បីថ្ងៃក្រោយមក
កន្លងផុតទៅប៉ុន្មានថ្ងៃមកហើយឡាគីរ៉ានិងម៉ែដោះទើបតែដឹងរឿងនោះបានធ្វើចិត្តបានខ្លះហើយមុនដំបូងដូចជាស្អប់រិកគីណាស់ដែលគេមិនប្រាប់ពីការស្លាប់របស់រីហ្វីដានោះ ។ នាងបានពិចារណារួចហើយក៏យល់ច្បាស់ពីមូលហេតុដែលគាត់ធ្វើបែបនិង ។ ឡាគីរ៉ានាងកំពុងតែចូលងូតទឹកក្នុងបន្ទប់ទឹក នាងត្រាំខ្លួននៅក្នុងអាងងូតទឹកដោយមានផ្កាកុលាបដាក់ក្នុងនោះជាមួយគ្នាដែរ ។
« ខ្ញុំដឹងរឿងយឺតពេលហើយមែនទេ? យឺតសឹងតែខ្ញុំទទួលយកមិនបាន ហ៊ឹកៗៗៗៗ» ឡាគីរ៉ានាងបិទភ្នែកហើយស្រាប់តែនឹកឃើញរឿងទាំងអស់ពីមុនមក នាងគេងក្នុងអាងនោះទាំងយំនឹកឃើញហើយក៏អាណិតបងស្រីនាងដែរ ស្លាប់ដោយការផ្ទុះឡានវាមិនស្រួលឡើយ។
« អូយ....! ឈឺក្បាលទៀតហើយ » គិតសុខៗក្បាលនាងចាប់ផ្ដើមឈឺខ្ទោកៗទៀត នាងមិនអាចទ្រាំទ្រជាមួយការឈឺនេះសោះវាឈឺនៅពេលដែរនាងគិតរឿងអ្វីមួយមិនចេញនិងហើយឥឡូវនេះនាងមិនទាន់គិតអីឯណា?
« ហ៉ើយ.... »នាងក្រោកចេញពីក្នុងអាងទឹករួចទាញយកអាវឃុំមកពាក់សិន នាងងើបចេញនោះទាំងងីងើរអស់រលីងហើយ ។
ព្រូស.....! អ៎ាយយយ....!
ស្រាប់តែពេលតែមួយនោះដូចគ្នាដែរនាងបានដើររៀបនិងបើកទ្វាបន្ទប់ទឹកចេញទៅហើយក៏រអិលជាមួយរបស់ស្អីក៏មិនដឹងដែរធ្វើឲ្យនាងត្រូវដួលអស់ជំហរទៅបុកនិងជញ្ជាំងមួយទំហឹងដែរ ។ ដោយសារតែពេលនោះនាងកំពុងតែឈឺក្បាលដើរចេញទាំងតោងជញ្ជាំង នាងគ្មានកម្លាំងទៅទប់ខ្លួនឯងជាប់ទេ ។
បើមកមើលអ្នកជាបងនៅរង់ចាំប្អូនមកញាំអាហារថ្ងៃត្រង់ជាមួយគ្នានេះគេចាំឡើងស្ពឹកគូថឥឡូវនេះហើយនៅមិនឃើញនាងចុះមកខាងក្រោមទៀត ។
« ម៉ែដោះមានឃើញឡាគីចុះមកខាងក្រោមឬនៅ? ខ្ញុំចាំមើលរហូតហើយនៅមិនឃើញទៀត » រិកគីត្អូញត្អែរសួរទៅម៉ែដោះក្រែងល៎គាត់បានឃើញខ្លាចថាគេនិងមើលច្រឡំ។
« ម៉ែដោះមិនបានឃើញទេអ្នកប្រុស » ម៉ែដោះគាត់ក្រវីក្បាលគាត់ពិតជាមិនដឹងពិតមែនគាត់ក៏ចាំមើលផ្លូវឡាគីរ៉ាចុះមកដូចគ្នា ។
« ចឹងខ្ញុំឡើងទៅមើលខាងលើសិនហើយ »
« មិនអីទេ ទុកឲ្យម៉ែដោះទៅហៅវិញអ្នកប្រុសចាំនៅទីនេះទៅ » ម៉ែដោះគាត់លើកដៃហាមប្រាណរិកគីឲ្យអង្គុយចុះទុកឲ្យគាត់អ្នកទៅហៅឡាគីរ៉ា ។
« បាទម៉ែដោះ » រិកគីញញឹមដាក់ម៉ែដោះរួចហើយគាត់ក៏ឡើងទៅខាងលើ ។
ក្នុងបន្ទប់...!
