ភាគ:៨៦

97 3 0
                                        


  បើមកមើលត្រង់កន្លែងមួយនេះវិញគឺនៅក្នុងកូនផ្ទះមួយនេះ ឪពុកកូនទាំងពីរនាក់បានអង្គុយនិយាយគ្នាពិភាក្សាគ្នាពីរឿងរបស់ស្រីម្នាក់ដែលបានឲ្យគេទៅចាប់យកមកទីនេះជាមួយពួកគេ ។ លោក ស៊ីនម៉ា អង្គុយទ្រចង្ការទាំងចងចិញ្ចើមដូចគ្នាគាត់រកនឹងវិធីអីឲ្យល្អជាងនេះមិនបានទាល់តែសោះហើយ?
« ប៉ាចុះនាងម្នាក់នេះពួកយើងគិតយ៉ាងមិច? » ម៉ារ៉ានាងចង្អុលទៅនារីម្នាក់កំពុងគេងសន្លប់ខ្លួនហើយក៏មានចំណងចងជាប់គ្នានាងពេញដៃនិងជើង ។
« ប៉ាមិនទាន់ដឹងឡើយទុកនាងនៅទីនេះសិនហើយចំណែកកូនមិនត្រូវចេញទៅណាទៀតទេ » គាត់និយាយគម្រាមកូនមិនឲ្យចេញទៅណាផ្ដេស០្ដាសពេលគាត់មិននៅបានទេ ស្ថានភាពនៅពេលនេះមិនល្អសោះតាមអារម្មណ៍របស់គាត់ ។ ម៉ារ៉ានាងងក់ក្បាលនាងយល់អ្វីដែលលោកប៉ាប្រាប់ ។
   ចុះនារីដែលពួកគេនិយាយនោះជាអ្នកណា?
   ថេយ៉ុងនិងរិកគីជិះឡានជាមួយគ្នាទៅចាប់ពពួកមនុស្សអាក្រក់ទាំងនោះ ពួកគេមានគោលដៅដូចគ្នារឿងអីត្រឹមប៉ុណ្ណឹងគេធ្វើមិនបានទៅ? គេត្រូវសម្លាប់វាឲ្យបាននេះជាពាក្យនៅក្នុងចិត្តរបស់ពួកគេទាំងពីរនាក់។
« ជិតទៅដល់ឬនៅ? » រិកគីសួរនាយជេកដែលកំពុងបើកជូនអ្នកទាំងពីរទៅ ។
« ជិតដល់ហើយទាន » នាយជេកឆ្លើយតបមួយឃ្លាមករិកគីអង្គុយធ្វើធម្មតាវិញ ថេយ៉ុងគេអង្គុយឡើងស្ងៀមមាត់ក៏មិននិយាយអីដូចគ្នា គេមើលតែរបស់នៅខាងក្រៅកញ្ចក់ឡាន ។
ងឺត...!
  ឡានបើកមិនទាន់បានប៉ុន្មានផងក៏បានមកដល់កន្លែងដែលចង់មកដោយបានសម្រេច ។ នាយជេកឈប់ឡាននៅក្បែរៗរបងផ្ទះប៉ុន្ដែមិនបាននៅជិតអ្វីនោះឡើយគឺនៅរាងឆ្ងាយមិនឲ្យអ្នកណសង្ស័យជាមួយពួកគេឡើយ ។
« មកដល់ហើយទាន » ពួកគេងក់ក្បាលមុននិងចុះពីក្នុងឡានមើលទៅកាន់កូនផ្ទះមួយនោះជាប់មិនព្រិចភ្នែក ។
  បើអ្នកនៅក្នុងផ្ទះវិញ នារីម្នាក់ដែលឪពុកកូននិយាយគ្នានោះបានបញ្ច្រកអ្វីឲ្យទៅនាងផឹកចឹងទាំងសមីខ្លួនមិនបានយល់ព្រម ។ ពួកគេគិតគូគ្នាចុះឡើងរួចហើយក៏ធ្វើភ្លាម អ្នកត្រូវគេបញ្ច្រកស្អីមិនដឹងបានតែអង្គុយឈ្លក់ទឹកចង់ស្លាប់ ។
