃក្ដាប់ចូលគ្នាយ៉ាងណែនព្រោះតែកំហឹងវានៅក្នុងខ្លួនរបស់គេវាខ្លាំងឡើងៗទៅហើយ រាល់ថ្ងៃមកនេះគេចិញ្ចើមសត្វខ្លាតើនៀកមិនគួរឲ្យជឿទាល់តែសោះហើយ ។ គេខឹង ខឹងខ្លាំងណាស់បើអាចចង់តែទៅបាញ់បំបែកក្បាលនារីម្នាក់មួយនិងឲ្យងាប់មួយកន្លែងទេ តែគេត្រូវធ្វើជាមនុស្សចិត្តត្រជាក់ត្រូវតែធ្វើអ្វីមួយសន្សឹមៗទើបវាបានផល ។
« នាងម៉ារ៉ា » គេសង្កត់សម្លេងហៅត្រឹមតែឈ្មោះក៏ចេញចំហាយពិឃាតរបស់គេមកដែរ ខ្លានៅក្ន្ងរោងពួកគេមកនចង់ទេធ្វើឲ្យខ្លាកំណាចចេញពីរោងទាល់តែបានចាំមើលថាលទ្ធផលវាបែបណាទៅវិញ ។
« ចៅហ្វាយគិតនិងចាត់ការរឿងមួយនេះជាមួយអ្នកនាងម៉ារ៉ាយ៉ាងមិចទៅទាន? » នាយជាកូនចៅដឹងពីទំហំនៃកំហឹងរបស់ចៅហ្វាយនាយប៉ុន្ដែគេមានតែសួរ ។
« ធ្វើសន្សឹមៗទៅធ្វើឲ្យគ្រួសសររបស់នាងធ្លាក់ដុនដាបទៅ ចុងក្រោយទុកថាពួកយើងចាត់ការនាងម្នាក់នោះតាមក្រោយវាមិនហួសពេលក្នុងការលេងអ្វីដែលសប្បាយៗជាមួយនិងនាងឡើយ » នាយញញឹមក្របួចមាត់ចាំតែមើលទៅចុះគេនិងធ្វើឲ្យនាងវេទនាហើយក៏មិនមែននាងតែម្នាក់ដូចគ្នាមានរួមទាំងគ្រួសាររបស់នាងដូចគ្នា នាងទេដែលទាញគ្រួសារខ្លួនឯងមកចូលក្នុងនរក ។
« ទទួលបញ្ជាចៅហ្វាយ ហើយចុះរឿងឡាគីរ៉ាចៅហ្វាយចង់ទៅជួបនាងនៅពេលណា? ខ្ញុំនិងបានរៀបផែនការឲ្យចៅហ្វាយបានជួបនាង » គេបង្វែររឿងមកនិយាយពីឡាគីម្ដង ថេយ៉ុងបញ្ចេញស្នាមញញឹមមកម្ដងទៀតគ្រាន់តែនឹកឃើញឈ្មោះក៏សប្បាយរីករាយក្នុងអារម្មណ៍ទៅហើយចុះទម្រាំបានជួបនាងវិញនោះគេប្រហែលជាគាំងបេះដូងស្លាប់ហើយទេដឹង ។
« ពេលនពនាងអាចនិងមិនទាន់ទៅណាទេតាមយើងគិតនោះមានតែចាំមើលប៉ុន្មានថ្ងៃទៀតសិនទៅក្រែងល៎វាបានផលជាងពេលនេះ » គេច្រត់ចង្ការគិតមួយសន្ទុះហើយក៏នឹកឃើញពីផលអវិជ្ជមានច្រើនណាស់នៅពេលនេះបើនៅមិនយូរជាងនេះអាចវាមានផលវិជ្ជមានច្រើនជាងភាគរយនៃការជួបនាង ។
« បាទទានខ្ញុំដឹងហើយ ចឹងខ្ញុំទៅធ្វើការវិញហើយចៅហ្វាយសប្បាយចិត្តឲ្យច្រើនវិញចុះណា » នាយជេកវៃចិញ្ចើមឌឺដាក់ថេយ៉ុងហើយគេក៏រត់ចេញទៅបាត់សឹងតែបុកទ្វាអូហ្វីសរបស់ថេយ៉ុងបែកក្បាលទៅហើយខ្លាចតែក៏ធ្វើជាឯងខ្លាំង ។
ម៉ារ៉ានាងដើរមកចូលក្នុងបន្ទប់ទឹកហើយឃើញមានបុគ្គលិកក្រុមហ៊ុនប៉ុន្មាននាក់នៅបន្ថែមក្រែម បន្ថែមម្សៅនៅមុខកញ្ចក់នៅនឹង ។
« តារាមកហើយ » ពួកនាងៗនិយាយខ្សឹបខ្សាវគ្នាទាំងសម្លឹងមើលទៅម៉ារ៉ា និយាយពីគេហើយឆ្លៀតនៅមើលគេទៀត ។
« មែននិងហើយយើងណាជ្រេញរឹកពាមីស្អីនិងណាស់និយាយមែន បើអាចចង់តែដេញនាងនិងចេញឲ្យបាត់តើធ្វើរឹកដូចជាខ្លួននិងភរិយាម្ចាស់ក្រុមហ៊ុនវៃរឹកសាហាវបើតាមយើងឃើញពីនាង » បុគ្គលិកស្រីម្នាក់និងនិយាយពីម៉ារ៉ាទាំងដៀងភ្នែកទៅមើលនាងដូចគ្នា នាងស្អប់អើយសែនស្អប់អ្នកនៅក្នុងក្រុមហ៊ុនមួយនេះអ្នកណាដែលមិនពផលពាក្យថាស្អប់ស្រីម្នាក់ឈ្មោះម៉ារ៉ានិងទៅគឺទៅណាក៏លឺគេនិយាយពីនាងដែរ ។
