ភាគ:៧១

117 1 0
                                        

ប្រទេសអ៊ីតាលី ទីក្រុងរ៉ូម

   មនុស្សម្នានាំគ្នាដើរពាសពេញទីក្រុងទៅធ្វើការតាមតួនាទីរៀងៗខ្លួនរបស់ពួកគេ អ្នកខ្លះក៏ដើរកំសាន្តកម្ចាយអារម្មណ៍ ។ បើក្រឡេកមកមើលអ្នកនៅក្នុងភូមិគ្រឹះមួយកន្លែងដែលស្ថិតនៅដាច់ដោយឡែកពីគេគ្រប់គ្នានេះ មានបុរសម្នាក់និងមនុស្សស្រីម្នាក់អង្គុយពិភាក្សាគ្នាទាំងម៉ឹងម៉ាត់ ។
« លោកប៉ាគិតថាធ្វើឲ្យពួកគេវិនាសបែបណាវិញទៅ? កូនមិនសូវជាយល់ពីគំនិតរបស់ប៉ាឡើយ ប៉ាឆាប់និយាយមក » អ្នកជាកូនស្រីនេះវិញបានសួរលោកប៉ារបស់នាងពីរឿងមួយដែលត្រូវធ្វើនៅពេលបន្តិចទៀតនេះតែគាត់និយាយបញ្ឆិតបញ្ឆៀងនាងស្ដាប់មិនសូវជាយល់ជាមួយគាត់សោះ ។
« កូនមិនបាច់យល់ក៏បានដែរប៉ាមិនបានហាមឃាត់ឡើយ ប៉ុន្តែរឿងមួយនេះប៉ានិងជួយកូន » ពួកគេទាំងពីរនាក់នេះតាមមើលទៅគ្មានជាមនុស្សល្អអីណាស់ណាទេស្ដាប់តាមការនិយាយចុះអ្នកណាលឺហើយក៏សែនស្អប់ ។
« ចុះប៉ាមិនទៅជួយនាងម្នាក់នោះទេ? នាងបានចូលទៅក្រុមហ៊ុន ថេយ៉ុងបានផែនការរបស់ពួកុឮយើងហើយលោកប៉ាមិចក៏នៅអង្គុយស្ងៀមទៀត? តិចល៎នាងសារភាពទៅលោកប៉ា? ខ្ញុំខ្លាចតែនាងនិយាយទេ »
« កូនកុំភ័យម៉ារ៉ាប៉ាបានចាត់កររួចអស់ហើយរឿងមួយនេះ ស្រីបម្រើនោះប៉ាបានឲ្យនាងទៅកែមុខឲ្យដូចជាកូនបេះដាក់មិនឲ្យខុសគ្នសួម្បីតែសម្លេងរបស់កូន ប៉ាបាននិយាយចចារជាមួយនាងរួច នាងក៏បានយល់ព្រមហើយថានាងព្រមធ្វើព្រោះចង់តមស្នងសងគុណរបស់ប៉ានិងឯង »  រឿងរ៉ាវទាំងអស់គឺបែបនេះសោះហើយ ពួកគេពិតជាអាក្រក់ខ្លាំងណាស់ហ៊ានសូម្បីតែប្រើប្រាស់មនុស្សស្រីម្នាក់ដែលមិនបានដឹងរឿងច្បាស់នោះឲកយទៅស្លាប់ជំនួសពួកគេទាំងពីនាក់ឳពុកកូននេះ ។ ម៉ារ៉ានិងលោកស៊ីនម៉ានៅទីកន្លែងស្ងាត់គ្មានអ្នកណាពុំសូវចាប់អារម្មណ៍ប៉ុន្មានទេពីអ្នកទាំងពីរ ។
« បើដូចជាប៉ានិយាយមែនខ្ញុំសប្បាយចិត្តវិញហើយ »
« បែបនេះហើយបានជាប៉ាឲ្យកូនជឿជាក់លើប៉ានោះអី »
« ច៎ាសប៉ា » ម៉ារ៉ានិងលោកប៉ារបសនងនៅតែនិយាយគ្នាពីរឿងទាំងអស់នេះមិនឈប់សោះហើយ ។
