Part 14 : ខ្ញុំមិនដែលសោកស្ដាយនឹងអ្វីដែលខ្ញុំធ្វើ

2.1K 118 3
                                    

ពេលព្រឹកព្រលឹមភ្លឺសឹងមិនទាន់កញ្ញា អ៊ែលលែន ក៏បើកឡានសម្រុកមកឈប់នៅខាងមុខភូមិគ្រឹះ ម៉ារីនហ្គោលទៅហើយ នេះក៏ដោយសារតែនាងបានជួប ខាយ ដោយចៃដន្យ ក៏លឺថា ជុងគុក ឈឺ ដោយ គេគ្រាន់តែប្រាប់ប្រយោលប៉ុណ្ណោះ មិនបានគិតថានាងបារម្ភពីនាយដល់ថ្នាក់នេះទេ ។

ស្រីស្រស់គ្រងឈុតឯកសណ្ឋានសិស្សប្រញាប់រត់ចូលមកខាងក្នុង បំណងគឺទៅរករាងក្រាស់ ប៉ុន្តែចៃដន្យនាងមិនបានស្គាល់បន្ទប់មួយណាជារបស់គេឡើយ ។

«អ្នកនាងអ៊ែលលែន? នេះមកមានការអ្វីទាំងព្រឹកហ្នឹង»មីងមេផ្ទះ ដែលដើរចេញមកពីបន្ទប់អាហារ ក៏ស្ដីសួរទៅនាងក្រមុំដែលឈប់ទ្រឹងសម្លឹងទៅជាន់ខាងលើ ។ ធម្មតានាងមិនសូវជាហ៊ានមកទីនេះនោះទេ បើសិនជាគ្មានការយល់ព្រមពី ជុងគុក ។

«ខ្ញុំមករក លោក ជុងគុក!!»
«រកលោកប្រុសធំ?»មីងមេផ្ទះផ្ទាន់សម្ដីទាំងពិភាល់ ទើបសួរពីដំណើរដើមទងអោយនាងប្រាប់ អ៊ែលលែនក៏រៀបរាប់តាមអ្វីដែលនាងដឹង ធ្វើអោយមីងមេផ្ទះភ្ញាក់ផ្អើល ព្រោះគាត់មិនបានដឹងឡើយថា យប់មិញ ជុងគុក មកផ្ទះថ្មើរណា ។

ក្រឡេកមកកាន់បន្ទប់ធំទូលាយរបស់នាយសង្ហារខាងនេះវិញ ខណៈដែលលើគ្រែកំពុងតែផ្ទុកទំងន់មនុស្សពីរនាក់ដែលទើបនឹងបញ្ចប់សឹកសង្គ្រាមក្ដៅគគុកជាមួយគ្នារួច ។ បន្ទាប់ពីបញ្ចេញកម្លាំងខ្សោះខ្លួន ម្នាក់ៗក៏ត្រូវមកដេកអោបគ្នាទាំងមិនខ្វល់ថាពេលនេះម៉ោងប៉ុន្មាន ។ កាយអាក្រាតរបស់នាយតូចក៏ត្រូវបាន ជុងគុក ក្រសោបជាប់ កំឡុងពេលដែលគេកំពុងតែគេងកើយទ្រូងរបស់នាយយ៉ាងកក់ក្ដៅ ។

ក្រាក! ប៉ុន្តែភ្លាមនោះសម្លេងបើកទ្វារក៏បន្លឺឡើងកាត់បរិយាកាសស្ងប់ស្ងាត់ក្នុងបន្ទប់ ជំនួសមកវិញដោយសម្លេងអ៊ែលលែននឹងមីងមេផ្ទះដែលចូលមកខាងក្នុងទាំងមិនមានការអនុញ្ញាតនៅឡើយ ព្រោះតែនាងបារម្ភពីជុងគុកពេកទើបកញ្ជ្រោលចូលមក ។

«អ៊ូយ...ព្រះជួយ នេះគេនាំគ្នាលេងដោះសម្លៀកបំពាក់ឬអីនៀក?»មីងមេផ្ទះ ខ្ទប់មាត់ទាំងមិនហ៊ាននិយាយស្ដីខ្លាំងៗ ។

អ៊ែលលែន ស្ងៀមទ្រឹង គ្រប់យ៉ាងហាក់រាំងស្កុប ស្រដីអ្វីលែងចេញ មនុស្សស្រីទាំងពីរត្រូវស្លុតចិត្តចំពោះទិដ្ឋភាពចំពោះមុខ ។ សម្លៀកបំពាក់រប៉ាត់រប៉ាយ សភាពបន្ទប់មើលសឹងមិនយល់ ដែលសំខាន់គឺមនុស្សពីរនាក់ដែលកំពុងតែអោបក្រសោបគ្នាជាមួយនឹងរាងកាយទទេស្អាតយ៉ាងស្អិតរមួតមានត្រឹមភួយដណ្ដប់ សបញ្ជាក់អោយដឹងច្បាស់ថាកាលពីយប់មានរឿងអ្វីកើតឡើង ។

និទាឃរដូវ (ចប់✓)Where stories live. Discover now