គ្រូពេទ្យបានមកពិនិត្យមើលអាការ:របស់ឡាគីរ៉ាដោយសារតែហ្កាអ៊ុននាងចង់ដឹងច្បាស់ថានាងមានអាការ:ដូចជានាងគិតដែរឬក៏អត់? ពេលនាងនៅសន្លប់មិនទាន់ដឹងខ្លួនគ្រូពេទ្យមិនអាចសន្មត់បានទើបពេលានងដឹងខ្លួនគាត់នឹងមកពិនិត្យមើលម្ដងទៀត ។
« លោកគ្រូពេទ្យនាង.. »
« បាទ! គឺអ្នកនាងគាត់បានប៉ះទង្គិចផ្នែកក្បាលតែវាមិនសូវជាខ្លាំងប៉ុន្មានដែរ ខ្ញុំគិតស្មានតែមិនកើតអ្វីដល់ប្រព័ន្ធប្រស័យប្រសាទហើយតើ តែពេលបានស្ដាប់អ្នកនាងនិយាយប្រាប់មុននេះហើយខ្ញុំក៏បានពិនិត្យឃើញផង » លោកគ្រូពេទ្យគាត់និយាយទាំងនឹកស្មានថានាងតូចឡាគីរ៉ាមិនដល់ថ្នាក់បាត់បង់ការចង់ចាំឡើយតែប្រហែលមកពីការប៉ះទង្គិចក្បាលក្បាលខាងក្រោយចំកន្លែងសំខាន់បានជាត្រូវក្លាយជាបែបនេះ។
« ច៎ាស! ចុះវាមានរយ:ពេលយូរប៉ុន្មានទៅ? ខ្ញុំចង់មានន័យថាប្អូនស្រីរបស់ខ្ញុំនាងបាត់បង់ការចង់ចាំយូរដែរទេ? » ហ្កាអ៊ុនចម្លើយមួយនេះនាងចាំផ្ទៀងស្ដាប់ពីគាត់ណាស់បើយូរកាន់តែល្អសម្រាប់នាង
« វាតាមពេលវេលាប៉ុណ្ណោះ បើចង់ឲ្យអ្នកជំងឺឆាប់មានការចង់ចាំវិញអ្នកនាងឧស្សាហ៍រំលឹករឿងពីមុនៗហើយកន្លែងណាដែលអ្នកនាងចូលចិត្តទៅហើយអ្នកនាងតូចម្នាក់នេះចូលចិត្ត និយាយឲ្យអស់ទៅបើអ្នកនាងគាត់ចូលចិត្តអ្វីក៏រំលឹកទៅវាអាចឲ្យមានការចង់ចាំមកវិញបាន » គាត់ជាគ្រូពេទ្យចឹងហើយវិចិត្រសាស្រ្ដរបសើគាត់ក៏មានច្រើនគាត់មានបទពោសោធន៍រាប់ភ្លេចរឿងទេប៉ុណ្ណឹងគាត់ដឹងច្បាស់ណាស់ ។
« ច៎ាស អរគុណលោកគ្រូពេទ្យ » នាងនិយាយជាមួយគាត់ច្រើនជាហូរហែរហើយគាត់ក៏សុំត្រឡប់ទៅធ្វើកិច្ចការរបស់គាត់បន្តពីនេះទៀត ។
« អូនគិតធ្វើបែបណាបើនាងមិនអាចមានការចង់ចាំមកវិញនោះ?? » រិកគីដែលបានដឹងរឿងនោះក៏សួរប្អូនស្រីថានឹងធ្វើយ៉ាងមិច? ចំពោះនាងតូចមួយនោះ
