Part 40 : ពួកយើងជួបគ្នាម្ដងទៀតហើយ

1.3K 91 6
                                    

បានប្រច័ណ្ឌប៉ុណ្ណេះហើយ ងរង៉ក់ចាំទាល់តែប្ដីមកលួង ។ ឯជុងគុកក៏ឆ្ងល់ដែលប្រពន្ធមិនព្រមនិយាយស្ដី ក្រៅពីដើរគេចពីនាយ សួរអ្វីក៏មិនឆ្លើយ ឯភ្នែកវិញតាមសម្លក់នាយដូចសត្រូវ ។

«អូនកើតអីថេយ៍ ហេតុអីស្ងាត់បែបនេះ ខឹងបងរឿងអី»មកដល់ក្នុងឡាន រាងក្រាស់តាមសួរបន្តទៀត កាលបើគេចេះតែគេច ខឹងរឿងអីក៏មិនប្រាប់ ទាំងដែលមុននេះនៅល្អូកល្អិនជាមួយគ្នាសោះ ។

«អូនសួរបង!! ស្រីម្នាក់ឈ្មោះ Flora នោះមករកបងមានការអី»មិនអស់ចិត្ត ថេយ៍ ងាកមកសួរនាយ ខណៈដែលដៃអោបចូលគ្នាមិនប្រលែង ។

«Flora? បងមិនស្គាល់ទេ»ជុងគុក ព្យាយាមរកនឹករួចក៏ក្រវីក្បាលបញ្ជាក់ថានាយមិនស្គាល់ ។

«ប្រាកដ?»នាយតូច ជ្រឹមភ្នែកសម្លឹងមុខនាយហាក់ចង់បានចម្លើយ ។

«បងទៅកុហកអូនធ្វើអី អា៎...នេះកូនជ្រូកបងកំពុងតែប្រចណ្ឌឬ?»ជុងគុក មិនបានខឹងដែលគេជីកកកាយ ផ្ទុយទៅវិញគេបែរជាសើច មុននឹងទាញកាយរាងតូចអោយមកអង្គុយលើភ្លៅរបស់ខ្លួន ដោយដៃម្ខាងក្រសោបចង្កេះគេ ឯម្ខាងទៀតក៏ចាប់ច្បិចច្រមុះរបស់ក្មេងកំហូចដែលចេះង៉ក់ងរដាក់នាយ

«អូនមិនមែនជ្រូក!!»ថេយ៉ុង មុខកាន់តែក្រហម ខាំធ្មេញបំប៉ោងថ្ពាល់អោយគេគ្រឺតខ្នាញមួយរំពេច ។

«សឺត...មិនមែនក៏មិនមែន តែអូនទៅជួបអ្នកណាបានជាប្រច័ណ្ឌដាច់ក្បាលដាច់កន្ទុយបែបនេះ»ព្រោះតាំងពីធ្វើការនាយមិនធ្លាប់ជួបនរណាដែលមានឈ្មោះបែបនេះឡើយ តែសុខៗថេយ៍ស្រាប់តែមកសួរនាយ ជាហេតុអោយរាងក្រាស់នឹកឆ្ងល់ រកនឹកក៏មិនឃើញ ។

«នាងជាកូនមន្ត្រី Lee ឈ្មោះ Lee Flora »

«លោក Lee ឬ? ប្រហែលជាគាត់ចង់មកសួរនាំរឿងប្លង់ហើយ បងនៅមិនទាន់បានផ្ញើគំរូអោយគាត់មើលនៅឡើយទេ»

«អឹម...នាងមកក៏ដើម្បីរឿងនេះដូចគ្នា»ថេយ៍ ងក់ក្បាលផ្ងក់ៗរួចក៏ទម្លាក់ក្បាលគេងកើយស្មារបស់ប្ដី ។ ជុងគុក ឃើញដូច្នេះក៏ចាប់ចង្ការនាយតូចផ្ងើយឡើងបន្តិចមុននឹងទម្លាក់បបូរមាត់ថើបថេយ៍ថ្នមៗ គេមិនប្រកែកព្រមសម្របតបតទៅប្ដីវិញយ៉ាងផ្អែមល្អែម ទាំងមិនអាណិតដល់ចិត្តដែលកំព្រាគ្មានអ្នកថែរបស់រិកគីទាល់តែសោះ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now