« ម៉ាក់ប៉ា?? » រិកគីស្រដីហៅឈ្មោះពួកគាត់ទាំងពីរនាក់ខ្សោយៗ គេមិននឹកស្មានទាល់តែសោះថាប៉ាម៉ាក់របស់គេបានមកដល់មកទីនេះ ។
« ម៉ាក់នឹកកូនណាស់ »អ្នកស្រី ហ្វៀឌីណា បានអោបកូនប្រុសពេលគេរត់មកជិតគាត់ រិកគីអោបរឹតអ្នកម៉ាក់យ៉ាងណែនជាប់បេះដូង ។
« កូនក៏នឹកម៉ាក់ដូចគ្នា ហើយកូនមិនស្មានដល់ឡើយថាម៉ាក់មក » រិកគីឈរអោបគាត់ដោយអារម្មណ៍នឹករលឹកដល់ពួកគាត់យ៉ាងខ្លាំង ។
« ចុះប៉ាកូនមិននឹកដល់ប៉ាទេ? នឹកតែម៉ាក់របស់គេនិង » លោកហ្វៀឌីណា និយាយដោយការអាក់អន់ចិត្តកូនប្រុសនឹកតែម៉ាក់របស់គេ ទោះគាត់ចាស់ច្រើនមែនតែចិត្តរបស់គាត់មិនបានចាស់ទៅជាមួយដែរ ។
« នឹកប៉ាដែរតើ » រិកគីប្រៀបដូចជាកូនក្មេងបែកពីឪពុកម្ដាយអញ្ចឹង ម៉ារីនិងអ្នកគ្រប់គ្នាញញឹមមានក្ដីសុខជំនួសរិកគីណាស់ ។
« នេះជាឡាគីរ៉ាដែលកូនធ្លាប់បាននិយាយប្រាប់ម៉ាក់និងប៉ាមែន » អ្នកស្រី ហ្វៀឌីណា មកជិតឡាគីហើយចាប់ដៃនាងគាត់ដូចជាមននិស្ស័យជាមួយក្លេងស្រីម្នាក់នេះណាស់ ។
« ជម្រាបសួរអ្នកស្រីនិងលោកប្រុស » ឡាគីនាងដឹងពីឋាន:ខ្លួនក៏អោនគោរពពួកគាត់ទាំងបញ្ចេញស្នាមញឹមយ៉ាងស្រស់បោះ ។
« បាទហ្នឹងហើយម៉ាក់ » រិកគីដើរមកឈរជិតឡាគីហើយអង្អែលស្មានាងតិចៗ ឃើញថានាងឈរមួយកនុលែងនឹងញ័រជើងសម្បើមណាស់ ។
« ម៉ាក់ពេញចិត្តនាងតូចនេះណាស់ កូនយកនាងជាប្អុនស្រីមិនខកបំណងទេណា បងគិតដូចជាអូនដែរទេចំពោះក្មេងម្នាក់នេះ? » អ្នកស្រីងាកមកសួរយោបល់ជាមួយអ្នកជាស្វាមីនោះញញឹមមិនរលុបចេញណីផ្ទៃមុខរបស់គាត់សោះ ។ អាចថាគាត់បានពេញចិត្តនងល្អិតនេះមែនទែនហើយ ។
« បងតាមតែអូនទេ ហើយបងក៏យល់ដូចអូនដែរ » លោកប្រុសងក់ក្បាលមុននិងមកអង្អែលក្បាលឡាគីរ៉ាដូចជាកូនស្រីរបស់គាត់ម្នាក់ទៀត ។
« មោះអង្គុយចុះសិនមកកូនស្រី »
« ចា៎សអ្នកស្រី » ឡាគនាងចូលមកអង្គយជិតគាត់ដោយអោនមុខចុះដដែលមិនប្រែ
« ល្មមឈប់ហៅម៉ាក់ជាអ្នកស្រីទៀតទៅវាមិនពិរោះស្ដាប់សោះហៅតែម៉ាក់ទៅបានហើយ »
« ច៎ាសអ្នក...ច៎ាសម៉ាក់ » ឡាគីនាងនិយាយបិះតែខុសទៀតហើយគាត់ទើបនិងប្រាប់មិញសោះចង់ភ្លេវទៅកើតដែរនៀក ។
« កូនរួចចុះរីហ្វីដានៅឯណាវិញ? ម៉ាក់ខានជួនប្អូនអស់ច្រើនឆ្នាំហើយតាមមើលទៅកូនស្រីម៉ាក់ប្រាកដជាស្រស់ស្អាត រិកគីប្អូននៅឯណាម៉េចមិនឃើញនៅខាងក្រោមនិយាយគ្នាលេងជាមួយនិងកូនចឹង? » អ្នកស្រី ហ្វៀឌីណា ក្រឡេកមើលជុំវិញខ្លួនឯងនៅតែមិនឃើញរីហ្វីដាកូនស្រីសំណប់ចិត្តគាត់នោះគាត់សួររិកគីជាកូនប្រុសច្បងបករចាំគ្រួសសារត្រកូល ហ្វៀឌីណា ។ រិកគីហើយឡាគីមើលមុខគ្នាចុះឡើងៗគួរនិយាយប្រាប់គាត់ឥឡូវនេះឬក៏ពេលក្រោយ?
