Part 7 : ខ្ញុំមិនចេះធ្វើសំណង់ទេ

2K 138 4
                                    

ថេយ៉ុង នៅមិនសុខដើរចុះដើរឡើងរង់ចាំអ្នកដែលចូលទៅសម្អាតខ្លួននៅក្នុងបន្ទប់ទឹក មិនដឹងជាស្អីណាស់ណាទេ នេះជិតកន្លះម៉ោងទៅហើយនៅមិនទាន់ចេញមកទៀត ។

ក្រាក! សម្លេងជាហេតុ នាយតូចរហ័សងាកទៅរកសឹងបាក់.ក ចំណែក ជុងគុក ក៏ឆ្ងល់នឹងទង្វើប្លែកៗរបស់គេផងដែរ ប៉ុន្តែក៏ធ្វើជាមិនចាប់អារម្មណ៍ដើរទៅបន្ទប់សម្លៀកបំពាក់បាត់ ។

ក្អឹក...ថេយ៉ុង ឈរធ្មឹងលេបទឹកមាត់ផ្សើមបំពង់.ក ខណៈដែលដង្ហើមដកស្ទើមិនដល់គ្នា បន្ទាប់ពីឃើញបន្ទះសូកូឡាពណ៌សរដែលនៅលើដងខ្លួនរបស់រាងក្រាស់ មានរហូតដល់ទៅប្រាំបីកង់ ។ ដំណក់ទឹកតូចៗគួបផ្សំនឹងផ្ទៃមុខសង្ហារ ហិក.ហិក ទាក់ទាញពេកហៃ គួរឱ្យចង់ឆី ។

«ហឺយ...ឯងគិតស្អី!!»ថេយ៍ ក្រញែងខ្លួនភ្ញាក់ពីការភ្លឹកចេះមកគិតឡប់ៗទៅកើត ប្រុសហ្នឹងមានស្អីអស្ចារ្យ ។ តែក៏លួចសើចនឹកដល់រាងកាយសិុចសុីមួយនោះ ។

«សំណាងហើយដែលមិនឈាម ហុហុ»ធូរទ្រូងបន្ទិចដែលប្រព័ន្ធឈាមគេដំណើរការធម្មតា កុំអីខ្មាស់នាយម្នាក់នោះស្លាប់មិនខាន ប៉ុន្តែ...

«យ៉ាស់...ទឹកស្អីហូរមកចេះ»វាមានពណ៍ក្រហមស្រស់ ថែមទាំងចេញមកពីច្រមុះគេទៀតផង ចង្រៃយ៍អើយ ម្ដេចក៏ក្លាយជាបែបនេះ ។

«ឈាម?»ថេយ៉ុងរហ័សជូតចេញទាំងប្រញាប់ប្រញាល់ ស្របពេលដែលទ្វារបន្ទប់ក៏បើកឡើង ។

«ធ្វើអី!!»ជុងគុក

«គ្មានទេ»ថេយ៉ុងតបតទាំងលាក់ដៃទៅខាងក្រោយមិនអោយនាយឃើញឈាម ប៉ុន្តែនៅលើមុខរបស់គេក៏នៅសល់ស្នាមប្រឡាក់ដែលជូតមិនទាន់អស់ ។

«ច្រមុះឯងកើតស្អី?»ជុងគុក ជ្រួញចញ្ចើមសួរនាយតូច កំឡុងពេលដែលដៃកំពុងតែដាក់លែវអាវរៀបចំខ្លួនចេញទៅខាងក្រៅ ។

«ច្រមុះ? គឺ...អត់មានអីទេ ហើយនេះលោកចង់ទៅណា»ថេយ៉ុង ធ្វើជាសួរទាំងដែលដឹងហើយថាគោលដៅបន្តរបស់ ជុងគុក គឺសម្ដៅទៅកាស៊ីណូ ពុំដូច្នោះមិនមែនគេឆ្លេឆ្លាឈរចាំនាយរាប់ម៉ោងឡើយ ។

«មិនមែនជារឿងរបស់ឯងដែលត្រូវដឹង»ជុងគុក ទាញយកនាឡិការបស់ខ្លួនមកពាក់ មុននឹងចាប់យកអាវក្រៅរបស់ខ្លួនដើម្បីចុះទៅខាងក្រោម ។ នាយគ្មានពេលមកអោយគេកូរឡើយ មកកំដរបានប៉ុន្មានម៉ោងនេះប៉ុណ្ណោះ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now