ក្នុងពេលតែមួយនេះដូចគ្នាដែរបើក្រឡេកមកមើលរីហ្វីដាឯណេះកំពុងតែឈររ៉េរ៉នៅពីមុខហាងរបស់នាងដោយងាកទៅរកសព្វទីកន្លែងដើម្បីរកឡាគី ។ នាងបានឲ្យពួកអង្គរក្សទាំងនោះទៅជួយតាមរកមើលពេញផ្សារទំនើបទាំងមូលនៅតែមិនឃើញទៀត អារម្មណ៍ដែលត្រូវជាបងគេនេះវាចាប់ផ្ដើមក្ដុកក្ដួលពេលមិនបានដំណឹងពីប្អូន ។
ចំណែកអ្នកនៅក្នុងហាងនេះក៏មិនខុសពីនាងដែរពួកគេបានជួយផ្សព្វផ្សាយពេញទាំងក្នុងផ្សារនៅតែគ្មានតម្រុយ ។
« អូននៅទីណាឡាគី? ឯងទៅណាមានដឹងថាគ្រប់គ្នានេះបារម្ភពីឯងដែរទេ? ឡាគី » នាងដង្ហៅរកឈ្មោះប្អូននិយាយខ្សឹបខ្សួលម្នាក់ឯង ឲ្យនាងធ្វើចិត្តឲ្យស្ងប់វាមិនកើតឡើយនៅពេលចឹង ឲ្យទៅរកនាងនៅកន្លែងមួយណា? បើនាងមកនដែលដើរចេញមកណា? នាងមានស្គាល់ទីនេះច្បាស់ទេ?
« អ្នកនាងខ្ញុំថាយើងគួរទៅរកទីកន្លែងផ្សេងទៅទានតាមមើលទៅអ្នកនាងតូចប្រហែលជាមិននៅទ៏នេះទេ » អ្នកជាកូនចៅបានបញ្ចេញមតិយោបល់មក ដោយសារតែឃើញនៅឈរទាំងទឹកមុខស្រពោន ។
« ឯងឲ្យយើងទៅរកនៅទីណាហ៎ាស? នេះប្អូនរបស់យើងទាំងមូលណា? បើពួកឯងរកនាងមិនឃើញមិនបាច់មកឲ្យយើងឃើញមុខពួកឯងឡើយ » នាងឥឡូវនេះប្រៀបបានទៅនិងសត្វខ្លាញីទើបតែបញ្ចេញចង្កូមអញ្ចឹង មុនៗនាងមកនដែលសម្ដីខ្លាំងអ្នកណាម្នាក់សោះហើយ នេះប្រាកដជាទំហំនៃក្ដីព្រួយបារម្ភរបស់នាងចំពោះមនុស្សជាទីស្រឡាញ់ដែលបានបាត់ខ្លួនទៅហើយ ។
« បាទអ្នកនាង » ពួកគេទាំងប៉ុន្មាននាក់ក៏ចាប់ផ្ដើមញរជើងជាមួយសម្ដីរបស់រីហ្វីដាព្រោះវាកំណាចពេកហើយពួកគេសឹងតែរាគនោមដាក់ខោ ។
« កុំឲ្យយើងដឹងឲ្យសោះថាឯងជាអ្នកណា? ហ៊ានមកចាប់ប្អូនយើងទៅ ពួកឯងប្រាកដជាស្គាល់មនុស្សដូចជាយើងតិចពេកហើយ» នៅពេលពួកគេទាំងអស់នោះចេញទៅអស់ហើយហ្វីដានាងពោលពាក្យសម្ដីមកទាំងក្ដាប់ដៃយ៉ាងណែន ។ ហេតុផលរបស់នាងគឺវាបែបនេះមែនហើយបានជានាងមិនចង់ឲ្យឡាគីចេញទៅណាមកណាដោយគ្មាននាងនៅក្បែរទោះបីជានៅមិនឆ្ងាយពីគ្នានោះដែរ ។
