Part 31 : ខ្ញុំសូមទោសម៉ាក់

1.5K 97 3
                                    

ត្របកភ្នែកស្ដើងចាប់ផ្តើមបើកឡើងទាំងមិនអស់ងងុយ ។ នាយតូចប្រឹងទប់ខ្លួនអោយក្រោកអង្គុយ ញីត្របកភ្នែកដែលចេះតែចង់បិទនោះអោយស្វាងឡើង ទើបរេមើលជុំវិញបន្ទប់ក៏មិនឃើញមនុស្សដែលជាដើមហេតុធ្វើឱ្យគេសន្លប់ ។ ថេយ៉ុង ទម្លាក់ជើងចុះពីគ្រែ នៅលើដងខ្លួនរបស់គេគឺមានសម្លៀកបំពាក់រួចជាស្រេច ខ្លួនក៏ត្រូវបានសម្អាតដោយជុងគុកផងដែរ ។

ក្រាក! ភ្លាមនោះទ្វាក៏ត្រូវបើកឡើងស្របគ្នាជាមួយនឹងដំណើរនាយតូច ។

«ថេយ៍! អូនក្រោកហើយឬ?»ជុងគុក ចោទសួរទៅមនុស្សដែលអង្គុយធ្មឹងសម្លឹងមកនាយទាំងមិននិយាយអ្វី ព្រោះឃើញមុខរាងក្រាស់ពេលណាទង្វើអាក្រក់ៗរបស់គេតែងតែលោតចូលមកក្នុងខួរក្បាលថេយ៉ុងគ្រប់ពេល ។

«............»ថេយ៍ មិនតបបានត្រឹមក្រោកចេញពីគ្រែដើម្បីគេចមុខពីរាងក្រាស់ ។ ឃើញមុខនាយពេលណាទឹកនេត្រាវាចេះតែចង់ហូរ ។

«ម៉ោះ បងជួយ!!»ជុងគុក រហ័សរហួនចូលមកជួយទប់គេ ប៉ុន្តែបែរជាត្រូវអ្នកម្ខាងទៀតបដិសេធ មិនសូម្បីអោយប៉ះសាច់របស់គេ តែរាងសង្ហានៅតែមុខក្រាស់តាមស្អិតមិនលែង ។

«មិនបាច់ទេ ខ្ញុំដើរបាន»ថេយ៉ុង ស្រដីទាំងសម្លេងមាំទោះឈឺផ្នែកខាងក្រោមក៏មិនហាមាត់សុំជំនួយពីជុងគុកដែរ ស៊ូខាំមាត់ចេញឈាមអោយតែបានទៅផុតពីមុខប្រុសម្នាក់នេះ ។ ប៉ុន្តែគេអាចខ្លាំងបានយូរប៉ុណ្ណា កាយតូចប្រៀបដូចជាដើមឈើរលំជិតនឹងដួលទៅហើយ តែបានជុងគុកមកក្រសោបទាន់ ។

«កុំមានៈអី ចង់ទៅណាប្រាប់បង បងជូនទៅ»មិនត្រឹមតែជូនទេ នាយអាចបីគេទៅគ្រប់កន្លែង អោយតែថេយ៍ហាមាត់និយាយប្រាប់ ។

«ទៅផ្ទះ ចប់ទេ ល្មមលែងខ្ញុំបានហើយ»

«ហេតុអីអូនពូកែឌឺយ៉ាងនេះ!!»

«ចរឹកខ្ញុំតាំងពីកើតពោះម៉ែមក បើមិនពេញចិត្តថយចេញទៅ ខ្ញុំមិនសូវត្រូវធាតុជាមួយនឹងមនុស្សខ្ពង់ខ្ពស់ប៉ុន្មានទេ»

«ធាតុមិនត្រូវ តែអ្វីផ្សេងមិនប្រាកដទេ ព្រោះថាវាចូលសុបល្អណាស់ អាចអោយអូនថ្ងូរទល់ភ្លឺបាន»(ពូគុកនិយាយពីអី🤷)រាងក្រាស់រឹតរង្វង់ដៃអោយនាយតូចចូលកាន់តែកៀក ស្និទ្ធស្នាលសឹងរកដង្ហើមដកមិនបាន ពូកែឌឺមក នាយក៏អាចតបតទៅវិញបាន ដំបូងគិតចង់មកលួងលោម ប៉ុន្តែដល់មាត់ចច្រិចបែបនេះពិតជាគួរអោយចង់ក្រញិចណាស់ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now