Part 11 : ឆាប់ដកដៃរបស់ឯងចេញពីមនុស្សរបស់យើងភ្លាម

2.1K 133 1
                                    

«មនុស្សឡប់នេះ មកឃ្លានកាហ្វេស្អីទាំងយប់នឹងមិនដឹងម៉ោងគេដេកគេពួនមែន ហឺយ...»ថេយ៍ ចុះជណ្ដើរទាំងមាត់ជីបអ៊ូច លាយលំនឹងការស្ងាបផង ។ ចិត្តមួយខឹងដែលត្រូវគេមករំខានដំណេក តែខ្លួនជាកូនចៅ តើអាចធ្វើអ្វីបានទៅ ក្រៅពីខាំមាត់ធ្វើតាមបញ្ជា ។

    រាងតូចយកដៃខ្ទប់មាត់ស្ងាបមិនឈប់ សឹងតែឃើញកន្លែងណាដាក់ខ្លួនដេកកន្លែងនោះទៅហើយ ។

«ហឺយ...ដាក់ស្អីមុនអញ្ចេះ»វង្វេងអស់ហើយ ចាប់ខុស ចាប់ត្រូវរកកាហ្វេទម្រាំនឹងឃើញ ទើបចាប់ផ្តើមដាក់ឆុង មុននឹងឆ្លៀតទម្លាក់ខ្លួនគេងមួយភ្លែត ទាល់តែកាហ្វេឆុងរួចរាល់ ទើបថេយ៍យោងខ្លួនឆ្ពោះទៅរកស្ករសដែលគេទុកនៅក្បែរទូ ។ នាយតូចចាប់យកប្រអប់មួយដែលមានផ្ទុកនូវកញ្ចប់ពណ៌សតូចៗជាច្រើនកញ្ចប់ យកមួយចេញមក សម្ដៅទៅរកកែវកាហ្វេវិញ ។

«ហឹម...»ថេយ៍បន្តសកម្មភាពទាំងបិទភ្នែក រៀបនឹងហែកកញ្ចប់ស្ករដាក់ចូលកែវទៅហើយ បែរជាមានសម្លេងស្រែកកាត់ចាប់ដៃរបស់គេជាប់ ។

«ធ្វើស្អី!ឯងឆ្កួតទេហេស៎!»ជុងគុក សម្លុតសួរក្មេងដែលងីងើរមមើរងាកមើលមកនាយទាំងបើកភ្នែកមិនរួច ។

«ស្អីទៀតហើយ ខ្ញុំកំពុងឆុងកាហ្វេអោយហើយតើ រករឿងមិនឈប់មែន»
«ឯងដឹងថារបស់ក្នុងដៃឯងជាស្អីដែរទេ?»
«ហឹម? ក៏កញ្ចប់ស្ករនឹងហើយ»វាមានកម្ទេចនៅក្នុងនោះ មិនធ្លាប់ផឹកកាហ្វេប្រេនដែលគេអោយដាក់ស្ករដោយខ្លួនឯងទេឬ? មនុស្សកំពុងតែងងុយផង ។

«នែ៎...លោក បើគ្មានអីទេ ចេញទៅ ខ្ញុំប្រញាប់ទៅគេងវិញ ហឺយ..ងងុយណាស់»
«ល្ងង់ពិតមែន!!»ចង់សម្លាប់នាយឬយ៉ាងម៉េច? សូម្បីតែរបស់នេះក៏គេមិនស្គាល់ ចុះបើនាយមកមិនទាន់ មិនហ៊ានស្រមៃទេថានឹងក្លាយជាសភាពបែបណា ។
«អាលោកនេះ យ៉ាងម៉េចនឹង មកប្រើខ្ញុំទាំងកណ្ដាលអធ្រាត្រនៅមកជេរស្ដីទៀតគិតថាខ្ញុំជាអ្នកបម្រើដាច់ថ្លៃ ហឹម...»មាត់បបាច់បប៉ោចត្រូវបិទជាប់ដោយស្នាដៃរបស់ ជុងគុក ដែលខ្ទប់ជំពុះរបស់គេមិនអោយនិយាយរួច ។

«និយាយច្រើនណាស់ គួរអោយធុញ អាក៎»ថាស្ដីមិនទាន់នឹងចប់សម្ដីផង ដៃដែលខ្ទប់ជំពុះនាយតូចអំបាញ់មិញក៏ត្រូវគេខាំមួយទំហឹងអោយនាយស្រែកយ៉ៃភ្លាមៗ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now