ភាគ:៦៦

126 2 0
                                        


   រឿងកើតឡើងមកជាបន្តបន្ទាប់គ្នាពេលវេលាមួយនេះហេតុអ្វីក៏ដាច់ធម៌មេត្តាម្លេះ? គ្រប់គ្នាបានសាងកម្មអីធ្ងន់ធ្ងរខ្លះទៅ? ចំណែកថេយ៉ុងកំពុងអង្គុយមើលទូរស័ព្ទនោះបានមើលព័ត៌មានល្បីទាន់ហេតុការណ៍នោះហើយទាំងតក់ស្លុតវាបានចុះនៅទំព័រមុខប្រចាំប្រទេសកូរ៉េខាងត្បូងទៅហើយ ដោយស្ដីពីការផ្ទុះឡានស្លាប់របស់ប្អូនស្រីអ្នកជំនួសល្បីនៅក្នុងប្រទេសអ៊ីតាលី ។
« មិចក៏ក្លាយជាបែបនេះ? ឲ្យខ្ញុំនិយាយប្រាប់ឡាគីរ៉ាយ៉ាងមិចបានទៅ? វាមិនចៃដន្យពេកទេ? ហ៊ឹក..» ថេយ៉ុងគេមានអារម្មណ៍ថាសោកស្ដាយណាស់ហ្កាអ៊ុនឬរីហ្វីដាគេទុកនាងដូចជាប្អូនស្រីរបស់គេចឹងទោះនាងធ្វើការជាបុគ្គលិករបស់គេក៏ដោយ ។ អ្នកណាដែលមិនយំស្ដាយនាងទៅ នាងចាកចេញទាំងមិនបាននិយាយលាអ្នកណាបែបនេះ នាងទៅហើយឬ? គេបានគិតថានិងបានជួបនាងម្ដងប៉ុន្ដែឥឡូវនេះក៏ហួសពេលអស់ ។
« ហ្កាអ៊ុន ហ៊ឹកៗៗ នាងទៅចោលខ្ញុំហើយ » គេទប់ទឹកភ្នែកភាពក្ដុកក្ដួលមួយនេះមិនបានទេយំបញ្ចេញភាពស្មុកក្នុងខ្លួនរបស់គេ វាលឿនណាស់សម្រាប់គេ ។ ថេយ៉ុងងើបដើរទៅក្រៅគេឈរនៅកនុលែងសួនច្បារក្រោយផ្ទះសម្លឹងមើលទៅដើមផ្កាលីលី ។
« ហ៊ឹកៗៗ... នេះជាដើមផ្កាដែលឯងស្រឡាញ់ណាហ្កាអ៊ុន ឯងបាននិយាយជាមួយខ្ញុំថានិងបង្កើតកនុលែងដាំផ្កាលីលីមួយនេះហេតុអ្វីឯងទៅចោលខ្ញុំ? ហ៊ឹកៗៗ ផ្កានេះ...ឯងដាំវានៅក្នុងហាងណាខ្ញុំបានយកវាមកដាំនៅទីនេះខ្ញុំថាថ្ងៃណាមួយនិងនាំឯងឲ្យមកមើលពេលនេះវាមិនអាចឡើយ ហ៊ឹកៗៗ » គេជាមនុស្សប្រុសពិតមែនមិនមានន័យថាគេមិនចេះយំឯណា? នេះហ្កាអ៊ុននាងប្រៀបនិងបានជាប្អូនស្រីរបស់គេចឹងដែរ គោលបំណងរបស់នាងមិនទាន់បានសម្រេចទេ នាងចង់ទៅចោលវាហើយ !