« អូមែនហើយប៉ា! ចុះរឿងនាងស្អីហ្កាអ៊ុននោះប៉ាបានសម្លាប់នងហើយឬនៅ? ខ្ញុំអន្ទះសារចង់ដឹងណាស់ » និយាយចុះនិយាយក៏នឹកឃើញដល់ហ្កាអ៊ុន ( រីហ្វីដា ) នាងចង់ឃើញមិខពួកគេទាំងអស់នោះណាស់ពេលបានដឹងរឿងមួយនេះនោះ មុខពួកគេប្រហែលជាសប្បាយសមចិត្តរបស់នាងហើយ ។
« វាងាប់បាត់ហើយកូនមិនបាច់សួរពីនាងទៀតធ្វើអី?ប៉ានិយាយហើយតើរឿងណាដែលមានប៉ានៅក្នុងនោះដឹងតែរៀបរយគ្មានបន្សល់ភស្ដុតាងឲ្យអ្នកណាចាប់បានឡើយ »
« កូនស្រឡាញ់លោកប៉ាជាងគេ » នាងត្រដាងដៃចូលមកក្នុងរង្វង់ដៃលោកប៉ាដោយបញ្ចេញស្នាមញញឹមពឹលពុលទាំងពីរនាក់នឹង។
« ប៉ាក៏ស្រឡាញ់កូនដូចគ្នា » គាត់ញញឹមសប្បាយចិត្តណាស់នៅពេលបាននៅនិយាយគ្នាលេងជាមួយកូនស្រី ។
    ស្ថានភាពរបស់អ្នកម្ខាងទៀតក៏មិនស្រួលដូចគ្នាពួកគេស្វែករកមនុស្សស្រីម្នាក់ចង់ឆ្កួតមនុស្សអស់ទៅហើយ ។ បើអ្នកដែលត្រូវគេទុកចោលឲ្យនៅម្នាក់ឯងនេះគេស្ទើឆ្កួតឡប់អស់ ព្រោះថាគេមិនទាន់ទទួលយកបានឡើយ ។
« មានបានតម្រុយអីទេ? »
« មិនបានទេចៅហ្វាយ ម៉្យាងពយកខ្ញុំមើលមុខពួកវាមិនកើតទៀត ពួកគេសុទ្ធតែបិតមិខទាំងអស់គ្នា ខ្ញុំសុំទោសណាចៅហ្វាយ ដែលធ្វើការងារមិនបានល្អ » ពួកគេទាំងអស់គ្នាបានទទួលស្គាល់នូវកំហុសពួកគេ គេបានដឹងថាវាជកំហុសដ៏ធំហើយពួកកូនចៅទាំងនោះអង្គុយលុតជង្គង់ទាំងអោនមុខចុះ។
« បានហើយយើងមិនដាក់ទោសឯងឡើយពេលនោះក៏ឆាប់ទៅតាមរកនាងឲ្យបានឃើញមក » ថេយ៉ុងពោលដោយខ្សត់សម្លេងលឺតែខ្យល់តិចៗគេហើបមាត់មិនចង់ចេញឡើយ ។
« បាទទាន »
« ពេលនេះអូនទៅនៅឯណាហើយ? អូនទៅចោលមកទាល់តែបាន ហ៊ឹស..! ឬមកពីបងធ្វេសប្រហែសបន្តិចនេះមានគេឆ្លៀតឱកាសចាប់ខ្លួនអូនយកទៅជាមួយ? » ថេយ៉ុងអង្គុយមួយកន្លែងនៅក្នុងផ្ទះព្រោះមើលទៅគេបើកឡានទៅតាមរកឡាគីរ៉ាមិនកើតសោះហើយស្រួលមិបស្រួលនាំទុក្ខដាក់ខ្លួនឯងមិនខាន ។ ថេយ៉ុងគេមិនមែនមិនចេញទៅតាមរកឡាគីរ៉ាប៉ុន្តែគេចង់ឈប់យកកម្លាំងទាំងអស់ត្រឡប់មកវិញសិនបានចេញទៅ ។
    ម៉ោង12យប់.....!
