ភាគ:១៣

265 4 0
                                        


ពេលវេលាវាដើរលឿនណាស់លឿនហួសពីការរំពឹងគិតរបស់គេទៅទៀត ធ្មេចបើកៗវាកន្លងបាត់ទៅអស់រយ:ពេលមួយឆ្នាំបាត់ទៅហើយ ។ អ្នកណាក៏ថាលឿនដែរ ហើយមនុស្សម្នាខ្លះក៏សប្បាយចិត្តក្នុងការឆ្លងឆ្នាំថ្មី អ្នកខ្លះក៏មានទុក្ខលំបាករបស់ពួកគេរៀងៗខ្លួន ។ វិនាទីបន្ទាប់នោះយើងមកមើលនារីស្រស់ស្អាតដូចបុប្ផាសួគ៌ម្នាក់កំពុងអង្គុយនៅមុខថ្នូរម្ដាយរបស់នាង នាងតែងតែមកជាប់រហូតសឹងមកនដែលខានតែបើមកក៏មិនប្រាប់ឲ្យអ្នកណាគេមកជាមួយនិងនាងឡើយ ។
« ខ្ញុំមកហើយម៉ែ ..! ហិហិ. វាលឿនណាស់ត្រូវទេម៉ែ? មិនយូរប៉ុន្មានផងក៏កន្លងផុតទៅមួយឆ្នាំទៀតហើយ វាចូលពីរឆ្នាំហើយត្រូវទេម៉ែ? ពីរឆ្នាំដែលម៉ែបានទៅចោលកូនម្នាក់នេះហើយ?? ហិហិតែម៉ែកុំបារម្ភពីកូនស្រីម្នាក់នេះអីណាកូនរស់នៅធម្មតាទេម៉ែនៅទីនោះសុខសប្បាយដែរទេ?? បើតាមខ្ញុំដឹងម៉ែប្រហែលជាសុខខ្លាំងណាស់ហើយម៉ែយល់ពីកូនច្រើនណាស់តែម៉ែក៏ត្រូវបានចាកចេញចោលកូនទៅបាត់លែងត្រឡប់ទៅហើយ» នាងនិយាយរៀបរាប់ទាំងសើចបន្លប់មុននាងមកទីនេះនាងបាននិយាយស្បថជាមួយនិងសម្ដីខ្លួនឯងហើយថាមិនត្រូវយំឲ្យម៉ែនាងគាត់មកនសប្បាយចិត្តជាមួយនិងនាងឡើយ។ នាងតស៊ូមកដល់សព្វថ្ងៃនេះដោយសារតែនាងខិតខំប្រឹងប្រែងណាស់នាងប្រឹងរកការងារធ្វើទោះបីការងារមួយនោះត្រូវគេដេញចេញហើយនាងក៏ទៅធ្វើមួយកន្លែងទៀតវាក៏មកជាហូរហែរដឹងតាេមិនដាច់ ។
« ម៉ែខ្ញុំប្រាកដក្លាយជានារីថេលរឹកមាំម្នាក់សម្រាប់ម៉ែហើយណា កូនធ្វើវាជិតសម្រេចបានមែនទែនហើយ »
« ម៉ែ..! ចាំទំនេរខ្ញុំមកលេងម៉ែទៀត ពេលនេះខ្ញុំទៅវិញសិនហើយណាម៉ែ » នាងងើបឈរអស់កម្ពស់ហើយកាន់កាបូបស្ពាយតូចរបស់នាងនោះដើរចេញពីកន្លែងតម្កល់ចេតតីនោះ ។
នាងដើរតាមផ្លូវចេះតែមានអារម្មណ៍ថាមានអ្នកណាក៏មិនដឹងដើរតាមពីក្រោយតែពេលងាកទៅមកនឃើញសោះនាងចេះតែបន្តដើរទៅខងមុខបន្តទៀតហើយភ្ណេកក៏ចេះតែដៀងមើលទៅក្រោយមិនបាត់ ។
« អ៎ាយ...លែង..លែងយើងវ៉ើយ អ៊ឹប » កាយតូចស្ដើងរបស់នាងត្រូវបានក្មេងស្ទាវមួយក្រុមចាប់ខ្លួនហើយយកកូនកន្សែនមួយដែលមានថ្នាំសន្លប់នៅក្នុងនោះមកខ្ទប់មាត់របស់ឡាគីរ៉ារហូតដល់នាងសន្លប់បាតើស្មារតីពួកគេក៏ចាប់លីនាហចេញទៅផ្លូវម្ខាងទៀតតែមិនដឹងថាវានៅទីកន្លែងណាទេ ។
.....

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Where stories live. Discover now