ម៉ែដោះគាត់មិនបានគោះទ្វាបន្ទប់ឲ្យអ្នលខាងក្មុងបានដឹងទេគឺគាត់បើកចូលតែម្ដងហើយ ។ រាងចំណាស់មើលជុំវិញផ្ទៃបន្ទប់មិនបានឃើញស្រមោលរបស់ឡាគីរ៉ាសោះហើយ ។
« អ្នកនាងឡាគី.....! អ្នកនាងតូច..... ! អ្នកនាងនៅក្នុងបន្ទប់ទឹកមែនទេ? » គាត់ស្រែកហៅហើយក៏មកឈរទល់មុខបន្ទប់ទឹកចាំស្ដាប់ថាមានសម្លេងឆ្ល់យតបមកវិញដែរឬអត់?
តុក...! តុក...!
« អ្នកនាងឡាគី » ម៉ែដោះគាត់នៅតែបន្តហៅម្ដងហើយម្ដងទៀតច្រើនលើកច្រើនសារនៅតែគ្មានសម្លេងតបមកទៀត ។
ក្រាក.....!
ទ្វាបន្ទប់ទឹកមិនបានចាក់សោរទេទើបគាត់អាចបើកចូលទៅធម្មតា ប៉ុន្តែត្រង់ស្រឡាំងកាំងវិញព្រោះតែឡាគីរ៉ាដែលគាត់កំពុងតែរកនេះបានគេងសន្លប់ស្ដួកស្ដឹងនៅលើការ៉ូហើយ ។ ក្នុងនោះដែរក៏ឃើញមានឈាមនៅក្បែរសក់ក្បាលរបស់នាងទៀត ម៉ែដោះគាត់រកអ្វីមិនត្រូវសោះហើយគាត់ស្ទុះចេញពីបន្ទប់នេះទៅស្រែកហៅរិកគីឲ្យមក ។
« អ្នកប្រុស....អ្នកប្រុស...មនរឿងហើយ...អ្នកប្រុសឆាប់ទៅឲ្យលឿនឡើង »ម៉ែដោះចុះមកទាំងចងធ្លាក់ពីលើកាំជណ្ដើរហើយយ៉ាងណាក៏គាត់មិនព្រមឈប់ទេគឺមកចាប់ទាញដៃឲ្យរិកគីទៅជាមួយគាត់ ។
« ម៉ែដោះមានរឿងអីដែរទៅ? »
« អ្នកប្រុសមកសិនមកដឹងហើយ ហ៊ឹកៗៗៗៗ » ម៉ែដោះគាត់និយាយទាំងយំមលទប់មិនជាប់ទេ រិកគីគេមិនបានសួរនាំអីទៀតមានតែដើរតាមគាត់ទៅទាំងប្រញាប់ប្រញាល់ ។
« ហ៎ាស....! ឡាគីរ៉ា » ពេលចូលមកដល់ខាងក្នុងបន្ទប់របស់ឡាគីរ៉ាហើយគេបានចូលមកទាំងក្រសោបកាយរបស់នាងជាប់ ។
« ឡាគីបើកភ្នែកឡើងអូនកុំកើតអីណា » រិកគីអារម្មណ៍គេមិនដឹងហោះទៅដល់ណាអស់ទេពេលបានឃើញដូច្នេះនោះ គេពិបាកភ្នែកណាស់ ។
« ឡាគីកុំកើតអីឲ្យសោះបងនាំឯងទៅមន្ទីរពេទ្យណា សូមឯងបើកភ្នែកមក លឺបងនិយាយដែរទេ? ឡាគី » នាយចាប់លើកអ្នកជាប្អូនស្រីបីដាក់ក្នុងរង្វង់ដៃរួចរត់ចេញមកខាងក្រៅដោយហៅឈ្មោះនាងច្រើនដងហើយនាងគ្មានប្រតិកម្មអីបន្តិចសោះ ។
« អញ្ជើញចៅហ្វាយទាន » នាយជាកូនចៅនោះបានត្រៀមឡានរួចរាល់ហើយប្រាប់ឲ្យរិកគីចូលក្នុងឡានរួមមានម៉ែដោះគាត់ទៅជាមួយដែរ ។ ពួកគេរររូសរាន់ចូលក្នុងឡានបើកជូនអ្នកនាងតូចទៅកាន់មន្ទីរពេទ្យ ។
ក្នុងពេលតែមួយនោះដែរឡានរបស់រិកគីបើចេញទៅផុតហើយក៏មានឡានមួយគ្រឿងបានបើកមកឈប់មុខភូមិគ្រឹះនេះក្រោយគ្នាមួយជំហ៊ាន ។