« ប៉ាគិតថាយកនាងទៅលក់ពួកថៅកែធំៗហើយចំណែកនាងក៏មានរូបរាងស្អាតទៀតបើទុកចោលបែបនេះមិនល្អឡើយបើលក់ទៅក៏បានតម្លៃខ្លួននាងថ្លៃអាចឲ្យយើងចាយវាយបានយ៉ាងសប្បាយដែរណាកូនគិតដូចប៉ាទេ? » អ្នកជាប៉ានោះស្រដីដោយញញឹមចុងមាត់គំនិតចេញមកស្មោកគ្រោគលើសពីអ្វីទៅទៀតចាប់គេមកដើម្បីលក់យកលុយចាយវាយខ្លួនឯង?នេះជាប់ទោសពីបទចាប់ជម្រិតក្មេងស្រីទៅលក់កាមផ្លូវភេទរបស់តាៗអ្នកមានៗហើយ ។
« គំនិតមួយនេះល្អណាស់ខ្ញុំក៏គិតដូចជាលោកប៉ាដែរ » ទាំងប៉ាទាំងកូនកាត់រកគ្នាគ្មានខុសសូម្បីតែបន្តិចសោះហើយ ពួកគេឈរឈរសើចគ្មានចាប់អារម្មណ៍អ្វីទាំងអស់ ។
« ខឹក ខឹក ....ពួកឯងជាអ្នកណា? ម៉េចមកចាប់យើង? យើងបានទៅធ្វើអីពួកឯងដែរទៅ? » មនុស្សស្រីម្នាក់នោះក៏ស្រែកសួរមកកាន់នាងទាំងក្ដៅក្រហល់ក្រហាយព្រោះថានាងមិនបានដឹងខ្យល់អីផងមានគេមកចាប់ជម្រិតយកមក ។
« មិញក្រែងកូនបញ្ច្រកថ្នាំងងុយដេកឲ្យនាងម្នាក់នេះហី? ហេតុអ្វីក៏នាងមានមាត់មកនិយាយទៀត? » លោក ស៊ីនម៉ាចោទទៅសួរកូនស្រីបណ្ដូលចិត្តភ្លាមពករោះនាងបាននិយាយថាថ្នាំនេះខ្លាំងត្រឹមតែ3នាទីនាងនិងសន្លប់បាត់មាត់ឈឹងមិនមាត់ឡូឡាអ្វីទាំងអស់ឥឡូវនេះវាខុសពីការគិត ។
« ប៉ុន្តែខ្ញុំបានសួរគេហើយថាវាបែបនិងហើយឬមួយខ្ញុំយកមកខុស?» ម៉ារ៉ានាងប្រញាប់រត់ទៅមើលគ្រាប់ថ្នាំដែលនាងបាមទិញមកទាំងបើកភ្នែកធំៗស្លុតចិត្តមិនស្ទើដែរនេះមិនមែនជាកញ្ចប់ថ្នាំងងុយដេងឡើយវាជាថ្នាំសម្រើប ។
« ហេតុអ្វីក៏វាជាថ្នាំនេះទៅវិញ? » ម៉ារ៉ានាងចាប់ផ្ដើមគិតម្ដងទៀតសាថ្មីនៅពេលនាងបានទៅទិញថ្នាំនាងក៏បាននឹកឃើញនាងភ្លាម ។
« នេះប្រហែលជាខ្ញុំច្រឡំជាមួយថ្នាំប្រុសម្នាក់នោះហើយព្រោះគេបានកម្មង់ទិញថ្នាំមួយនេះ ហ៉ើយ....! » ម៉ារ៉ានាងឈរឈីសក់ក្បាលទាំងតានតឹងឲ្យនាងធ្វើយ៉ាងម៉េចកើតទៅ? ពេលនេះនាងក៏បានបញ្ច្រកវាទៅនារីម្នាក់នោះទៅហើយនិង?
« យ៉ាងមិចហើយកូន!? » អ្នកជាឪពុកបានឃើញកូនដើរមកទាំងមុខដូចអស់សង្ឃឹមនោះហើយក៏សួរនាង។
« កូនច្រឡំថ្នាំបាត់ហើយប៉ា »
« ហ៎ាស? ចុះកូនឲ្យថ្នាំអីទៅឲ្យនាងផឹក? » លោករាងភ្ញាក់បន្តិចដែរប៉ុន្ដែក៏បន្តសួរនាងថានាងច្រឡំឲ្យថ្នាំអ្វី?
