Part 17 : អូនជាកម្មសិទ្ធិបង

2K 135 3
                                    

ម៉ាក់ ថេយ៉ុង ដែលទើបនឹងចូលមកក៏ប្រកែកយ៉ាងដាច់ខាត ដោយអះអាងយ៉ាងខ្លាំងមិនព្រមលើកកូនអោយមនុស្សប្រុសឡើយ តែថេយ៍ត្រូវរៀបការជាមួយនឹងកូនស្រីលោកមេភូមិដែលឈ្មោះថាសាន់នី ។ លឺដូច្នេះឡារ៉ានិងប៉ាថេយ៉ុងក៏បន្លឺសួរទាំងមិនយល់

«ថាម៉េច? រៀបការ?»ហើយទៅលួចភ្ជាប់ពាក្យភ្ជាប់សម្ដីជាមួយនឹងគេតាំងពីពេលណា អញ្ជឹងតើបានជាឧស្សាហ៍ឃើញទៅសម្ងំនៅផ្ទះលោកមេភូមិណាស់ ។

«មែនហើយ! ថេយ៍ត្រូវតែរៀបការជាមួយក្មួយសាន់នី មកនេះៗ...អនាគតកូនប្រសារ ទាំងស្អាត ទាំងគួរអោយស្រឡាញ់ថ្នាក់នេះ ឯងថាទៅសមនឹងកូនថេយ៍ឬអត់ »រាងចំណាស់ ចាប់ទាញដៃនាងច្រម៉ក់ខាងក្រោយខ្នងដែលមានមុខមាត់គួរអោយខ្នាញ់មកណែនាំអោយពួកគេស្គាល់ មិនមែនជាអ្នកឆ្ងាយឯណា សុទ្ធតែជាអ្នកភូមិឯងតើរឿងអីមិនស្គាល់ ប៉ុន្តែបើមើលតាមចរិយានាងដូចជាមនុស្សស្រីឆ្នាស់ច្រើនជាង ។ តែរំពេចនោះសម្ដីមាំខាងក្រោយខ្នងឡារ៉ាស្រាប់តែជំទាស់ឡើងអោយគ្រប់គ្នាដឹងភ្លាមថាជាអ្នកណា ។

«មិនសមទេ!!»ជុងគុក មុខម៉ូវដើរចេញមកឈរទល់មុខអនាគតម្ដាយក្មេកដែលចង់លើករាងតូចអោយអ្នកផ្សេង នាយម្ដេចនឹងព្រម ។

«អេ៎...អាអ្នកកម្លោះឯងជាអ្នកណា ម៉េចក៏មកក្នុងផ្ទះយើងបាន»កាលពីព្រឹកប្រញាប់ទៅក្រៅពេកទើបបានជាមិនដឹងថាមានភ្ញៀវមកផ្ទះខ្លួន ។ ម៉ាក់ ថេយ៉ុង ច្រតចង្កេះទៅវិញស្រដីសួរទៅបុរសសង្ហាដែលចេះមកអាកាត់រឿងគ្រួសាររបស់គាត់ ។

«ខ្ញុំមកដណ្ដឹងប្រពន្ធ»ជុងគុក

«ចុះពាក់ព័ន្ធស្អីនឹងគ្រួសារយើង ឆាប់ចេញភ្លាម បើមិនចង់ត្រូវនឹងគល់អុស តិចថាចាស់មិនបានប្រាប់»ក្ដៅណាស់ កូនប្រសាកំពុងពេញស្រឡាញ់បែរជាមកជំទាស់គំនិតគាត់ តិចទ្រាំមិនបាន ។

«ម៉ាក់វាហា៎...ស្ងប់អារម្មណ៍ៗ»ប៉ា ថេយ៉ុង រហ័សមកលួងលោមប្រពន្ធដែលចិត្តក្ដៅ លើកជាយសំពត់ឈរច្រតចង្កេះដូចជាអ្នកកំពុងតែត្រៀមប្រយុទ្ធយ៉ាងអញ្ជឹង ។

«ខ្ញុំមិនចេញ ដរាបណាថេយ៍មិនទាន់ក្លាយជាគូដណ្ដឹងរបស់ខ្ញុំ»ជុងគុក ស្រដីម៉ាត់ៗទាំងមិនរអា តាំងចិត្តហើយថាមកស្ដី ប៉ះប៉ូវដែលនាយលូកលាន់រាងតូច តែមានអីមកត្រូវប៉ាន់ប៉ះម្ដាយក្មេកចង់បំបែកបំបាក់ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now