« នេះមែនទេ? ធំរបស់គេដែរតើ » ថេយ៉ុចុះពីក្នុងឡានមើលមកភូមិគ្រឹះមួយនេះទាំងភ្ញាក់ផ្អើលដូចគ្នា ។ នាយដើរចូលមកខាងក្នុងក៏ឃើញមានអង្គរក្សប៉ុន្មាននាក់ឈរយាមនៅនៅទីនោះ។
« លោកមករកអ្នកណា? » ពួកអង្គរក្សទាំងនោះបានសួរថេយ៉ុងដោយភាសាអ៊ីតាលី ។
« ខ្ញុំមករកម្ចាស់ភូមិគ្រឹះនៅទីនេះ »ថេយ៉ុងតបទៅវិញដោយភាសាអ៊ីតាលីដូចគ្នាគេក៏ចេះនិយាយនិងសរសេរបានដែរ ។
« ចៅហ្វាយគាត់មិននៅទេ ទើបតែចេញទៅខាងក្រៅមុននេះបន្តិច »
« ចុះចៅហ្វាយពួកឯងទៅណាដែរ? ខ្ញុំមកនេះព្រោះមនរឿងសំខាន់ត្រូវនិយាយជាមួយនិងគេ » ថេយ៉ុងគេនៅតែសួរដេញដោលពីរឿងរិកគីចេញទៅខាងក្រៅ ។
« លោកមានរឿងអីក៏និយាយជាមួយខ្ញុំបាន »
« រឿងមួយនេះខ្ញុំមិនអាចនិយាយបានទេ សូមលោកឆាប់ប្រាប់មកថាគេទៅឯណាដែរទៅ? »
« គាត់ទៅមន្ទីរពេទ្យបាត់ហើយមិញនិង »ពួកគេឈរមើលមុខគ្នាមួយសន្ទុះដែរទើបហារស្ដីនិយាយប្រាប់ថេយ៉ុងឲ្យអស់សេចក្ដី។
« អ្នកណាឈឺអី? » គេបន្តនៅសួរទៀតដោយការចង់ដឹងពន់ពេក
« គឺអ្នកនាងតូចដួលនៅក្នុងបន្ទប់ទឹកត្រូវសន្លប់ដោយមិនដឹងខ្លួនបានជាអ្នកប្រុសនាំអ្នកនាងទៅមន្ទីរពេទ្យទៅ » ពួកគេរអិលមាត់និយាយរឿងទាំងអស់មកប្រាប់អ្នកនៅខាងក្រៅដោយការភ្លេចខ្លួនមួយពេលនេះឯង ។
« ឡាគីរ៉ាច្បាស់ណាស់ហើយ » គេឧទានមួយឃ្លានេះហើយក៏ប្រញាប់រត់មកឡានខ្លួនមុននិងបើកឡានចេញទៅសំដៅមន្ទីរពេទ្យនៅប្រទេសអ៊ីតាលីនេះ ។
« ឯងនេះមាត់គ្មានគម្របពិតមែនហើយ »អង្គរក្សដែលឈរនៅជិតគ្នានោះដែរបានក្ដិចដៃរបស់ម្នាក់ដែល៊លបាននិយាយជាមួយថេយ៉ុងមុននេះ ។ ញេនិយាយដោយមិនគិតមុចគិតក្រោយសោះហើយគេចងនិយាយកាត់ហើយក៏គេម្នាក់នេះនៅរៀបរាប់ឪ្យអស់ពាក្យទៀត ។
« ខ្ញុំសុំទោសមិញនេះច្រឡំមាត់ហើយ » គេដឹងថាខ្លួនឯងជ្រុលមាត់និយាយហើយក៏ទទួលស្គាល់កំហុសរបស់ខ្លួន ឯអ្នកដែលបាននិយាយប្រាប់គេមិញក៏ដើរចេញទៅចូលខាងក្នុងវិញបាត់ខ្ជិលនៅជាមួយមនុស្សមាត់រអិលដូចញេណាស់មនរឿងអីក៏មិនអាចទុកយូរដែរព្រោះតែគេ ។
« យើងខុសពិតមែនហើយ អាមាត់ចង្រៃនេះចំមែន » នាយវៃមាត់ខ្លួនឯងមិនគួរណាគេមិនចេះទប់មាត់ទប់សម្ដីសោះគួរឲ្យស្អប់ខ្លួនឯងមែនណាស់ គេទះមាត់ខ្លួនឯងពីរដៃទៀតក៏ឈប់ទះបន្តឈរយាមតាមធម្មតាវិញ ។
ВЫ ЧИТАЕТЕ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Любовные романыស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