   យប់កណ្ដាលអាធាត្រហើមានឡានមួយបើកចូលមកក្នុងភូមិគ្រឹះធំស្គឹងស្គៃមួយ ។ អ្នកយាមក្នុងភូមិគ្រឹះនោះបានមកជួយបើកទ្វាឲ្យចៅហ្វាយនាយពួកគេ ។
« អញ្ជើញចៅហ្វាយទាន » រិកគីចុះមកដោយមានបីឡាគីរ៉ានៅក្នុងដៃរបស់គេ នាយចុះផុតពីក្នុងឡានរួចហើយក៏បានជួយគ្នាជាមួយម៉ែដោះ ។
« អ្នកប្រុស នេះអ្នកនាងឡាគីរ៉ាកើតអ្វីដែរទៅអ្នកប្រុស? » ម៉ែដោះគាត់ស្លន់ស្លោភ្លាមតែម្ដងហើយពេលឃើញឡាគីរ៉ាស្ថិតនៅក្នុងរង្វង់ដៃរិកគីអញ្ចឹង ។
« ឡាគីគ្រាន់តែគេងលក់ប៉ុណ្ណឹងឯង ម៉ែដោះកុំបារម្ភអី យប់ស្មាននេះហើយមិចម៉ែដោះមិនព្រមចូលសម្រាន្តទៀត? »
« ម៉ែដោះគេងមិនលក់បានចេះតែនៅមើលទូរទស្សន៍សិនទៅ »
« ចឹងម៉ែដោះក៏ឆាប់ទៅសម្រាកទៅយប់ជ្រៅណាស់ហើយ ខ្ញុំសុំយកឡាគីរ៉ាទៅគេងស្រួលបួលសិនហើយណា »
« ចាសអ្នកប្រុស » ម៉ែដោះគាត់បាននិយាយឆ្លើយជាមួយរិកគីប៉ុណ្ណឹងហើយគាត់បានដើរទៅបន្ទប់គាត់ដែរ រិកគីនាយបន្តបីឡាគីរ៉ារហូតមកដល់ក្នុងបន្ទប់របស់នាងឯគេក៏ដាក់ឲ្យនាងគេងនៅលើគ្រែថ្នមៗ ។
« បងនិងមើលថែរក្សាឯងឲ្យបានល្អជាងនេះណា ឡាគីរ៉ាត្រូវចាំថាមានបងប្រុសម្នាក់នេះឈរចាំការពារអូនរហូតទៅ ទោះបីជាបងត្រូវប្ដូរជីវិតការពារឯងក៏ដោយបងមិនសោកស្ដាយទេ ព្រោះថាឯងប្រៀបបាននិងអ្វីៗរបស់បងនៅពេលនេះអញ្ចឹង » រិកគីអង្គុយជិតនាងហើយវែកសក់នាងទៅម្ខាងគេនិយាយរៀបរាប់ទាំងជូរចត់ទឹកមុខរបស់ញេឡើងស្រពាប់ស្រពោនប្ដូរពីញញឹមមកកើតទុក្ខកង្វល់ពេញខ្លួន ។

« បងសុំទោសណាឡាគីរ៉ា បងការពាររីហ្វីដាមិនបាន បងសុំទោសណា ហ៊ឹកៗៗៗៗ បងសុំទោស នាងបានទៅចោលពួកយើងហើយ ហ៊ឹកៗៗៗៗ បង...ហ៊ឹកៗ បងមិនអាចមើលថែរីហ្វីដាបានទេ ដូច្នេះហើយនៅពេលឥឡូវនេះមានតែឯងម្នាក់គត់ដែលបងត្រូវមើលថែ ហ៊ឹកៗៗៗៗ » គេរៀបរាប់ខ្សឹបៗពោលទាំងឈឺចាប់ទឹកភ្នែក បេះដូងចុកណែនអួលទឹកភ្នែកឆួលចេញមកគេមិននិយាយលឺខ្លាចនាងភ្ញាក់ដឹងខ្លួន ។ គេមានកំហុសធ្ងន់ធ្ងរណាស់ អង្អែលសក់ប្អុនដោយទឹកភ្នែកហូរស្រក់មក គេរហ័សជូតវាចេញទាំងបញ្ចេញស្នាមញញឹមមកស្រស់ស្រាយណាស់ចឹងដែលការពិតគេដូចជាស្លាប់ទាំងរស់អញ្ចឹង  ។
« សុបិន្តល្អណាក្មេងល្អរបស់បង » មុនគេចេញទៅផុតក៏មិនភ្លេចបោះស្នាមថើបនៅលើថ្ងាសរបស់ឡាគីរ៉ាដែរគេក្រោកចេញដោយមើលមកអ្នកកំពុងតែគេងនេះមួយសន្ទុះទៀតទើបព្រមចេញទៅផុត ។ គេបើកទ្វាថ្នមៗបើបើកលឺពេកអាចរំខានការគេងរបស់ឡាគីរ៉ាគេប្រុងប្រយ័ត្នខ្លាំងណាស់សូម្បីតែរឿងបន្តិចបន្ដួចទាំងនេះសោះ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Место, где живут истории. Откройте их для себя