« វាជាថ្នាំសម្រើប » ម៉ារ៉ានាងអោនមុខចុះមកខាងក្រោមត្រឹមរឿងប៉ុណ្ណឹងសោះនាងធ្វើឲ្យប្រហែសដែរមិនគួរសោះឡើយ ។
« មិនអីទេណាកូន ប៉ាស្មានតែកូនឲ្យថ្នាំសម្លាប់ខ្លួនឲ្យនាងទៅហើយ »
« ហិហិ »
« ពួកឯងនៅឈរសើចដល់កាលទៀតហេតុអ្វីមិនព្រមស្រាយចំណងឲ្យយើង? និយាយប្រាប់យើងបានឬនៅថានាងបញ្រ្ចកអីឲ្យយើង? »
« អូរៗ...! នេះពិតជាឆ្នាស់មែនណ៎? សមជាកូនចៅរបស់ចៅហ្វាយនាងរិកគីម្នាក់នឹងខ្លាំងណាស់តាមយើងដឹង? តើពិតទេ? »ម៉ារ៉ានាងបាញ់ពាក្យសម្ដីទៅឲ្យនាងបានដឹងដោយស្នាមញញឹមក្របួចមាត់និយាយទៅនាងដូចជាសប្បាយចិត្តណាស់ចឹង ។
« តែប៉ាលឺមកថានាងបានលាឈប់ហើយ ហ៊ឹម...! តាមមើលដូចជាមានរឿងមិនល្អកើតឡើងហើយ » លោកស៊ីនម៉ាធ្វើជាចូលមកថែមពាក្យសម្ដីពីក្រោយ ។
« មែនហើយវាម៉េច? ខ្ញុំក៏គ្មានជាប់ពាក់ព័ន្ធជាមួយនិងលោករិកគីទៀតដែរ ពួកអ្នកទាំងពីរត្រូវអីពីខ្ញុំ?អាក្បាលកញ្ចាស់អាឆ្កួត ផាច់ៗ...! » នារីម្នាក់កំពុងតែនិយាយនេះគ្មានអ្នកណាផ្សេងក្រៅពីម៉ារីនោះដែរនាងត្រូវពួកពីរនាក់ឪពុកកូនជួលកូនចៅឲ្យទៅចាប់នាងតាំងពីនៅប្រទេសកូរ៉េមកដល់ត្រង់កន្លែងនាងអង្គុយនេះ  ។នាងតូចត្រូវងាកមុខទៅម្ខាងព្រោះតែកម្លាំងដៃទះថ្ពាល់នាងពីរកំភ្លៀងវាឈឺណាស់ឡើងចេញឈាមមកតាមគែមមាត់នាង ។

« នាងកុំមកខ្លាំងជេរយើងឲ្យសោះបន្តិចទៀតនេះជីវិតនាងមិនរស់បន្តផងក៏មិនដឹង?? » បាំង.....គ្រាំង....!
និយាយមិនទាន់ផុតពីមាត់ស្រួលបួលផងក៏មានអ្នកណាបាញ់កាំភ្លើងទម្លុះសោរពីខាងក្រៅមករួចធាក់ទ្វាចូលមកមួយទំហឹងរបស់ពួកគេ ។
« លោកប៉ាខ្ញុំថាដូចមិនស្រួលទេប៉ាយើងគួរតែរត់ចេញពីទីនេះហើយ » ម៉ារ៉ានងឡើងញ័រដៃញ័រជលងអស់ព្រោះតែនាងភ័យខ្លាចពេក។
« តោះពួកយើងឆាប់ចាកចេញទៅទុកឲ្យនាងនៅទីនេះហើយ »
« ផាំង...! ចង់ទៅណា »សម្លេងពិឃាតបានស្រែកសួរពីខាងក្រោយខ្នងអ្នកទាំងពីររៀបនិងរត់ចេញទៅតាមក្រោយផ្ទះដោយបាញ់កាំភ្លើងទៅខាងលើមួយគ្រាប់គម្រាម ។
« លោករិកគី? »
« មែនជាយើង »
« លោក....លោកមកបានដោយរបៀបណា? »
« គឺខ្ញុំជិះឡានមកនិងហើយសួរដូចឆ្កួត » នាយឆ្លើយទាំងសើច
« ប៉ាយើងធ្វើយ៉ាងមិចទៅ? ប៉ាមានអាវុធអីនៅក្នុងផ្ទះទេ? » ម៉ារ៉ានាងកេះសួរលោកប៉ានាងតិចនិងខ្សឹបសួរគាត់
« គ្មានទេ » គាត់ឆ្លើយដោយញ័រខ្លួន
« ឆាប់ចូលទៅចាប់ពួកគេមក » អ្នកទាំងពីរមិនអាចរត់ទៅណាបានទេកូនចីរបស់រិកគីបានព័ទ្ធជុំវិញកូនផ្ទះមួយនេះឡើងជិតអស់គ្មានសល់ចន្លោះឲ្យគេបានរត់ឡើយ ។ កូនចៅទាំងនោះក៏ចូលទៅចាប់ពយកគេទាំងរណាត់រណែង ហើយកុំឆ្ងល់ថាហេតុអ្វីថេយ៉ុងគេមិនចូលមកនោះគឺគេចាំស្វាគមន៍ពួកគេនៅខាងក្រៅឯណោះហើយក៏នាំចេញទៅកន្លែងមួយសម្រាប់ពួកគេដែលត្រៀមរួចជាស្រេច ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя