ភាគ:២៧

219 2 0
                                        

 
ប្រទេសកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល...

ថេយ៉ុងថ្ងៃនេះគេដាច់ចិត្តមកសួរទុក្ខឡាគីរ៉ាហើយបើគេមិនមកទេដឹងតែដាច់ខ្យល់ស្លាប់មុនឃើញមុខនាងតូចសំណប់ចិត្តរបស់គេហើយ ។
តែគួរឲ្យស្ដោកស្ដាយសម្រាប់គេព្រោះគ្រូពេទ្យបានប្រាប់ថាអ្នកជំងឺបានចេញពីមន្ទីពេទ្យមួយនេះជិត2ថ្ងៃហើយគេមិនដឹងទេ? ថេយ៉ុងគេអស់សង្ឃឹមកាន់តែមែនទែនហើយព្រោះគេនៅចាំសម្ដីរបស់ហ្កាអ៊ុននិយាយជាមួយគេលើកមុនថា " នាងអស់សង្ឃឹម លែងជឿជាក់លើគេទៀតហើយ " ប្រព័ន្ធប្រស័យប្រសាទរបស់គេចាប់ផ្ដើមលែងដំណើរការគេត្រូវបាត់បង់មនុស្សស្រីដែលស្រលាញ់ពិតប្រកដមែនឬទេ?? គេមិនបានយល់សប្តិទេ? នាងបានចាកចេញពីរូបគេ? នាងទៅទាំងដាច់ចិត្តដល់ថ្នាក់នឹង?
« ឡាគីរ៉ានាងទៅទាំងមិនទាន់បានឆ្លើយសំណួរជាមួយនឹងខ្ញុំអញ្ចឹងត់មែនទេ? នាងមិនអាសូដល់បេះដូងរបស់ខ្ញុំទេហី? » ថេយ៉ុងបានចេញពីក្នុងមន្ទីពេទ្យហើយមកសម្ងំអង្គុយនៅក្នុងឡានម្នាក់ឯង នាងមិនទាន់ឆ្លើយតបជាមួយសំណួររបស់គេ នៅឡើយទេនាងទៅទាំងគេមិនទាន់អនុញ្ញាតបែបនេះមិនបានឡើយនាងធ្វើបែបនេះដូចជាហែកបេះដូងគេជាចម្រៀកៗបែបនឹង នាងគិតថាមាននាងម្នាក់ដែលព្រមនៅជាមួយគេដល់ថ្ងៃសូន្យសង្ខាតែពេលនេះវា វារកាយដូចអំបិលត្រូវទឹកអស់ហើយ នាងទុកឲ្យគេនៅម្នាក់ឯងដូចជាពេលមុនទៀតហើយ ប៉ាម៉ាក់របស់គេពួកគាត់ក៏មិននៅពួកគាតៀបានទុកឲ្យគេនៅម្នាក់ឯងឡើងជាទម្លាប់តែពេលនេះទម្លាប់ទាំងនោោះលែងមានសម្រប់គេទៀតហើយតាំងពីមាននារីដែលពួកែរំខានប្រស័យប្រសាទគេនាងបានទៅឆ្ងាយនៅទីណាក៏គេមិនដឹង ។
« នាងមកវិញបានទេ? ផ្ដល់ឳកាសឲ្យខ្ញុំមើលថែនាងម្ដងទៀតបានអត់? » ហេតុអ្វីនាងឆាប់ខកចិត្តជាមួយគេម្លេះគេមិនមែនមិនចង់មើលថែនាងឲ្យបានល្អឯណាមកពីពេលនោះវាជាថ្ងៃដែលមិនល្អសម្រាប់គេជាមួយនឹងនាងហើយ ។
« ខ្ញុំនឹកនាង គីម ឡាគីរ៉ា » ពាក្យប្រាប់ថានឹករបស់គេវាបានតែរសាត់តាមខ្យល់តាមទឹកភ្លៀងមេឃដែលជាទីសាក្សីសម្រាប់គេទេដែលដឹង ។គេពិបាកចិត្តនៅពេលនេះក៏គ្មានអ្នកណាមកចាប់អារម្មណ៍ជាមួយមនុស្សដូចជារូបគេឡើយ ។
......