« បងកុំបារម្ភអីរឿតឮងនេះខ្ញុំចេះដោះស្រាយហើយ បើបងចងជួយខ្ញុំនោះបងជួយតែបិតបាំងថាខ្ញុំទាំងពីរនាក់នៅឯណាអីល្អជាងធ្វលយ៉ាងណាកុំឲ្យពួកគេរកឃលញទៅបានហើយ » កែវភ្នែករបស់នាងខុសពីរីហ្វីដាប្អូនស្រីរបស់គេណាស់ ពីមុនវាជាកែវភ្នែកដែលផូផង់សុភាពមិនដែលមានអារម្មណ៍ថានឹងចង់ឲ្យអ្នកណាលំបាកដោយសារតែនាងឡើយ ប៉ុន្តែឥឡូវនេះខុសគ្នាដូចមេឃនឹងដីនាងបានបំបែកនារីម្នាក់ជាមួយមនុស្សដែលនាងស្រលាញ់ប្អូនស្រីពីមុនរបស់គេស្លាប់បាត់ហើយមែនទេ?? នៅសល់តែម្នាក់ដែលឈ្មោះ គីម ហ្កាអ៊ុនមួយនេះហើយ
« ហ៊ឹម » គេអស់អ្វីនិយាយជាមួយហ្កាអ៊ុនហើយនាងចូលចិត្តតែរកវិធីគ្រប់យ៉ាងកុំឲ្យឡាគីរ៉ានាងបានជួបគ្នាជាមួយថេយ៉ុងម្ដងទៀត រិកគីគេមានតែតាមចិត្តរបដ់ប្អូនដោយសារគេបានសន្យាជាមួយនាងអស់ទៅហើយ ។ ពេលបងប្រុសចេញទៅផុតហ្កាអ៊ុននាងក៏មកអង្គុយលើសាឡុងក្នុងបន្ទន់ឡាគីរ៉ាកំពុងសម្រាក ។
« បងធ្វើបែបនេះព្រោះតែឯងណា! បងសង្ឃឹមថាឯងនឹងយល់! តែឯងលែងចាំអ្វីអស់ហើយបងនឹងធ្វើឲ្យឯងក្លាយទៅជាមនុស្សថ្មីម្នាក់ទៀតណា » ហ្កាអ៊ុននាងនៅតាមស្វែករកអ្វូម៉្យាងទៀតមិនទាន់ឃើញ បានជានាងត្រូវធ្វើអញ្ចឹងបើពេលនោះនាងរកឃើញហើយនាងគិតបន្តទៀត ។
......
រយៈពេលមួយខែដូចមួយឆ្នាំសម្រាប់ថេយ៉ុងណាស់ គេរស់នៅទាំងដូចជាមនុស្សឆ្កួត គេតែងដើររកឡាគីរ៉ាសឹងជ្រែកភពគ្រប់ទីកន្លែងហើយនៅតែមិនមានដំណឹងពីនាងសូម្បីតែបន្តិច ។
« ចៅហ្វាយ ថ្ងៃស្អែកយើងត្រូវទៅប្រទេសអ៊ីតាលីដើម្បីជួបដៃគូសហការ ចៅហ្វាយទៅឬអត់? » នាយជេកទ្រាំមើលថេយ៉ុងទាំងពិបាកភ្នែកព្រោះតែស្រីម្នាកើចៅហ្វាយប្រុសគេមិនទៅធ្វើការអ្វីឡើយសុខចិត្តតាមរកនាងដោយខ្លួនឯងឯរសជាតិស្រាក៏គេត្រូវជាអ្នកផលិតទៅវិញហើយថ្ងៃនេះគេក៏ត្រូវទៅជួបអ្នកសហការជាមួយនៅប្រទេសក្រៅផងដែរ ។ ថេយ៉ុងគេក្រោកចេញពីលើគ្រែហើយចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកដិនចម្លើយបែបណាចាំគេចេញមកវិញ ។
ក្រាក...!
