ឡានតូចមួយគ្រឿងបានទៅបុកជាមួយឡានដឹកទំនិញធំមួយគ្រឿងដែលអាចដឹកបានច្រើនតោននោះ មួយទំហឹងដោយទិសដៅបញ្រ្ចាសទិសគ្នា ។ ឡានរីហ្វីដាបើកនោះបានខ្ទះទៅផ្នែកម្ខាងក្រឡាប់ពីរបីជុំដោយការប៉ះទង្គិចខ្លាំង ។
ងឺត.....! គ្រាំង...
« ហ្កាអ៊ុន..... » សម្លេងស្រែកហៅឈ្មោះអ្នកនៅក្នុងឡានដែលបានក្រឡាប់នោះ គេម្នាក់នោះជានាយជេកនិងហើយ គេបានទៅរកនាងដល់វីឡាប៉ុន្ដែមិនបានចូលទៅខាងក្នុងជាមួយនិងនាងទេ។ ពេលឃើញនាងបើកឡានចេញមកដូចជខឹងហើយគេមិនបានទុកចិត្តក៏បើកតាមពីក្រោយនាង ឥឡូវនេះក៏ឃើញនាងជួបគ្រោះថ្នាក់អញ្ចឹង ។
« អត់ទេលោក...លោក...លែងខ្ញុំសិនទៅ ខ្ញុំទៅរកនាងសិន លោកមានលឺទេថាខ្ញុំឲ្យលែង » បងកញ្ជ្រោលលោតចង់ចេញពីអ្នកដេលបានចាប់ឃាត់គេ គេរៀបនិងរត់ចូលទៅហើយក៏មានប្រុសៗប៉ុន្មាននាកើមកចាប់គេជាប់ទោះបីជាគេប្រឹងស្រែកគំហកខ្លាំងបែកបំពង់កទៀតក៏មិនព្រមលែងគេដែរ ។
តក់ៗៗ.....!
នេះជាសាំងដែលកំពុងនិងស្រក់ចុះមកម្ដងបន្តិចៗ រីហ្វីដានងខំប្រឹងបើកភ្នែកឡើងទាំងមិនចង់រួច ។
នាងមើលចេញទៅខាងក្រៅឃើញមានមនុស្សប្រុសម្នាក់ត្រូវបានគេកំពុងតែចាប់ជាប់នាងបានលឺសម្លេងរបស់គេសហរែកហៅឈ្មោះនាង ។
« ខ្ញុំ....ខ្ញុំ..សុំ....ទោស.. » សម្លេងដាច់ៗនិយាយមិននិងរួចនោះចេញមកទាំងទឹកភ្នែក នាងចង់ស្រែកហៅឲ្យគេជួយក៏គ្មានអ្នកណាអាចនិងចូលមកជួយនាងបានដែរព្រោះតែឡាននាងកំពុងតែហុយផ្សែងដោយសារតែសាំងស្រក់នោះហើយ ។
( ខ្ញុំសុំទោស ខ្ញុំមិនអាចនិយាយលាអ្នកទាំងអស់គ្នាបានទេ ខ្ញុំគ្មានបំណងចេញទៅទាំងមិនបានលាឡើយ ប៉ុន្តែធ្វើមិចបើព្រហ្មលិខិតតម្រូវឲ្យហើយ នេះមកពីខ្ញុំមិនចេះគ្រប់គ្រងស្មារតីខ្លួនឯង ខ្ញុំសុំទោសគ្រប់គ្នា ខ្ញុំចង់និយាយសារភាពប្រាប់ប្រុសម្នាក់ប៉ុន្តែប្រហែលជាមិនអាចទេ ខ្ញុំចង់ប្រាប់ថាខ្ញុំបានស្រលាញ់គេហើយ ខ្ញុំតែងតែនឹកនាដល់គេឃើញខ្ញុំទេខ្ញុំមិនដែលបញ្ចេញពីអារម្មណ៍របស់ខ្ញុំចំពោះលោកឡើយ ហ៊ឹកៗៗ ) រីហ្វីដានាងឧទាននៅក្នុងចិត្តចង់ដាច់ដង្ហើមទៅហើយ តែនាងនៅប្រឹងវាចាចេញមក ។
( ខ្ញុំស្រឡាញ់គ្រប់គ្នា បើមានជាតិក្រោយទៀតខ្ញុំសុំកើតជាបងប្អូនជាមួយនិងបងបន្តទៀតណាបងរិកគី ឡាគីរ៉ាបងស្រលាញ់ឯង នាយជេកខ្ញុំស្រលាញ់លោកហើយ ខ្ញុំវាចិត្តរឹង មាត់រឹងខ្លួនឯងទេ ហ៊ឹកៗៗ វាសមមុខខ្ញុំហើយ ខ្ញុំសុំទោសដែលមិនបានប្រាប់ថាខ្ញុំកើតជំងឺផ្លូវចិត្តយូរហើយពេលនេះក៏សមបំណងរបស់បងហើយណាបងរិកគីខ្ញុំស្អប់ខ្លួនឯងខ្លាំងណាស់ លាហើយគ្រប់គ្នា ខ្ញុំ..ខ្ញុំ....លា...ហើយ....) ដង្ហើមចុងក្រោយរបស់នាងនិយាយដាច់ៗបិទភ្នែកទៅបាត់ទាំងទឹកភ្នែករបស់នាង ។
ផាំងៗៗ....គ្រាំងៗ......
