Part 25 : Lilac គឺតំណាងឱ្យក្ដីស្រឡាញ់

1.4K 124 2
                                    

     ថេយ៉ុង នៅវិលវល់មិនយល់សាច់ការ តែពេលដែលក្រលេកមកសភាពខ្លួនឯងព្រមទាំងរ៉ូប៊ីនទើបធ្វើអោយគេស្រឡាំងកាំង ។

«តើ- តើបានន័យថាម៉េច?»ថេយ៉ុង សួររកចម្លើយកាលបើឃើញខ្លួនល្ហល្ហេវកណ្ដាលវាល បែរងាកមកសួររ៉ូប៊ីនដែលហូរឈាមពេញមុខក៏គេមិនដឹងអ្វី ។

«ខ្ញុំមិនដឹងទេថេយ៍ ខ្ញុំមិនបានធ្វើអ្វីថេយ៍ឡើយ»

«មិនបានធ្វើអី? ប្រាប់នរណាគេជឿ ថ្វើយ ស្រាតខោអាវដេកអោបគ្នាក្នុងបន្ទប់បែបនេះ ទោះមិននិយាយក៏គេអាចដឹងដែរ ថាមនុស្សពីរនាក់មកបបួលគ្នាធ្វើរឿងស្មោគគ្រោកនោះ »អ៊ែលលែន អោបដៃសម្លក់ពួកគេដោយការខ្ពើមរអើម តែក៏ពេញចិត្តនឹងឃើញពួកគេស្ថិតក្នុងស្ថានភាពបែបនេះ ។

«បិទមាត់អត់គម្របរបស់ឯងទៅអ៊ែលលែន»

«យើងមិនចង់បិទ ឯងចង់យ៉ាងម៉េច? ទៅត្រៀមបង្វេចខោអាវរើចេញពីផ្ទះលោកជុងគុកទៅ នៅនាំតែចង្រៃអត់ត្បាតដល់ផ្ទះគេ- ផាច់»អ៊ែលលែននិយាយមិនទាន់រួចពីមាត់ផង ថេយ៉ុង ស្ទុះទាំងកម្រោលទះនាងមួយដៃចំកញ្ចប់មាត់ដែលមិនចេះបិទ

«មុននឹងថាអោយអ្នកដទៃមើលខ្លួននាងអោយល្អសិនទៅ ដៀលត្មះគេទាំងដែលខ្លួនឯងជាមារជ្រែកព្យាយាមដណ្ដើមរបស់អ្នកដទៃ នាងមិនខុសពីក្អែកទេអ៊ែលលែន!!»ថេយ៍ ញ័រសាច់ទទ្រើក ស្រដីទាំងខាំថ្គាមដាក់មិត្តដែលគេខំរាប់អានមករាប់ឆ្នាំបែរជាចាញ់ត្រឹមភាពលោភលន់ទៅវិញ ធ្វើឱ្យចំណងមិត្តភាពត្រូវបែកបាក់មួយរំពេច ។ នាយតូចសម្លក់នាងដោយអារម្មណ៍ស្ដាយ ស្រវាយកអាវមកពាក់ដើម្បីចេញទៅតាម ជុងគុក នៅឈ្លោះជាមួយនាងគឺជាការចំណាយពេលវេលាឥតប្រយោជន៍ ។

«ចុះឯងវាល្អត្រង់ណាទៅ យើងស្គាល់លោកជុងគុក មុនឯង ម្ដេចក៏គាត់មិនជ្រើសយកយើង ហេតុអ្វីជាឯងទៅវិញថេយ៉ុង ឯងទេដែលជាអ្នកដណ្ដើមគាត់ចេញពីយើងនោះ»អ៊ែលលែន ស្រែកសឹងបែកក្រឡើត នាងខឹង នាងជាអ្នកដែលបាត់បង់ នាងមិនបានទៅដណ្ដើមនរណាទេ គេទើបជាអ្នកមកឈ្នានីសនាងមុន ។

«សួរខ្លួនឯងសិនទៅ ថានាងស្រឡាញ់ជុងគុកព្រោះអ្វី? អំណាចទឹកប្រាក់ ការផ្គាប់ផ្គុន រ៉ូប៊ីនសុទ្ធតែមាន នាងនៅតែបោះបង់ ចុះទម្រាំតែជុងគុកដែលស្រីគៀរនឹងជើងគាត់នោះ គិតថាគាត់នឹងជ្រើសយកមនុស្សមិនស្មោះត្រង់ដូចជានាងឬ?»

និទាឃរដូវ (ចប់✓)Waar verhalen tot leven komen. Ontdek het nu