រីហ្វីដានាងមិននៅតែឈរស្ងៀមមួយកន្លែងដូចជាគេនោះទេនាងបានដើរចេញមកខាងក្រៅដែលមានឡានស៊េរីទំនើបមួយគ្រឿង នាងបានខលប្រាប់ឲ្យគេយកមកឲ្យនាង ។ ហ្វីដាបើកទ្វាចូលទៅក្នុងឡាននិងបញ្ចេះម៉ាសីុនបើកចេញទៅខាងក្រៅបាត់។
រាងកាយស្រីស្អាតម្នាក់ដែលមានភាពទាក់ទាញមនុស្សប្រុសគ្រប់រូបតែងតែចង់បីត្រកងពេលនេះនាងកំពុងតែគេងសន្លប់នៅលើគ្រែ ។ រីឯអ្នកដែលបានចាប់ខ្លួននាងមកអង្គុយក្រវីកែវស្រាផឹកធ្វើជាមិនដឹងសោះនៅមានអាញញឹមខិលខូចនោះទៀត ។ អ្នកកម្លោះរូបនេះបានដាក់កែវស្រាចុះមកលើតុមុននិងដើរមកមើលអ្នកគេងលើគ្រែដោយញញឹមិនរលុបពីផ្ទៃមុខ ។
« ទីបំផុតអូននៅតែគេចមិនផុតពីបងដដែល » គេជាអ្នកណា? ម្នាក់ប្រុសដែលនិយាយត្រឹមតែមួយឃ្លានេះអ្នកដែលបានស្ដាប់ប្រកដជាចាំច្បាស់គ្មានថ្ងៃភ្លេចហើយ ការរងចាំផ្លូវរបស់នាងសម្រាប់គេគឺវាមានតម្លៃណាស់មិនថាជាយូរយ៉ាងណាក៏ដោយ ។
« ហ៊ឹម.... » អ្នកកំពុងតែគេងសុខៗក៏ត្រូវមានការរំខានពីអ្នកកំពុងតែនិយាយនោះ នាងតូចក្រហឹមនៅដើមកមុននិងបើកភ្នែកតិចៗសម្លឹងមើលទៅអ្នកដែលរំខាននាងនោះ ។
ប៉ុន្តែអ្នកណាទៅដឹងទៅពេលបានឃើញផ្ទៃមុខរបស់គេពេញហើយនាងបែរជាបង្ហាញទឹកមុខភ័យខ្លាចដាក់គេទៅវិញ ។
« លោក....លោកជាអ្នកណា?? ហេតុអ្វីក៏ខ្ញុំនៅជាមួយលោក? លោកជាជនចាប់ជម្រិតស្រីៗនោះមែនទេ?? បើមែន..! ខ្ញុំសុំអង្វរលោកទៅចុះដោះលែងខ្ញុំវិញទៅ ឲ្យខ្ញុំទៅជួបបងស្រីបងប្រុសខ្ញុំវិញផងទៅណា ហ៊ឹកៗៗ អ៎ាយយ....ខ្ញុំខ្លាចហើយកុំមកជិតខ្ញុំទៀតអី » នាងតូចមិនបានចាំនៅស្ដាប់អ្នកម្ខាងទៀតនិយាយទេនាងអាកាត់តែម្នាក់ឯងឆ្លើយខ្លួនឯងទាំងយំស្រសាក់ស្រសាំមកនដឹងជាអីខ្លះ ! នាងភ័យខ្លាចជាមួយគេទាំងរត់ចុះចេញពីលើគ្រែសម្ដៅទៅកាន់ទ្វា ពេលងាកមកវិញក៏ឃើញប្រុសម្នាក់នោះតាមពីក្រោយនាងដូចគ្នា ។