« ហ្វីដាគឺថា... » រិកគីនិយាយរដេបរដុបមើលមុខម៉ាក់និងប៉ាទាំងដកដង្ហើមធំតានតឹងពេញទំហឹងទៅហើយ ។ ពួកគាត់រៀងងឿយឆ្ងល់ខ្លាំងណាស់ពេលសួរហើយនៅស្ងៀមមិននិយាយនោះ ។
« គឺអីកូន? ប្អូនជាប់រវល់មែនទេ? បើរវល់មែនប៉ានិងម៉ាក់មិនទៅរំខានទេ » អ្នកជាម្ដាយនោះនិយាយអាកាត់ដោយភាពរីករាយញញឹមខ្ចឹបរហូតតែម្ដងហើយ ។ រិកគីមិនចង់លាក់បើលាក់ទៅមិនយូរមិនឆាប់គាត់បានដឹងដោយខ្លួនឯងហើយ គេដកដង្ហើមធំមួយដងទៀតក្ដាប់ដៃចូលគ្នាយ៉ាងណែន ម៉ារនាងបានឃើញហើយក៏កាន់ដៃគេយ៉ាងណែនផ្ដល់ទំនុកចិត្តឲ្យគេ ។
« មិនមែនបែបនិងទេម៉ាក់ » គេបិទភ្នែកប្រាប់មកកាន់គាត់រួចងាកមុខទៅមើលអ្វីផ្សេងវិញ ។
« បើមិនមែនចឹងអីវិញ? កូននិយាយមកម៉ាក់ចង់ដឹងណាស់ » រិកគីចង់ហើបមាត់និយាយហើយក៏បិទវិញព្រោះតែមិនហ៊ានបញ្ចេញការពិតមក លោក ហ្វៀឌីណា សម្លឹងមើលកូនតែគេមិនបានមើលមកគាត់វិញទេ ។
« ហ៊ឹកៗៗ រីហ្វីដាបានស្លាបបាត់ហើយម៉ាក់ប៉ា អ្នកទាំងពីរមកហួសពេលហើយ ហ៊ឹកៗៗ រីហ្វីដាបានចាកចេញទៅចោលពួកយើងលែងត្រឡប់មកវិញបន្តភាពលេងសើចទៀតទេ » រិកគីប្រាប់ម៉ាក់និងប៉ាហើយទឹកភ្នែកគេក៏ហូរមកកាត់ផែនថ្ពាល់សងខាងទប់មិនឈ្នះ ។
« មិនពិតទេ រិកគីកូនលេងសើចម៉ាក់ទេឬ? នេះម៉ាក់មិនទាន់បានទៅមើលប្អូនទេណាម៉ាក់ចង់អោបរីហ្វីដាណាស់ កូនឆាប់ឆ្លើយមកថាវាជាការកុហក ហ៊ឹកៗៗ »
« កូនមិនបាននិយាយកុហកម៉ាក់ទេ មិនពិតៗៗ » គាត់ស្រែកពាក្យចុងក្រោយនោះហើយក៏សន្លប់បាត់មាត់ឆឹងបានទៅ ធ្វើដំណើរមកមិនទាន់បានអង្គុយក្ដៅគូថផងមកលឺងដំណឹងដែលមិនគួរឲ្យលឺនេះទៀតគាត់ទៅមានកម្លាំងកំហែងទប់បានទៅ ។ រិកគីចូលមកលើកអ្នកម៉ាក់ចេញទៅមន្ទីរពេទ្យមើលអាការ:របស់គាត់ ។ ចំណែកលោក ហ្វៀឌីណា ជាស្វាមីនេះទន់ជង្គង់ដួរដោយគ្មានលំនឹងក្នុងខ្លួន គទ់រន្ធត់ចិត្តមែនទែន កូនស្រីបាត់ទៅរាប់ឆឲ្នាំពេលបានកឺដំណឹងថារកឃើញហើយក៏មិនបានមកទៀតទើបពេលនាងមិននៅគាត់បានត្រឡប់មកវិញ វាឈឺចាប់ណាស់និយាយតាមត្រង់ទៅគាត់មិនសមកើតមកជាឪពុករបស់គេសោះហើយ មកក៏មិនទាន់ដែរត្រឹមរឿងប៉ុណ្ណឹងបើមកតាំងពីដឹងមុនដំបូងវាក៏គ្មានរឿងទាំងនេះកើតមានឡើងមកដែរ ។
