Part 54 : ទាយាទរបស់ម៉ារីនហ្គោលបានកើតហើយ

1.8K 128 4
                                    

«អាបុិនេះសាហាវពិតមែន...ឌី!!ទៅយកទូរស័ព្ទអោយខ្ញុំបន្តិច»សម្ដីកាចឆ្នាស់បន្លឺឡើងប្រាប់ទៅស្រីបម្រើ ឲ្យនាងរហ័សធ្វើតាមបញ្ជា ។ មិនដល់មួយនាទីផង ទូរស័ព្ទមកដល់ដៃភ្លាម ។ ថេយ៉ុង ចុចរាវរកលេខរបស់ស្វាមី មុននឹងខលទៅនាយ ហើយក៏បានដូចចិត្តទៀតជុងគុកទទួលយ៉ាងលឿនតែម្ដង ។

«យ៉ាងម៉េចអូនសម្លាញ់ នឹកប្ដីហេស៎បានជាខលមកបែបនេះ»សម្ដីញ៉េះញ៉ោះ លេងសើចជាមួយនឹងប្រពន្ធមិនអោយរបូត ខណៈដែលខ្លួនរវល់យ៉ាងណា ក៏មិនដែលរំលងលេខប្រពន្ធដែរ ។

«នឹកណាស់!! ពេលនេះបងនៅឯណា»នឹកណាស់ ប៉ុន្តែនិយាយឡើងមាំហាក់ដូចជាកំពុងខឹង ធ្វើឱ្យអ្នកម្ខាងទៀតស្ដាប់ដឹងភ្លាម តើនរណាធ្វើអោយថេយ៉ុងរបស់នាយទាស់ចិត្តឬ?

«បងកំពុងនៅក្រុមហ៊ុន អូនមានអ្វីហេស៎»

«មកភូមិគ្រឹះឥឡូវនេះ មានភ្ញៀវរកបង»

«អ្នកណាគេ?»អ្វីក៏ពិសេសម្ល៉េះ នាយមិនធ្លាប់មាននរណាទៅលេងដល់ផ្ទះទេ មានតែជួបនៅក្រុមហ៊ុន រួចចុះម្នាក់នោះជាអ្នកណា ។

«មកនឹងដឹងហើយ អូនចាំ!!»ស្រដីចប់ចុចបិទតែម្ដង មិនបាច់អោយតបទាន់ទេ ចំណែកជុងគុកឃើញដូច្នេះប្រញាប់ប្រញាល់រៀបចំឯកសារទុកដាក់ជាមុន ទើបចាកចេញពីក្រុមហ៊ុនមកភូមិគ្រឹះវិញ ។

សំណង់ស្កឹមស្កៃដែលស្គាល់ថាជាភូមិគ្រឹះរបស់គ្រួសារអភិជននៃត្រកូលម៉ារីនហ្គោល កំពុងតែឈរបង្អួតរាងយ៉ាងសង្ហារនៅកណ្ដាលទីក្រុង ។ ឡានស្ព័ររបស់លោកប្រុសធំបានបោលចូលទៅក្នុងភូមិគ្រឹះ ជាហេតុបណ្ដាលឱ្យបណ្ដាអ្នកបម្រើរហ័សឱនក្បាលគោរពជាប្រញាប់ ។

«ប្រពន្ធសម្លាញ់!!»សម្លេងមកមុនម្ចាស់ រាងសង្ហាខ្ពស់ស្រឡះ ញញឹមពព្រាយសម្ដៅមករកប្រពន្ធរំលងមនុស្សចាស់ដែលខ្លួនមិនបានចាប់អារម្មណ៍ ព្រោះក្នុងកែវភ្នែករបស់នាយមានតែថេយ៉ុងប៉ុណ្ណោះ ។

«ហ្ហឹម សឺតៗៗៗ នឹកណាស់ ថ្ងៃនេះមានរពឹសឬអត់»ភ្លេចទៅថាមានភ្ញៀវ ស្មានថានៅផ្ទះតែពីរនាក់ រាងក្រាស់លេងមួយឈ្នះដៃ ចាប់រាងតូចថើបយកៗមិនដកមាត់ ផ្អែមល្ហែមមិនឃើញក្បាលឡៃម៉ាទាល់តែសោះ ចំមែនហើយក្មេងៗអស់នេះ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now