« ទេ.....រីហ្វីដា.....មិនអាចទេ......ហ៊ឹកៗៗ »គេស្រែកកាន់តែខ្លាំងឡើងពេលឡានមួយគ្រឿងនោះបានផ្ទុះ គេស្រែកហៅឈ្មោះរីហ្វីដាដោយទឹកភ្នែករបស់នាយស្រក់មក ។
« រីហ្វីដានាងមិនអាចស្លាប់ចោលខ្ញុំបានទេ! មិនពិតវាមិនមែនជាការពិតឡើយ ហ៊ឹកៗៗ ហ្វីដា » នាយជេកគេប្រលែងឲ្យអង្គុយចុះលើផ្លូវយឺតៗ គេស្រេកយំមិនខ្មាសអ្នកណាម្នាក់ដែលសម្លឹងមើលមកគេឡើសំខាន់គេខូចចិត្តណាស់ ។
« លោកចូលទៅជួយនាងផងទៅ ហ៊ឹកៗៗ លោក...រីហ្វីដា....មិនពិតទេ... » នយជេកគេរត់ទៅរកប៉ូលីសនៅជិតនោះឲ្យចូលមកជួយមើលរីហ្វីដាហើយគេក៏ដើរទៅកន្លែងឡានផ្ទុះនោះ ។
« លោកមិនអាចចូលទៅបានទេ ឡានកំពុងតែឆេះណា » ប៉ូលីសម្នាក់នោះស្ទុះមកចាប់ខ្លួនគេជាប់នេះគិតចង់ចូលទាំងភ្លើងឆេះពេញនឹងចឹងមែនទេ? កាន់តែឆ្កួតមែនហើយ ។ ប៉ូលីសដទៃទៀតក៏ទាញប្រដាប់ទាក់ទងគ្នានោះឲ្យហៅឡានពន្លត់អគ្គិសភ័យទាំងញាប់ដៃ ហើយឡាននោះជិះជិតអស់ទៅហើយមិនទាន់មានឡានពន្លត់ភ្លើងមកទៀតប្រហែលជាផ្លូវនៅទីនេះឆ្ងាយហើយតាមមើលទៅ ។
« រីហ្វីដា ហ៊ឹកៗៗ មិចក៏គ្រប់គ្នានៅស្ងៀម...ហ៊ឹកៗៗ ចូលទៅជួយនាងផងទៅ...ហ្អា៎យយយ...ហ៊ឹកៗៗ » គេនៅមិនអស់ចិត្តឡើយស្រែកឲ្យពួកគេចូលទៅជួយហ្វីដារបស់គេចឹង ហេតុអ្វីក៏ពួកគេនៅស្ងៀមហើយក្រវីក្បាលដូចជាអស់កម្លាំងចឹង?
« ខ្ញុំជួយអ្នកនាងម្នាក់នោះមិនបានទេណាលោក ខ្ញុំសុំទោសលោក » គេអស់ជំហរឈរលែងនឹងហើយគេស្ដាប់មិនបានច្រឡំទេហី? បានន័យថានាង...នាងស្លាប់ចោលគេទៅហើយ? គេនៅម្នាក់ឯងទៀតហើយអី?
