នាងតូចដើរតាមក្រោយចូលទៅក្នុងវីឡាមុខនាងរក្សានៅដដែល ម៉ារីក៏ចេះតែបារម្ភពីនាងមើលសភាពចុះដើរមិនចង់ត្រង់ផ្លូវផងប៉ុន្តែប្រឹងធ្វើជាឯងនឹងខ្លាំងណាស់ ។
« ឯងមានសន្យាជាមួយបងបែបណាខ្លះ រីហ្វីដា ហ្វៀឌីណា? ហើយឯងបាននិយាយជាមួយយើងឲ្យមើលថែឡាគីរ៉ាបែបណាយើងក៏ធ្វើតាមឯង តែឯង....ពេលនេះឡាគីរ៉ាទៅជាបែបណាហើយ? ឯងមានដឹងទេ? ក្រែងឯងនិយាយថានិងមើលនាងឲ្យល្អជាងយើងឬ? ឥឡូវនេះល្អណាស់មែន?? ឯងជាបងរបស់គេរបៀបណាទៅរីហ្វីដា? ឯងគ្មានសមត្ថភាពក្លាយជាបងស្រីរបស់គេទេ » រិកគីបោះមួយប្រយោគមកពេលនាងកំពុងនិងដើរនោះ គេនិយាយដោយគ្មានគិតពីពាក្យរបស់គេនិយាយចេញមកទេថាវាបែបណានោះ គេនិយាយចោទប្រកាន់នាងតែម្ខាងគិតហ៎េសថានងមិនចេះឈឺចាប់នោះ ។
« ខ្ញុំសុំទោស » នាងដើរមកជិតគេហើយដាក់គូថអង្គុយលើសាឡុងដែរ តែមុខនាងបញ្ជាក់ហើយថាមិនបានខ្លបខ្លាចគេ ។
« ឯងនិយាយបានតែសុំទោសចឹង? និយាយហើយឡាគីរ៉ាមកឈរទីនេះទេ? មិនគួរណាយើងឲ្យឡាគីរ៉ាមកនៅជាមួយនឹងឯងសោះហើយ យើងអស់សង្ឃឹមលើឯងណាស់រីហ្វីដា ហ៊ឹម មិនគួរថាខ្ញុំមានប្អូនស្រីដូចជាឯងសោះ » មិនគួរចង់ឲ្យមាននាងជាប្អូន? ហ៊ឹស..!ហេតុនេះហើយទើបពីមុនគាត់មិនដែលរវីរវល់ជាមួយនិងនាង?ចង់នាងទៅណាក៏ទៅៗ ពេលនេះនាងបានលឺពេញត្រចៀកហើយ ។
« ច៎ាសខ្ញុំដឹងថាខ្ញុំគ្មានល្អទេ ខ្ញុំនេះជាអន់ណាស់ហើយក៏ជាបន្ទុកសម្រាប់គ្រប់គ្នា ខ្ញុំសុំទោស ប៉ុន្តែខ្ញុំមិនបានចង់ឲ្យមានរឿងកើតឡើងចំពោះឡាគីរ៉ាឡើយខ្ញុំចាត់ទុកនាងដូចជាប្អុនស្រីបង្កើត នាងទៅណាខ្ញុំក៏ទៅតាមដែរសុខចិត្តចោលការងារមកនិយាយគ្នាលេងជាមួយនិងនាង តែពេលនេះខ្ញុំលឺពេញត្រចៀកទាំងមូលហើយ ពាក្យដែលមិនគួរចង់លឺវាក៏លឺហើយ មិចក៏មិននិយាយវាមកជាយូរហេតុអ្វីមកនិយាយពេលនេះ? ខ្ញុំសុំទោសៗៗ ពេញចិត្តលោកហើយមែនទេ? ហ៊ឹកៗៗ » រីហ្វីដានាងស្រែកគំហកយកប្រាប់គេថានាងបានបំពេញតួនាទីជាបងបានល្អណាស់គេនៅឆ្ងាយគេមិនដឹងឡើយ នាងស្ទុះក្រោកចេញពីសាឡុងទាញយកកាបូបស្ពាយនងនៅលើតុជិតនោះរត់ចេញមកខាងក្រៅទាំងទឹកភ្នែករហាមនាងខំទប់ថាមិនចង់ទន់ជ្រាយនៅចំពោះមុខអ្នកណាទេតេនាងវាហួសចិត្តជាមួយសម្ដីរបស់រិកគីមួយឃ្លានោះណាស់ ។ នាងចេញមកខាងក្រៅរួចហើយក៏យកឡានរបស់នាងបើកចេញទៅលឿនខ្មាញ់ ។