20នាទីក្រោយថេយ៉ុងចេញមកវិញទាំងស្លៀកអាវឃុំពីលើខ្លួននាងដើរមកអង្គុយលើគ្រែទាំងមុុខស្មើដូចជាពេលមុនៗ ។
« ហ៊ឹម.! ឯងជារៀបចំរបស់របរឲ្យយើងផង យើងទៅក៏បានឯងនេះពូកែថាយើងនឹងមិនចេញទៅណាណាស់ » ប្រយោគចុងក្រោយរបស់ថេយ៉ុងធ្វើឲ្យនាយជេកលេបទឹកមាត់ទាំងពិបាកព្រោះភ្នែកចៅហ្វាយនេះសម្លក់គេសឹងជ្រុះគ្រាប់ភ្នែកទៅហើយ ។
« ហិហិ..! មិនមែនចឹងទាំងអស់ណាទាន ចៅហ្វាយគិតតែពីតាមរកអ្នកនាងឡាគីរ៉ាមិនដែលទៅក្រុមហ៊ុនអីទេខ្ញុំនៀកធ្វើតែម្នាក់ឯងហត់ចង់ងាប់ហើយចៅហ្វាយនៅតែអង្គុយកើតទុក្ខអត់អាណិតចិត្តកូនចៅម្នាក់នេះសោះហើយ » នាយនិយាយទាំងទឹកមុខកំសត់ព្រោះតែវាមែនគេរត់ទៅនោះផងនេះផងដ្ទើតែគ្មានខ្យល់ដកដង្ហើមដូចជាគេទូរទៅដោយសសរតែធ្វើការជំនួសលោកចៅហ្វាយ ។
« បើឯងងាប់បាត់ហើយអាណាគេនិយាយជាមួយយើងមុននេះ? » ងាប់ហើយចេះមកត្អូញត្អែរអីដែរលោករាល់ដងក៏មិនអីតែឥឡូវមកធ្វើជាឯងមកនិយាយរៀបរាប់បែកអូរហូរស្ទឹងនឹង គេឲ្យលុយប៉ុន្មាន ?
« នៅ.. ហ្ហើយ..ចៅហ្វាយ » គាត់កាន់តែមែនទែនហើយតើនិយាយសម្ដីអសុរោះណាស់ចៅហ្វាយមាត់ស្អុនេះ
« យើងនិយាយខុសចុះ? » ថេយ៉ុងនៅស្ដីឌឺនឹងគេទៀត
« អត់ដឹងថាខុសឬត្រូវទេ! » គេក្រវីក្បាលប្រាប់ថាគេមោនដឹងទេ
« ឆឺស..! ឯងទៅវិញបានហើយមិចនៅមើលយើងផ្លាស់ខោអាវមែន? » និយាយជាមួយគ្នាយូរហើយថេយ៉ុងស្រដីទាំងមិនមើលមុខនាយជេកបន្តិចទេគេនិយាយបែបលេងសើចជាមួយនាយជេក
« បើចៅហ្វាយឲ្យមើលក៏មើលដែរព្រោះប្រុសដូចគ្នាតើមែនទេចៅហ្វាយទានបាទ? » គេនិយាយគ្មានដឹងថាអ្នកណាមេអ្នកណាកូនចៅសោះឌឺផ្គើនគ្នាដូចកូនក្មេងទាំងធំៗអស់ហើយ
« អាជេក » ថេយ៉ុងស្រែកឡើងអស់សម្លេងដោយសារតែសម្ដីឡេះឡោះរបស់កូនចៅនឹងឯង
« បាទទានបាទ » ទោះគេមិនធ្វើអីតែអាសម្ដីនឹងទឹកមុខញញឹមរបស់គេក៏ឌឺជាមួយថេយ៉ុងច្បាសើទែងតែម្ដង
« ឯងចង់ស៊ីគ្រាប់សំណមែនទេ? ក្រាក.... // អត់ទេចៅហ្វាយអាជេកទៅសិនហើយ ហ៎ាសហា..... » ថេយ៉ុងលើកដៃចូលក្នុងថតតុហើយថារកគាំភ្លើងមកមែនហើយតែនាយជេកប្រញាប់បើកទ្វារតើចេញឡើងលឿនហើយសើចយ៉ាងសប្បាយទៀតថេយ៉ុងឯណេះក៏ម៉ួម៉ៅជាមួយនឹងគេម្នាក់ឯង ។
BINABASA MO ANG
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