ពេលនេះគេមិនអាចទៅណាបានដែរ គេខ្លាចបាត់បង់
ឡាគីរ៉ាម្នាក់ទៀត  ។ នាយចូលមកខាងក្នុងវិញ ឃើញឡាគីរ៉ានាងអង្គុយញាំផ្លែឈើគេក៏ធូរចិត្តថ្ងៃនេះនាងមិនបានបើកទូរទស្សន៍មើលទេ ។
« ឡាគីរ៉ា.. » ថេយ៉ុងហៅនាងសម្លេងស្រាលស្រទន់តាមទម្លាប់និយាយជាមួយនិងនាង ឡាគីងាកមកមើលគេចងចិញ្ចើមឆ្ងល់ ។
« ថី?? » សម្ដីគ្មានជាតិហោះចេញពីក្រអូមមាត់នាងល្អិតមួយនេះអាចឲ្យគេចុកឈាមបានណា ។
« ចងប្រាប់ថានៅទីនេះបានដាច់ខ្សែភ្លើងហើយប្រហែលជាពីរបីថ្ងៃទៀតវាលែងអីវិញហើយណាខ្ញុំចង់មកប្រាប់តែប៉ុណ្ណឹង ខ្លាចថាពេលឡាគីបើកទូរទស្សន៍ទៅអាចនិងឆ្លងខ្សែភ្លើងអីបែបនឹង » គេចេះតែថាឲ្យបានៗកុំឲ្យនាងទៅបើកមើលទេការពិតមិនបានទៅដាច់ខ្សែភ្លើងឡើយ ។ ឡាគីនាងងក់ក្បាលយល់ហើយក៏កាន់ចានផ្លែឈើនោះឡើងទៅបន្ទប់បាត់ ។
« សំណាងហើយ » គេរឺតទ្រូងទាំងភ័យតិចៗដែរ គេមិនទាន់ហ៊ាននិយាយជាមួយនងរឿងនេះទេលាក់វាជាអាថ៌កំបាំងសិនទៅចុះ ។ ពេលណាមកដល់បងដឹងក៏វាមិនសូវជាឈឺចាប់ ម៉្យាងទៀតគេមិនបានទុកទូរស័ព្ទឬរបស់ដែលអាចទាក់ទងបាននៅក្នុងវីឡានេះទៀតទេជៀសវាងវាមានផលមិនល្អចំពោះនាងផង ។
    រិកគីនាយដើរដូចជាខ្យល់កំពុងនឹងយោងគេអញ្ចឹង មុខគេឡើងស្លេកអស់ហើយ នាយដាក់ខ្លួនអង្គុយជិតម៉ារីលើសាឡុង ។
« សមចិត្តរបស់លោកប្រុសហើយមែនទេ? ហ៊ឹកៗៗ អ្នកនាងរបស់ខ្ញុំស្លាប់ព្រោះតែសម្ដីលោកប្រុស អ្នកនាងបើកឡានចេញទៅទាំងខឹងបើអ្នកប្រុសមិននិយាយដាក់អ្នកនងខ្លាំងៗទេវាក៏គ្មានហេតុការណ៍កើតឡើងដែរគ្រប់យ៉ាងមកពីលោកប្រុស ហ៊ឹកៗៗ » ម៉ារីនតងើបមុខមកស្រែកដាក់គេទាំងញ័រខ្លួនតតាក់ នាងមើលព័ត៌មានគេចុះផ្សាយហើយត្រជាក់ចុងដៃចុងជើងអស់គ្មានកម្លាំងនៅក្នុងសោះហើយ ។នាងទទួលយកមិនបាន មិញនាងទើបញញឹមដាក់នាងតើ? ហើយឥឡូវនាងស្លាប់? ឲ្យនាងទទួលស្គាល់បានដោយរបៀបណាទៅ? រិកគីអង្គុយដូចគ្មានវិញ្ញាណគេធ្មឹងៗមិនហាស្ដីអីទាំងអស់ ។
« លោកប្រុសឆាប់ឆ្លើយមក ហ៊ឹកៗៗ អ្នកនាងតូចមិនបានស្លប់គេពួកគេក្លែងបន្លំទេ? ហ៊ឹកៗៗ លោកប្រុសអ្នកនាងរបស់ខ្ញុំ ហ៊ឹកៗៗ » ម៉ារីនាងមិនទាន់ត្រៀនចិត្តទទួលយកវាបាននៅពេលនេះឡើយ នាងយំកាន់តែខ្លាំងជាងមុនពេលរិកគីមិនមាត់តែទឹកភ្នែករបស់គេក៏ហូរមកកាត់ផែនថ្ពាល់សងខាង ។
« បើលោកប្រុសមិននិយាយក៏មិនអីដែរ ខ្ញុំសុំទៅរៀបចំពិធីបុណ្យសប់របស់អ្នកនាងសិនហើយ» ម៉ារីចេញទៅផុតបាត់គេយកដៃមកញីសក់ក្បាលរបស់គេនឹងខ្លាំងៗគេមិនចង់អង្គុយស្ងៀមៗទេប៉ុន្តែមិនដឹងថាគួរធ្វើអ្វីទៀត គេបានបាត់ប្អូនស្រីម្នាក់ហើយ គេទៅនិយាយជាមួយប៉ាម៉ាក់របស់គេបែបណាទៀត រកឃើញប្អូនចំពេលនាងស្លាប់ចឹងឬ? ពួកគាត់ទទួលយកបានដែរឬ?