« ហ៉ើយ...! បងសុំទោស...ហ៊ឹក » អ្នកដ"លស្ដីឲ្យប៉ាច់ៗនេះវិញងើបទាត់សាឡុងទាំងខឹងនឹងខ្លួនឯងខ្លាំងណាស់មិចក៏មាត់រអិលដល់ថ្នាក់នេះ ម៉ារីដែលបានលៗគ្រប់ពាក្យសម្ដីនោះហើយក៏ក្រវីក្បាលអីនិយាយទៀតព្រោះតែចៅហ្វាយប្រុសម្នាក់នេះយកកំហឹងមកបាំងមុខគ្មានដឹងខុសត្រូវ នាងមិនគាំទ្រនិងទង្វើរបស់គេទេ ។
នាងតូចរីហ្វីដាបើកឡានចេញមកទាំងខឹងលាយនិងការខកចិត្តបន្តិចនាងក៏ចេះអន់ចិត្តគាត់មិបដឹងពីនាងសោះ នាងខុសខ្លាំងមែន? នងសុំទោសហើយតើ? នាងបានប្រាប់ហើយថាមិនចង់ឲ្យមានរឿងមិនល្អកើតឡើងទេ ហេតុអ្វីមិនស្ដាប់នាងបកស្រាយខ្លះ? នៅតែស្ដីឲ្យនាង គាត់មានយល់ពីនាងដែរអត់គឺអត់ទេ មានសួរថានាងកើតអីដែរអត់? នាងមានញាំបាយបានគ្រប់គ្រាន់ទេ? មានអោបលួងលោមនាងទេ? គឺអត់មានទេ គាត់មកដល់ក៏ស្ដីបន្ទោសនាងគ្មានចង់ដកមត់ ហ៊ឹស ឲ្យនាងទៅសង្ឃឹមអ្វីទៀត ។
« ហ៊ឹកៗៗ គ្រប់គ្នាមិនបានស្រឡាញ់ខ្ញុំទេ មិនចង់មានខ្ញុំជាប្អូនចឹងឬ? ហ៊ឹកៗៗមិចបងមិនសួរពីខ្ញុំខ្លះទៅ? ខ្ញុំស្អប់បង បងរិកគីនៅតែដូចដើមចូលចិត្តតែយកការខឹងមកបាំងមុខ ចូលចិត្តជះកំហឹងទាំងអស់មកដាក់ខ្ញុំតែបងមិបដែលសួរថាខ្ញុំភ័យខ្លាចនិងការស្រែកនេះទេ ? គឺអត់មានទេបងធ្វើដូចជាខ្លួនឯងត្រូវណាស់ ហ៊ឹកៗៗ បាំងៗៗ ហេតុអ្វីៗទៅ ហ៊ឹកៗៗ ខ្ញុំស្អប់បងណាស់ ពីមុនខ្ញុំអាចលើកកែងឲ្យបងតែឥឡូវនេះបងលើសដើមទៅទៀត ហ៊ឹកៗៗ » ពីមុនគេបែបណាឥឡូវក៏ដូចគ្នានងហត់និងទ្រាំ នាងហត់ធ្វើជាឈ្នាន់ឲ្យគេជាន់ទៀតណាស់ នាងស្លូតពេកឬ? នងប៉ុណ្ណឹងហើយបងប្រុសនាងនៅតែថានាង ខឹកៗ គួរឲ្យអស់សំណើចណាស់ ខួរក្បាលនាងវិលវល់តែពាក្យមួយឃ្លាថា " មិនសមនាងជាប្អូន " នាងចង់ឆ្កួតដោយសារតែពាក្យសម្ដីនិងហើយ ។