« ប៉ាសម្រួលអារម្មណ៍សិនទៅដកដង្ហើមមួយៗណាលោកប៉ា » ឡាគីចូលមកជួយលើកលោកប៉ាដោយមានថេយ៉ុងជួយលើកនោះ គាត់បានក្រវីក្បាលថាមិនបានកើតអ្វីទេ រួចហើយក៏ដើរចេញទៅតាមឡានដែលរិកគីត្រៀមយកអ្នកម៉ាក់របស់គេចេញទៅមន្ទីរពេទ្យនោះ ។ រិកគីបានបញ្ចាកូនចៅឲ្យបើកឡានចេញទៅទាំងប្រញាប់គេព្រួយបារម្ភនិងអ្នកម៉ាក់ណាស់ ។
ឯអ្នកនៅក្នុងឡានមួយទៀតនេះវិញលោកហ្វៀឌីណាអង្គុយយំស្ដាយស្រណោះកូនស្រីដែលគាត់មិនអាចមកជួបមុខនាងជាលកចុងក្រោយបាននោះទេ គាត់ខឹងនិងខ្លួនឯងមែនទែន ។
« ប៉ាបងស្រីទៅបានសុខហើយ គាត់មិនចង់ឃើញលោកប៉ាយំបែបនេះទេ ហ៊ឹកៗៗ ពេលគាត់បានឃើញហើយបងហ្វីដាមានអារម្មណ៍ថាចុសណាស់ដែលបានធ្វើឲ្យលោកប៉ាយំដោយសារគាត់ ហ៊ឹកៗៗ » ឡាគីអង្អែលខ្នងលោកប៉ានិយាយជាមួយគាត់ចំណែកនាងក៏យំមិនស្ទើដូចជាលោកប៉ា កំពុងតែយំចេញមកនេះ ។ម៉ារីនាងមើលទៅទេសភាពខាងក្រៅប៉ុន្តែទឹកភ្នែកនាងវាបានស្រក់ហូរមកម៉ឹតៗមិនបានក្លែងក្លាយនោះឡើយ នាងឃើញលោកប្រុសយំស្ដាយស្រណោះរូបកូនស្រីនោះហើយនាងកានើតែសង្រែកលើសដើមទៅទៀតហើយ ។
« លោកប៉ា ហ៊ឹកៗៗ » ឡាគីវាចាហៅលោកប៉ាដោយសម្លេងស្រាលៗក្បែរត្រចៀកគាត់នោះ នាងយំខ្សឹបខ្សួលពិបាកអាកាត់បានណាស់ថាឈប់យំបាននៅពេលណានោះ ។
«លោកប្រុសសម្រួលអារម្មណ៍កុំគិតច្រើនពេកអ្នកនាងរីហ្វីដាគាត់នៅមិនសុខក្នុងខ្លួនទេពេលបានឃើញលោកប្រុសស្ថិតក្នុងសភាពអញ្ចឹង » ម៉ារីនាងមកជួយនិយាយជាមួយលោកប្រុសដែលមានគុណចំពោះនាង នាងមិនដែលភ្លេចពីគុណរបស់ពួកគាត់ឡើយ ។
« ហ៊ឹម » ឡាគីនាងដកដង្ហើមពេលលោកប៉ាគាត់ស្ងាត់លែងយំបន្តដោយសារតែមិញនេះកាត់បានយកពាក្យពេចន៍របស់ឡាគីនិងម៉ារីយកមកគិតគាត់គិតបានច្បាស់ហើយក៏ព្រមនៅស្ងៀមរង់ចាំរហូតមកដល់មន្ទីរពេទ្យ ។
YOU ARE READING
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