« យើងដូចគ្នា មិនដូចជាអូនឡាគីរបស់ពួកយើងសោះហើយឡាគីនាងជាមនុស្សរួសរាយណាស់មិនរើសអើងជាមួយពួកយើងទៀតហើយតែងតែស្រឡាញ់ពួកយើងទាំងអស់គ្នាស្មើៗគ្នា » ពួកគេរំលឹកដល់ឈ្មោះនាងតូចឡាគីរ៉ាហើយក៏នាំគ្នាធ្វើមុខកំសត់ភ្លេត ពួកនាងពិតជានឹកប្អូនស្រីម្នាក់និងណាស់ ។
« យើងក៏នឹកដែរ តែយើងមិនចង់រំលឹកទេព្រោះបើរំលឹកទៅយើងយំមិនខានឡើយ »
« ហ្ហើយ..! ឈប់ខ្វល់ទៅយើងទៅធ្វើការវិញ » ពួកានងៗបំបែកគ្នាចេញទៅផុតអស់ម៉ារ៉ានាងក៏បានចេញពីក្នុងបន្ទប់ទឹកមកវិញហើយនាងបានលឺគ្រប់សម្ដីដែលពួកនាងៗនិយាយមកទាំងអស់ ។
« មួយម៉ាត់ណាក៏នាងឡាគីរ៉ាៗ នាងស្អីនិងវាល្អដល់ណាទៅទផបគ្រប់គ្នាស្រឡាញ់នាងគ្រប់តែគ្នានិង យើងមិនព្រមឲ្យនាងមកដណ្ដើមក្ដីស្រឡាញ់ពីមនុស្សជុំវិញខ្លួនរបស់យើងបន្តទៀតឡើយ » នាងនិងតាមឈ្នាន់នីសនាងគ្រប់កន្លែងបើឡាគីស្លាប់នាងរស់ ប៉ុន្តែបើឡាគីរស់ ម៉ារ៉ាក៏ត្រូវស្លាប់ព្រោះត្រូវស្លាប់ម្ខាងបានជាវាមិនអយុត្តិធម៌ចំពោះគ្នាទៅវិញទៅមក ។ នាងចេញពីបន្ទប់ទឹកហើយដលរមកដល់កន្លែងពួកានងៗដែលបាននិយាយពីនាងនៅក្នុងបន្ទប់ទឹកនោះចង់ស៊ីសាច់ហុតឈាមពួកាបងទៅហើយ ចាំតែពួកនាងចាញ់តើមានអីក៏សម្លក់ចងៀជ្រុះគ្រាប់ភ្នែកមកនាងបិញដូចគ្នាកុំខ្លាំងអីតែឯងគេក៏ខ្លាំង ។
« ឆឺស...! » ម៉ារ៉ានាងក្រលាស់សក់ដើរចេញទាំងខឹងម៉ួម៉ៅ យ៉ាងខ្លាំងចាំមើលទៅបើានាងក្លាយជាភរិយារបស់ថេយ៉ុងណាពួកាបងនិងខ្ទាតចេញពីក្រុមហ៊ុនមួយនេះលែងមានថ្ងៃត្រឡប់មកវិញមិនខាន ។
« អ៎ាវ..! មិចអូនធ្វើមុខចឹង? កើតទុក្ខអីទៀតហើយ? ឬក៏នៅទីនេះមិនទម្លាប់? បើនៅមិនកើតទេអូនទៅអង់ភ្លេសវិញទៅបងមិនហាមអូនទេ » រីហ្វីដានាងចុះពីកាំជណ្ដើរហើយឃើញឡាគីនាងអង្គុយធ្វ់មិខកំសត់សោកសៅរឿងអ្វីក៏មិនដឹងដែរ នាងបារម្ភពីប្អូន ។
« មានរឿងដែលគួរឲ្យគិតខ្លះណាបង តែខ្ញុំគិតវាមិនចេញ » ទឹកមុខស្រពោបស្រពោនរបស់នាងបានបញ្ជាក់ឲ្យរីហ្វីដាបានឃើញហើយវាពិតជាសោកសៅមែន តែមិនដឹងថាមកពីរឿងអី ។
« មានអីក៏និយាយជាមួយបងមកកុំធ្វើដូចបងជាអ្នកដទៃអីបានទេ? បើមកនទុកបងជាបងក៏ទុក្ខត្រឹមមិត្តដែលអង្គុយកំដរចាំស្ដាប់ឯងនិយាយរឿងដែលពិបាកចិត្តឲ្យបានស្ដាប់ដែរណា »រីហ្វីដានាងញីសក់ក្បាលឡាគីនិយាយទាំងស្នាមញញឹមផ្ដល់កម្លាំងចិត្តដល់នាង ។
« គឺខ្ញុំមារឿងជាមួយបងរិកគីណាបង ខ្ញុំមិនដឹងថាគួរតេរទៅរកគាត់មុនឬក៏អត់ឡើយ ខ្ញុំខ្លាចពេលតេរទៅគាត់ហើយគាត់រវល់ទើបមិនចង់រំខាន » នាងញញឹមមកនស្រស់ស្រាយទេញញឹមទាំងបង្ខំចិត្តរបស់នាង ។
« ហេតុអីមិននិយាយប្រាប់បងឲ្យលឿនជាងនេះ? ស្រួលបងនិយាយជាមួយគាត់ឲ្យ? » អស់ពីរឿងនាងមួយក៏ចូលរឿងមួយទៀតយ៉ាប់ណាស់បងប្អូនបីនាក់ ។
VOUS LISEZ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Roman d'amourស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