1ខែកន្លែងផុតទៅហើយចំណែកអាការ:របស់ឡាគីរ៉ាក៏បានរាងធូរស្បើយច្រើនគួរសម តែនាងមិនទាន់ដឹងខ្លួនទេព្រោះនាងមានរបួសដែលធ្ងន់ធ្ងរច្រើនកន្លែង។
ឯហ្កាអ៊ុននាងក៏ជួយមើលថែជូនខ្លួនឲ្យនាងរាល់ថ្ងៃនាងតែងនិយាយលេងជាមួយនាងម្នាក់ឯងទាំងឡាគីរ៉ានាងមិនទាន់ដឹងខ្លួនរហូត ។
« លោកគ្រូពេទ្យប្អូនស្រីខ្ញុំយ៉ាងមិចហើយ?? » ថ្ងៃគ្រូពេទ្យមកមើលអាការរ:នាងតាមទម្លាប់ហើយហ្កាអ៊ុនក៏សួរនាំពីប្អូនបន្ត
« បាទអ្នកនាងបានល្អជាងមុនឆ្ងាយណាស់ខ្ញុំថាមិនយូរមិបឆសប់នឹងដឹងខ្លួនមិនខានទេ » លោកគ្រូពេទ្យគាត់ប្រាប់ហ្កាអ៊ុនទាំងស្នាមញញឹម
« ច៎ាសអរគុណលោកគ្រូពេទ្យច្រើនហើយណា » ហ្កាអ៊ុនញញឹមហើយអោនក្បាលអរគុណគាត់ទាំងសប្បាយចិត្ត
« ចឹងខ្ញុំសុំអ្នកនាងត្រឡប់ទៅវិញសិនហើយ »
« ច៎ាសលោកគ្រូពេទ្យ » នាងញញឹមដាក់គាត់ម្ដងទៀតហើយគាត់ក៏ដើរចេញទៅបំពេញការងាររបស់គាត់បន្តពីការមកមើលថែនាងតូចម្នាក់នេះ ។
« ឡាគីរ៉ាហាឆាប់ដឹងខ្លួនវិញណា បងនៅចាំឯងណាឆាបើមកធ្វើជាក្មេងរពឹសរបស់បងម្ដងទៀតមកលឺនៅ? ពេលឯងដឹងខ្លួនមកហើយបើឯងចង់ទៅណាបងនឹងនាំទៅគ្រប់កន្លែងរបស់ឯង » ហ្កាអ៊ុននាងកាន់ដៃឡាគីរ៉ាមកដាក់ជាប់ថ្ពាល់របស់នាងហើយនិយាយពីគោលបំណងពេលឡាគីរ៉ាភ្ញាក់ដឹងខ្លួនវិញនាងចង់ឃើញនារីគេងនៅលើគ្រែមួយនេះបានដើរលេងជាមួយនាងដូចជាពេលមុនអញ្ចឹង ។
« ទឹ...ទឹក....ទឹក... » សម្លេងអ្នកនៅលើគ្រែលឺត្បុលៗមិនសូវជាច្បាស់និយាយថាទឹកហើយអ្នកដែលកាន់ដៃរបស់នាងវិញភ្ញាក់មិនស្ទើតែក៏ប្រញាប់ក្រោកទៅចាក់ទឹកមកឲ្យអ្នកជំងឺភ្លាម ។
« នេះទឹក » នាងហុចទឹកហើយក៏លើកឲ្យនាងអង្គុយផ្អែកក្បាលគ្រែឲ្យបានញាំទឹកស្រួលបួលរួចដាក់នាងឲ្យគេងវិញ ។
« ឡាគីអូនយ៉ាងមិចហើយ » អារម្មណ៍នាងរំភើបណាស់ដែលបានឃើញឡាគីរ៉ានាងបានដឹងខ្លួនមកវិញហើយក៏បួងសួងរបស់នាងក៏បានសម្រេច ។
