Part 33 : បងនឹងរៀបចំមង្គលការរបស់ពួកយើង

1.7K 101 0
                                    

ការយល់ច្រឡំត្រឹមមួយរំពេចភ្នែក ស្ទើរតែធ្វើឱ្យនាយបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ទៅហើយ ។ ជុងគុក ឈរសម្លឹងទូរស័ព្ទក្នុងដៃទាំងហាស្ដីលែងចេញ នេះនាយល្ងង់ជឿនូវឆាកល្ខោនដែលអ៊ែលលែនបង្កើតឬ? ព្យាយាមរុញច្រានថេយ៍ចេញទាំងដែលគេគ្មានកំហុស រហូតដល់ពេលនេះ ថេយ៍កំពុងតែដកខ្លួនពិតមែនហើយ ។

«ថេយ៍...»រាងក្រាស់ ក្ដាប់ទូរស័ព្ទក្នុងដៃជាប់ ភ្នែកក្រលៀសប៉ះនឹងដើមលីឡាក់ដែលស្រពាប់ស្រពោនហាក់ដូចជាដឹងពីស្ថានភាពរបស់ម្ចាស់វាទាំងពីរនៅខណៈនេះ ។ ម្ដេចនាយមិនប្រើការគិតអោយច្រើនជាងអារម្មណ៍ ក្រែងចង់បានគេណាស់ហេស៎ ហេតុអ្វីក៏ចុះចាញ់ដោយងាយបែបនេះ ។

«បងមិនលែងដៃអូនម្ដងទៀតទេថេយ៍»រំលឹកទៅថ្ងៃដែលពួកគេបែកគ្នា ជាពេលវេលាមួយដ៏សែនឈឺចាប់ សម្រែកយំរបស់ក្មេងតូច តោងទាមមនុស្សធំមិនប្រលែង ស្រែកក្ដែងៗមិនអោយបងប្រុសទៅទាំងអង្វរក ប៉ុន្តែគេនៅតែចាកចេញ ដោយបន្សល់ទុកនូវសន្យាថានឹងត្រឡប់មក ពេលនេះពួកគេជួបជុំវិញហើយ តើគួរតែបណ្ដោយឲ្យទៅតាមវាសនាដែរទេ? អត់ទេ នាយនឹងជំនះ ក្រសោបក្មេងម្នាក់នេះអោយជាប់ដោយគ្មានថ្ងៃដោះលែងគេម្ដងទៀតឡើយ ។

[Skip]

អ៊ែលលែនដែលត្រូវរ៉ូប៊ីនអូសមក វិសនឹងផ្គាប់មុខម្ដងៗទៅហើយ ព្រោះតែកម្លាំងទាញនឹងដំណើររបស់គេ ខណៈដែលនាងពាក់ស្បែកជើងកែងចោទ បើមិនប្រយ័ត្នច្បាស់ជាបានសុីដីមិនខាន ។

«អ៊ូយ លែងអាឆ្កួត យើងឈឺ»នាងក្រមុំវាយដៃរបស់រ៉ូប៊ីនខ្លាំងៗអោយគេលែងខ្លួន ឯនាយកម្លោះខាំមាត់សង្រ្គឺតជើងធ្មេញមុននឹងក្រវែងនាងមួយទំហឹងបុកនឹងឡាន ។

«ដឹប~ អ៊ូយយ៉ូយ ឈឺណាស់»

«វាមិនស្លាប់ទេ ស្បែកនាងក្រាស់យ៉ាងនេះទោះភ្លាប៉ុន្មានដងក៏មិនដល់សរសៃរក្នុង មើលធ្លុះមារយារបស់នាងដែរ»

«ឯងបន្លំដៀលយើងហេស៎»

«មានខួរដែរ គួរតែរៀនគិតខ្លួនឯង គ្មានអ្នកណាតាមប្រដៅនាងរហូតទេ»

«ឯងអា-»

«បើនាងហ៊ានតែជេរខ្ញុំម្ដងទៀត ធានាថាបានសុីស្មៅដូចសត្វក្របីមិនខាន»

និទាឃរដូវ (ចប់✓)Where stories live. Discover now