Part 1 : ជំនួប

5.5K 203 7
                                    

រឿងរ៉ាវជាច្រើនដែលបានកើតឡើង គឺតែងតែមានហេតុនិងផល ។ មហិច្ឆតានៃការចង់បាន មិនខ្វល់ពីសាច់សាលោហិត ដើម្បីតែអំណាច ហ៊ានកាប់សម្លាប់ឈាមឯងទាំងមិនញញើត រហូតបង្កើតបានជារឿងចលាចលនៅក្នុងវង្សត្រកូលអ្នកមានអំណាចមួយ ។

«ខ្ញុំសុំផ្ញើកូនផងអ្នក...ហឹកៗ»សម្លេងយំសសឹករបស់មនុស្សពីរនាក់ដែលជាប្ដីប្រពន្ធ ទទូចអង្វរទៅកាន់ស្រ្តីវ័យកណ្ដាល ខណៈដែលពេលនេះក៏យប់ណាស់ទៅហើយ មេឃភ្លៀងរន្ទះក៏គគ្រឹមឥតដាច់ ។

«អ្នកជាអ្នកណា មកពីណាម្ដេចក៏មករកជំនួយពីខ្ញុំ»គាត់រស់នៅជាមួយនឹងប្អូន លឺសម្លេងគោះទ្វារក៏ចេញមកបើក ប៉ុន្តែក៏ពើបប្រទះនឹងបុរសស្រ្តីដែលបីក្មេងតូចក្នុងដៃនេះទៅវិញ ដែលសំខាន់បិទមុខបិទមាត់ជិតមិនអោយចាប់អត្តសញ្ញាណបាន ។

«ខ្ញុំគ្មានពេលបកស្រាយទេ ចាត់ទុកថាជួយយកបុណ្យទៅចុះ នេះជាលុយមួយចំនួនអ្នកទុកទៅ មានឱកាសខ្ញុំនឹងត្រឡប់មកយកគេវិញ»បុរសចម្លែកមិនបូរបាច់ច្រើនប្រគល់កូនអោយទៅ ឡារ៉ា ព្រមទាំងបង្វិចលុយមួយចំនួនធំ ។

«អេ៎...លោក!! ខ្ញុំមិនទទួលទេ»ឡារ៉ា រកប្រកែកស្ទើរមិនទាន់ បុរសនោះចាប់ទាញដៃប្រពន្ធរត់ចេញទៅបាត់ទាំងដែលនាងមិនដាច់ចិត្តនឹងចោលកូនផងនោះ ។

«ហឹម!! ចាត់ទុកថាខ្ញុំអាណិតឯងទៅចុះ»ឡារ៉ា ដកដង្ហើមធំសម្លឹងទៅមុខក្មេងតូចដែលលង់លក់ដូចជាត្រូវថ្នាំសណ្ដំ នាងវែកកន្សែងចេញបន្តិចក៏ចាប់អារម្មណ៍នូវរង្វង់មុខមូលក្រឡង់ហាក់មាននិស្ស័យជាមួយក្មេងអាយុ 7 ឆ្នាំនេះណាស់ ។

# ត្រឡប់មកបច្ចុប្បន្ន

«រួចចុះពេលនេះ គាត់នៅឯណាទៅអ្នកមីង»ក្មេងប្រុសរាងតូចច្រឡឹងវ័យ 20 ឆ្នាំ ដែលមានរូបរាងស្អាតបាត នរណាក៏ចាប់ចិត្តនឹងទម្រង់មុខគួរអោយស្រឡាញ់របស់គេដែរ ថែមទាំងជាក្មេងរួសរាយទៀតផង អ្នកភូមិសុទ្ធតែចូលចិត្តគេគ្រប់គ្នា ។

«ឪពុកម្ដាយគេមកយកត្រឡប់ទៅវិញហើយ មីងក៏ស្ដាយ ចិញ្ចឹមបីបាច់មកដូចជាកូន ចុងក្រោយក៏ត្រូវបែកគ្នាទាំងមិនអស់អាល័យ»ឡារ៉ា

និទាឃរដូវ (ចប់✓)Hikayelerin yaşadığı yer. Şimdi keşfedin