Part 29 : បងសន្យា ថានឹងសងសឹកជំនួសអូន

1.7K 104 1
                                    

    មួយកំផ្លៀងដាស់អោយអ្នកកម្លោះភ្ញាក់សតិ ជាពិសេសពាក្យសម្ដីដែលមានន័យដូចជាការលាររបស់រាងតូចធ្វើឱ្យ ជុងគុក មិនស្រណុកក្នុងប្រាណហាក់ដូចជាកំពុងតែជិតនឹងបាត់បង់អ្វីម្យ៉ាងចេញពីជីវិតដូច្នោះ ហើយនោះគឺជាមនុស្សតែម្នាក់ដែលនាយតែងតែគេចមុខមកប៉ុន្មានថ្ងៃនេះ ។

«ហ្ហឹក...លោកស្អប់មុខខ្ញុំណាស់តើពិតទេ? បាន ខ្ញុំនឹងប្រាស់ចាកអោយផុតពីមុខរបស់លោក ហើយក៏គ្មានវត្តមានមនុស្សរំខានដូចជាខ្ញុំអោយលោកធុញទ្រាន់ទៀតដែរ ហ្ហឺ...»មិនមែនគេមិនឈឺរាល់ពេលដែល ជុងគុក តែងតែព្រងើយមិនខ្វល់ជាមួយនឹងខ្លួន គេក៏ចេះអន់ចិត្ត គ្រាន់តែមិនបញ្ចេញ ព្រោះតែចង់នៅក្បែរបង ចុងក្រោយនាយបែរជាកៀកកើយជាមួយនឹងស្រីផ្សេង ប្រៀបបាននឹងការបញ្ឈឺដ៏ពិបាកទទួលយកបំផុត ។

      ថេយ៉ុង សម្រក់ទឹកភ្នែកលែងខ្មាសអ្នកណា ស្រដីក្ដែងៗប្រាប់រាងក្រាស់ យ៉ាងណាភាពអត់ធ្មត់របស់គេវាដល់កំណត់ទៅហើយ ។ នាយតូចបើកទ្វារដើរចេញដើម្បីទៅតាមសពឪពុក គេលែងទ្រ គេលែងអង្វរ ជុងគុក ទៀតហើយ ចង់នាយយល់ច្រឡំ ស្អប់ខ្ពើមគេបែបណាក៏បណ្ដោយតាមនឹងទៅចុះ ។

«ថេយ៌!! ស្ដាប់បងសិន....»
«ហ្ហឹកៗ...លែង!!»នាយតូចព្យាយាមក្រលាស់ដៃចេញពី ជុងគុក ខណៈដែលទឹកភ្នែកកំពុងតែហូររហាមប្រៀបបាននឹងមុខរបួសដែលដាច់ចេញឈាមមិនអាចនឹងផ្សះផ្សារវិញ ។

«ទេ!! ថេយ៌ត្រូវតែស្ដាប់បង វាមិនដូចជាអ្វីដែលអូនគិតនោះទេ»នាយធំស្រដីញាប់រន្ថាន់ដោយការភ័យខ្លាច ។ ម្ដេចបានជានាយញាប់ញ័រចំពោះពាក្យរបស់រាងតូចម្ល៉េះ វាធ្វើអោយនាយខ្លាចនឹងទទួលយកសម្រាប់អនាគតខាងមុខដែលគ្មានក្មេងម្នាក់នេះ ។

«ហ្ហឹក.ហ្ហឹក ខ្ញុំស្អប់លោក!! ហេតុអ្វីលោកសម្លាប់ប៉ាខ្ញុំ?ហឺ...»ថេយ៉ុង ស្រែកយំទាំងឈឺចាប់ដូចមានអ្នកមកខ្វេះហែកទ្រូងគេយ៉ាងដូច្នោះ ។ កាលបើខ្លួនទៅឃើញឪពុកដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងគួរអោយរន្ធត់ ។

«មិនពិត បងមិនបានធ្វើ ថេយ៍ត្រូវតែជឿបង បងមិនដឹងរឿង»រាងក្រាស់ស្ទើរតែបាត់បង់សតិ នាយប្រកែកញាប់មាត់ ប្រឹងចាប់ស្មាថេយ៍អោយគេបែរមកស្ដាប់ខ្លួន ។

និទាឃរដូវ (ចប់✓)Where stories live. Discover now