« ឲ្យបងប្រាប់ប៉ាម៉ាក់បែបណា?? ហ៊ឹកៗៗ » រិកគីគេរកនិយាយអ្វីឲ្យសមស្របឥឡូវនេះកមិនកើតដូចគ្នាមានអារម្មណ៍ថាពិភពលោកមួយនេះមានតែគេ កណ្ដែតកណ្ដែងរកទិសត្រើយមិនឃើញចេះតែរសាត់តាមខ្យល់បក់ ដូចនៅលើទឹកសមុទ្រអណ្ដែងម្នាក់ឯងនៅកណ្ដាលសមុទ្រអញ្ចឹង ។
ដឹបៗៗ.....!
   ដៃស្រក់មកដោយឈាមហូរកាត់ម្រាមដៃខាងស្ដាំចំពោះគេវិញមិនបានឈឺសូម្បីតែបន្តិចហើយគេដាល់ជញ្ជាំងឡើងច្រើនដៃក៏មិនឈឺដល់ចិត្តរបស់គេទេ ។ នាយជេកមកសម្ងំលាក់ខ្លួននៅផ្ទះតូចកន្លែងស្ងាត់មួយកន្លែង នាយទម្លាក់ខ្លួនអង្គុយចុះទឹកភ្នែកកូនប្រុសស្រក់មកមិនដាច់ ។
« ហ្កាអ៊ុន...ហ៊ឹកៗៗនាងដាច់ចិត្តទៅចោលខ្ញុំទាំងបែបនេះ? ក្រែងនាងថានិងតាមចង់កម្មជាមួយនិងខ្ញុំរហូតនោះអី? នាងថានាងមិនអាចឈប់ឈ្លោះគ្នាជាមួយនិងខ្ញុំបានទេហើយយកឈ្នះខ្ញុំឲកយបានឥឡូវនេះខ្ញុំព្រមចាញ់នាងហើយនាងមកវៃធាក់ជេរស្ដីខ្ញុំមក នាងស្ងាត់ម្លេះ? ហ៊ឹកៗៗ » នាយអង្គុយនឹកឃលញដល់ពេលវេលាពីមុនរបស់គេច្រើនឆ្នាំដែលនៅជាមួយគ្នាឈ្លោះប្រកែកគ្នាជាច្រើននឹកមិនអស់ឡើយ ។ ស្នាមញញឹមកាយវិករវ្រងេងច្រងាងរបស់បងគេចង់ឃើញម្ដងទៀត

ចង់លលេងឲ្យនាងខឹងដូចមុនទៀតណាស់ ។ រឹកពាក្រមិចក្រមើមដូចជាកូនជ្រូកពុលចំណីមែនទែននឹកឃើញរឿងពីមុនហើយក៏ញញឹមសើចចេញមកបាន ។
« នាងថាមិនទៅណា នាងថានៅតាមការពារឡាគីរ៉ាប្អុនស្រីរបស់នាងនោះអី នាងមិនចង់ឲ្យអ្នកណាមកមើលឡាគីដោយក្រខ្សែភ្នែកប្រាថ្នាទេនាងនិងនៅតាមគ្រប់ជំហ៊ាន ហ៊ឹកៗៗ នាងទៅចោលខ្ញុំនិងគ្រប់គ្នាហើយ ហ៊ឹកៗៗ ទៅរហូតមិនវិលវិញឡើយ  ហ៊ឹកៗៗ ចុះប្អូននាង នាងឲ្យឡាគីនៅជាមួយអ្នកណា? ហ្កាអ៊ុន ហ៊ឹកៗៗ ដឹបៗៗ ..... ! » និយាយតែមាត់ចំណែកដៃទៅដុំការ៉ូនោះជាប់គេទប់អារម្មណ៍មិនបានទេ ឲ្យគេកាត់ចិត្តភ្លាមៗមិនកើតមានតែធ្វើបាបខ្លួនឯង ធ្វើឲ្យឈឺខ្លួនកុំគិតពីនាងឈប់ខ្វាយខ្វល់ ឈប់នឹករលឹក ទើបតែមួយថ្ងៃសោះគេក៏ទ្រាំមិនបានហើយ ចុះមួយជីវិតវិញនោះគេកាក់តែទ្រាំទ្រលែងបានហើយឬ? គេមិនគិតពីខ្លួនឯងទាល់តែសោះហើយ ចូលចិត្តប្រើហិង្សាលើរូបកាយរបស់គេទោះចង់បែកឈាមច្រើនជាងនេះទៀតក៏មិនបានស្កៀបនិងចិត្តបេះដូងរបស់គេសូម្បីតែបន្តិច ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя