Part 34 : លីឡាក់ពណ៍ស្វាយគឺតំណាងអោយស្នេហាគ្រាដំបូង

1.7K 104 2
                                    

កន្លងទៅបីថ្ងៃពិធីបុណ្យក៏បានចប់សព្វគ្រប់ នៅឡើយតែការកាន់ទុក្ខមិនរសាយ ។ ពេលនេះគ្រប់យ៉ាងបានលាតត្រដាងអស់ទៅហើយ ឡៃម៉ា ក៏ស្គាល់ថាជុងគុកជាអ្នកណា តែនាងមិនស្រដី ចាប់តាំងពីថ្ងៃនោះមក នាងប្រែជាស្ងប់ស្ងាត់ សួរមិនចង់ឆ្លើយ អត្តចរិតផ្លាស់ប្តូធ្លាប់តែផឹកសុីសប្បាយមិនខ្វល់ខ្វាយរឿងផ្ទះសម្បែង តែពេលនេះនាងមិនចង់សូម្បីតែធំក្លិនស្រា ព្រឹកឡើងក៏ទៅធ្វើការជាមួយឡារ៉ាបាត់ ល្ងាចទើបត្រឡប់មក ប្រហែលជាហេតុការណ៍លើកនេះធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍នាងខ្លាំងហើយ ។

ក្រលេកមកកាន់គូស្នេហ៍ដែលល្អក់កករឯណេះវិញ ជុងគុក តាមនាយតូចមិនឈប់ លួងលោមផង អង្វរផង បកស្រាយក៏ហើយដែរតែនៅឡើយ ថេយ៍ ចិត្តរឹងមិននិយាយរកនាយមួយម៉ាត់ បែបនេះពិតជាតឹងទ្រូងណាស់ ។

«ថេយ៍...ពេលណាទើបបាត់ខឹង បងបកស្រាយអស់ហើយ តើអូនចង់អោយបងធ្វើយ៉ាងម៉េចទៀត ឆាប់ប្រាប់មក កុំស្ងាត់បែបនេះអី»ជុងគុក អូសខ្លួនដើរតាមរាងតូចទាំងកម្ជិល ត្បិតថាបានគេងបន្ទប់ជាមួយគ្នា តែមិនសូម្បីបានប៉ះសាច់បន្តិច នាយត្រូវដេករាបនៅលើឥដ្ឋដែលមានត្រឹមកម្រាល ភួយនិងខ្នើយ ទោះមិនទម្លាប់ក៏និយាយអ្វីមិនបាន បើប្រពន្ធក្មេងង៉ក់ងរបែបនេះទៅហើយ ។

«បើទ្រាំមិនបានទៅវិញទៅ!!»ថេយ៍ ស្រដីតែប៉ុណ្ណេះក៏កាន់កន្រ្តកដែលមានកន្រ្តៃមួយចេញទៅខាងក្រោយផ្ទះទាំងមិនរវីរវល់ជាមួយនឹងនាយធំដែលរង៉ូវក្បែរត្រចៀក ។

«បងនឹងទៅ បើសិនជាអូនព្រមទៅជាមួយបង»ជុងគុក នៅតែបន្តនិយាយដដែលៗ បើទៅវិញម្នាក់ឯងដដែល តើបានប្រយោជន៍អី?

«ជារឿងរបស់លោក»

«ប្រពន្ធហេតុអីមិនស្ដាប់ប្ដីបែបនេះ»

«លោកមិនចេះហត់ទេហេស៎ ដែលនិយាយពាក្យនេះដដែលៗរាល់ថ្ងៃ»ប្រពន្ធៗៗៗៗគេលឺនាយហៅឡើងសឹកត្រចៀកអស់ទៅហើយ តើគេទៅរៀបការជាមួយជុងគុក តាំងពីពេលណា? បានជាមកហៅមិនដាច់ពីមាត់បែបនេះ ។

«មិនហត់ទេ ហៅពេញមួយជីវិតក៏មិនហត់ដែរ ដើម្បីឲ្យគេដឹងថាអូនជាប្រពន្ធបង»រាងក្រាស់កាលបើបានអ្នកម្ខាងទៀតឈប់ដំណើរមកតបតបែបនេះ ចរិតព្រានចាប់ផ្ដើមបញ្ចេញសមាសភាពមកម្ដងបន្តិច អោយតែពូកែលួងមិនបាត់ នាយតាមញ៉ែទាល់តែបានធ្វើប្រពន្ធស្របច្បាប់ចាំមើល ។

និទាឃរដូវ (ចប់✓)Where stories live. Discover now