« អូនកុំធ្វើដូចបងនេះជាសត្វចម្លែកអីណា បងបឹកអូន ហេតុអ្វីក៏អូនធ្វើជាមិនស្គាល់បង? បងធ្វើអ្វីខុសលើអូនដែរទៅបានជាអូនធ្វើរឹកពាបែបនេះ? បងអាក្រក់លើអូនបែបណាទៅ? ឡាគីអូនកុំសម្លឹងមើលមកបងដូចមនុស្សមកបធ្លាប់ដែលស្គាល់គ្នាអីបានទេ ? បងមកនទម្លាប់ជាមួយនិងអូនឡើយ មកធ្វើជាគីម ឡាគីរ៉ា របស់បងពីមុនមក ណាអូនណា» ថេយ៉ុងមែនម្នាក់ប្រុសនោះហើយដែលជា ថេយ៉ុង សាន់ហ្កា គេនិយាយរៀបរាប់មកដោយមកនខ្វះចន្លោះគេនិយាយចេញមកវាជាពាក្យពិតចេញពីក្រអៅចិត្តរបស់គេ តែនាងមិនបានចាប់អារម្មណ៍ជាមួយនិងគេឡើយមានតែយំក្រវីក្បាលតតាក់ ពេលបានឃើញទឹកភ្នែករបស់នាងភ្លាមគេដូចជាមានអ្វីមកចាប់សង្កត់នៅលើដើមទ្រូងអញ្ចឹង គេនៅតែឆ្ងល់ថាបាងកលតអ្វីទើបដល់ថ្នាក់ធ្វើបែបនេះដាក់មកលើគេ? នាងមានបញ្ហាអ្វីទៅ?
« ខ្ញុំអត់ដែលស្គាល់លោកទេ ហ៊ឹកៗៗ សុំអង្វរដោះលែងខ្ញុំវិញផងបានទេ? ហ៊ឹកៗៗ » នាងអង្គុយចុះហើយសំពះសុំក្ដីមេត្តាពីគេ ម៉្យាងទៀតនាងមិនដែលបានស្គាល់គេទេ មិចក៏មកប្រើពាក្យ "អូនបង "ជាមួយនិងនាង?
« ឡាគីរ៉ា មិចក៏អូន.....ហ៊ើយ..! អូនឆាប់ឆ្លើយជាមួយបងមកថាអូនធ្វើលេង អូនមិនបានមិនស្គាល់បងទេណា អូនគ្រាន់តែនិយាយលលេងជាមួយបងទេត្រូវទេ? ឡាគីអូនឆាប់បងស្រាយមក ហ៊ឹក » គេនិយាយទាំងអួលដើមកទឹកភ្នែកកូនប្រុសក៏ស្រក់ចុះមកចំពីមុខរបស់នាង គេលុតជង្គង់ជិតនាងទាំងសម្លឹងមើលទៅនាងមិនដាក់ ញេញញឹមជូរចត់គិតថានេះមិនមែនជាការពិតដែលមនុស្សស្រីចំពោះមុខរបស់គេលេងសើចផ្លូវអារម្មណ៍របស់គេនោះ ។
« ខ្ញុំមិនបានលេងសើចតែវាជាពាក្យពិត ហ៊ឹកៗៗ បើលោកមកនជឿក៏អត់ទៅ ហ៊ឹកៗៗ ខ្ញុំប្រាប់ប៉ុណ្ណឹងហើយលោកគួរតែយល់ហើយ ហ៊ឹកៗៗ ដោះលែងខ្ញុំវិញទៅណាលោក ? ហ៊ឹកៗៗ » ឡាគីនាងក្រវីក្បាលនិងសម្ដីគេពេលបរិយាយចេញមកគឺខុសទាំងស្រុងសម្រាប់នាងគេកាន់តែឡប់សតិមែនទែនហើយនាងមិនចង់ជួបមនុស្សដូចជាគេទៀតទេ ។
VOUS LISEZ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Roman d'amourស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