« អ្នកនាងជាអ្នកណាគេ?? ហើយខ្ញុំកើតអ្វី?? ខ្ញុំនៅទីណា? » អ៉ាវ! តើមានអ្វីកើតឡើងទៅ? នាងស្ដាប់មិនច្រឡំទេមែន?? ប្អូនរបស់នាងមិនស្គាល់នាងទេ? អារម្មណ៍នាងរសាត់ទៅណាអស់ហើយអារម្មណ៍ដែលរំភើបមុននេះក៏គាំងស្ដូកអស់ហើយ ។
« អ្នកនាងលឺខ្ញុំសួរដែរ? អ្នកនាង! » នាងចាប់ផ្តើមជ្រួញចិញ្ចើមខំនិយាយជាមួយហើយមិននិយាយរកនាងទៀតចំជារឹកមែន។
« អរ..! សុំទោសផង! នេះឯងមិនចាំបងទេ? បងជាបងស្រីរបស់ឯងណាបងឈ្មោះហ្កាអ៊ុនឯងចាំបានទេ? ហើយឯងឈ្មោះ ឡាគីរ៉ាណា! » ហ្កាអ៊ុននាងសម្រួលអារម្មណ៍ប្រាប់ឡាគីរ៉ាម្តងតែហ្ហើយបែបនេះក៏ល្អសម្រាប់នាង ហ្កាអ៊ុននាងលេចស្នាមញញឹមឡើងមកផែនការមួយនេះនឹងបានសម្រេចហើយគ្មានអ្នកណាអាចស្មានត្រូវអារម្មណ៍របស់ហ្កាអ៊ុនឡើយ ។
« ហ្កាអ៊ុន?? ឡាគីរ៉ា?? » នាងឧទានតិចៗម្នាក់ឯង ឡាគីរ៉ានាងប្រឹងគិតវាតែក្បាលនាងក៏ចាប់ផ្ដើមឈឺក្បាលខ្ទោកៗនាងលើកទប់ដៃបងក្បាលទាំងឈឺចាប់។
« អូយ!! ឈឺក្បាលណាស់ ហ៊ឹកៗៗៗ » នាងឈឺដល់ថ្នាក់យំនៅមុខហ្កាអ៊ុននាងនឹកមិនឃើញហើយនាងកាន់តែនឹកកាន់តែឈឺក្បាល ។
« ឡាគីអូនសម្រួលអារម្មណ៍ ដកដង្ហើមមួយៗណា បើនឹកមិនឃើញកុំនឹកអីល្អជាងអូនសម្រាកសិនទៅ » ហ្កាអ៊ុននាងចេះភ្លេចទៅកើតថាឡាគីរ៉ានាតទើបតែភ្ញាក់ពីការសន្លប់អស់ជាយូរសប្ដាហ៍ទើបតែដឹងខ្លួន នាងអើយចេះភ្លេចទៅកើត ទើបនាងឲ្យឡាគីរ៉ាគេងសម្រាកវិញឯនាងក៏ធ្វើតាមសម្ដីរបស់ហ្កាអ៊ុន នាងដកដង្ហើមធំមួយឃូស ។
« បងនឹងធ្វើឲ្យឯងភ្លេចគ្រប់យ៉ាងណា គីម ឡាគីរ៉ា របស់បង » ហ្កាអ៊ុននាងពោលទាំងស្នាមញញឹមមានក្ដីសុខចាំមើលថានាងនឹងធ្វើបែបណាជាមួយគម្រោងការដែលនាងទើបតែនឹកឃើញមិញនេះៗយ៉ាងណាក៏នាងសង្ឃឹមថាវាបានសម្រេច ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Where stories live. Discover now