« លោក.... ប៉ូលីសប្អូនស្រីរបស់ខ្ញុំនាងនៅឯណា? » សម្លេងត្រលធំរបស់មនុស្សប្រុសម្នាក់បានស្រែកសួរប៉ូលីសពីក្រោយខ្នងរបស់នាយជេក ។
« អ្នកនាងម្នាក់នោះត្រូវជាប្អូនស្រីរបស់លោកមែនទេ? » ប៉ូលីសម្នាក់នោះបានស្គាល់ថាបុរសម្នាក់នោះជាអ្នកណាហើយក៏សួរដឹងភ្លាម ។
« មែនហើយ » រិកគីគេឆ្លើយតបទាំងបារម្ភពីប្អូនស្រីភ្លាម
« ខ្ញុំសុំទោសផងលោករិកគី អ្នកនាងម្នាក់នោះបានស្លាប់បាត់ហើយព្រោះតែឡានផ្ទុះសាំងនោះហើយខាងពួកខ្ញុំជួយសង្គ្រោះមិនទាន់ទេណាមួយឡានក៏ឆេះខ្លាំងទៀត » ព្រូស.....! ស្ដាប់សម្ដីប៉ូលីសម្នាក់នោះនិយាយចប់ភ្លាមគេទន់ជង្គង់ដួលព្រូសទឹកភ្នែកកូនប្រុសស្រក់មកទាំងពីមុនគេមិនដែលឲ្យអ្នកណាបានឃើញឡើយ ។ នេះបើគេមិនបើកទូរស័ព្ទមើលទេប្រហែលជាមិនបានដឹងពីរឿងនេះទេ បើកទូរស័ព្ទភ្លេតឃើញមានគេ line ព័ត៌មានគេសឹងមិនចង់ជឿនិងភ្នែកនោះទេ ។
« ហ្វីដា....ហ៊ឹកៗៗ .....ពួកលោកធ្វើជាប៉ូលីសរបៀបមិចបានជួយសង្គ្រោះប្រជាជនមិនបាននោះ ពួកលោកមិនសមមានងារជាប៉ូលីសឡើយ ហ៊ឹកៗៗ រីហ្វីដា ពួកលោកសងប្អូនស្រីខ្ញុំរបស់ខ្ញុំវិញមក ហ៊ឹកៗៗ »នាយរិកគីស្រែកគំហកទាំងក្រោកទៅចាប់កញ្ឆក់ទាញកអាវលោកប៉ូលីសដោយគ្មានបានខ្លាចសូម្បីតែបន្តិច ។
« ហ៊ឹស...ជាបងហ៎េស? ដឹបៗ... » នាយជេកអង្គុយស្ដាប់លឺរិកគីនិយាយហើយសែនជ្រេញនឹងគេណាស់ គេងើបស្ទុះមកដាល់រិកគីពីរដៃផ្នួនៗគ្នា គេខឹងនិងអ្នកពោលពាក្យថាបងប្រុសនេះណាស់ ។
« លោកជាអ្នកណាបានហ៊ានមកដាល់យើងហ៎ាស? » រិកគីច្រឡោតភ្លេតព្រោះតែអ្នកណាក៏មិនដឹងមកដាល់គេអញ្ចឹងបើមិនខឹងវាចម្លែកណាស់ ។
« ជាអ្នកណាមិនសំខាន់ទេតែខ្ញុំវាស្អប់លោកណាស់ និយាយថាជាបងប្រុសរបស់នាងប៉ុន្ដែបែរជាធ្វើឲ្យនាងក្លាយទៅជាអញ្ចឹងហើយ លោកមិនចេះខ្នាសមត់ខ្លួនឯងខ្លះទេ? ដោយសារតែលោកជាអ្នកធ្វើឲ្យប្អូនស្រីរបស់លោកស្លាប់ព្រោះតែលោក » នាយជេកស្រែកគំហកច្រឡោតដាក់កណ្ដាលមុខរបស់រិកគីហើយគេក៏ដើរចេញទៅចូលក្នុងឡានបើទៅបាត់ឯរិកគីគេកាន់តែខុសឆ្គងខ្លាំងទៅហើយ នេះគេជាដើមហេតុមែនទេ?
« បងសុំទោស បងគ្មានចេតនានិយាយដាក់ឯងអញ្ចឹងទេ រីហ្វីដាបងសុំទោស ហ៊ឹកៗៗ » មែនហើយពាក្យសម្ដីគេនិយាយមុននោះវាធ្ងន់ណាស់សម្រាប់នាង ហេតុអ្វីគេមិនចេះគិតគូរមុននិងនិយាយចេញមក ។
« លោកប៉ូលីសខ្ញុំសុំពឹងឲ្យលោកជួយចាត់ចែងឲ្យខ្ញុំផងទៅចុះ » គេក្រោកអស់កមុពស់ជូតទឹកភ្នែកចេញឲ្យបានស្អាតមុននិងប្រាប់លោកប៉ូលីសម្នាក់នោះ គាត់ងក់ក្បាលទទួលដឹងលឺអស់ហើយក៏ធ្វើតាមសម្ដីរិកគី ចំណែកឡានដែលប៉ះគ្នាជាមួយរីហ្វីដាក៏ត្រូវយកទៅទុកបាត់ឯមនុស្សនៅក្នុងឡានក៏ត្រូវរបួសដូចគ្នាពេលនេះកំពុងតែនៅមន្ទីរពេទ្យហើយដោយសារមានគេយកទៅទាន់ រិកគីដើរទៅរកឡានដែលចតទុកនោះបើកឡានចេញទៅទាំងគ្មានអារម្មណ៍ក្នុងខ្លួន ។
YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