« ហ៊ឹកៗៗ ខ្ញុំស្អប់គ្រប់គ្នា ប៉ុន្តែខ្ញុំមិនស្អប់ឡាគីរ៉ាទេខ្ញុំដឹងពីនាងច្បាស់ណាស់ មានតែឡាគីរ៉ាប៉ុណ្ណោះដែលដឹងពីខ្ញុំច្បាស់ ហ៊ឹកៗៗ ឡាគីរ៉ាអូននៅទីណា? ហ៊ឹកៗៗមករកបងវិញណា » រីហ្វីដានាងដូចសតិលែងនៅក្នុងខ្លួនចឹងនងសើចលាយទឹកភ្នែកនឹកដល់ឈ្មោះឡាគីរ៉ាហើយក៏សើចចេញមកទាំងមិនដឹងខ្លួនជើងនាងជាន់ហ្គែកាន់តែលឿនឆ្លេវទៅ ។
« ខ្ញុំមិនខឹងឡាគីរ៉ាទេ ឡាគី ហិហិ ឡាគី ហិហិ ហ៊ឹកៗៗ អូននៅណា? » នាងទន្ទេញជាប់មាត់ហៅឈ្មោះឡាគីនាងនិយាយថាមិនបានខឹងឡាគីរ៉ាទេមានតែចង់ឲ្យឡាគីរ៉ាមករកនាង ។
« ហិហិ ហ៊ឹកៗៗ » សតិនងកាន់តែទៅមែនទែនហើយពេលមុនដំបូងមិចក៏មិនទៅជាបែបនេះ? ឥឡូវនេះនងក៏ទៅជាមនុស្សចឹង? បងប្រៀបបាននិងមនុស្សឆ្កួតណាស់មិនគួរឲ្យជឿនិងភ្នែកទេ រីហ្វីដានងកាន់តែជាន់ហ្គែលឿនទៅៗវ៉ាឡានរបស់គេបើកលើដងវិថីនោះទាំងមិនខ្លាចថានិងមានគ្រោះថ្នាក់ឡើយ ដោយសារតែអារម្មណ៍នាងមិនបានស្ថិតនៅក្នុងខ្លួនបន្តទៀតនោះឡើយ នាងប្រៀបបាននិងមនុស្សម្នាក់ផ្សេងទៀតណាស់ ។
« គ្រប់គ្នាប្រហែលជាស្អប់ខ្ញុំណាស់ហើយ ខ្ញុំអាក្រក់ណាស់ឬ? មិនសមមានខ្ញុំជាប្អុនទៀតហ៎? ខ្ញុំ...ខ្ញុំ....សុំទោសហើយ...ហ៊ឹកៗៗ ឈប់ចូលមកបន្លាចខួរក្បាលខ្ញុំទៀតទៅ ហ៊ឹកៗៗ ខ្ញុំខ្លាចហើយ ហិហិ ហ៊ឹកៗៗ » យំៗក៏សើច សើចហើយក៏យំពិបាកនិងបរិយាយនិងសភាពនាងនោពេលនេះណាស់នាងកាន់តែពិបាកលើសដើមហើយ មិចក៏ទៅជាបែបនេះ? រីហ្វីដាដែលគ្រប់គ្នាឃើញមិនមែនអញ្ចឹងទេ ។
« គ្រប់គ្នាស្អប់ខ្ញុំហើយ ហ៊ឹកៗៗ អ៎ាយយយ.....ខ្ញុំស្អប់ខ្លួនឯងណាស់កុំថាតែអ្នក ហ្អា៎យយយ ហ៊ឹកៗៗ» នាងសហរែកជំទាលក្នុងឡានដៃកាន់ចង្គូតក៏ប្រលែងអស់មកកាន់ក្បាលខ្លួនឯងញីសក់ឡើងរញ៉េរញ៉ៃអស់ភ្នែកក្រឡេបក្រឡាប់ខួរក្បាលនាងដូចមិនសមជាមនុស្សនាងមើលចេញទៅខាងក្រៅទាំងភ្នែកទទេរស្អាតតេជើងក៏ជាន់ហ្គែលឿនបន្ថែមដៃមិនបានបញ្ជាចង្កូតនោះទេ ។
បាំង....ប្រាវ....គ្រាំង....
VOCÊ ESTÁ LENDO
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
