Part 46 : ដែលបម្រុងនឹងកើត វានឹងកើតហើយ

1.2K 88 1
                                    

ព្រលឹមថ្ងៃថ្មី រស្មីនៃព្រះអាទិត្យក៏ចាប់ផ្តើមបញ្ចេញពន្លឺ ។ កាយតូចពោះប៉ោងបត់បែនខ្លួនយ៉ាងលំបាក ឯភ្នែកក៏បើកសឹងមិនរួចហាក់ដូចជាមិនទាន់អស់ងងុយនៅឡើយ ។

«ជុង!! ជុងគុក.....លោកប្ដីហា៎យកអូនទៅងូតទឹក»មាត់ចេះតែស្រែក តែភ្នែកបិទមិនព្រមបើកទេ ដៃខ្វៃៗរាវរកប្ដី ប៉ុន្តែមិនប៉ះអ្វីទាល់តែសោះ ។

«ប្ដីស្អី ក្រោកបានហើយ នៅកម្ជិលផេះដល់ណា មិនគិតចេញទៅត្រូវកម្ដៅថ្ងៃខ្លះទេហេស៎អាកូនសម្អុយ»មាត់ស្រដីឡែតៗមិនប្រាប់ក៏ដឹងថាជាអ្នកម្ដាយរបស់គេនឹងឯង ព្រោះក្រៅពីគាត់គ្មានអ្នកណាហ៊ានថាអោយគេទេ ។ ឡៃម៉ាចាប់ទាញវាំងននអោយបើកឡើងបណ្ដាលអោយថ្ងៃក្ដៅជះមកត្រូវមុខថេយ៉ុងពេញៗ ។

«ម៉ាក់...ខ្ញុំងងុយ!!»ថេយ៍មុខស្អុយ ចង់ក្រោកបន្តិចអត់បន្តិច បើកភ្នែកមិនរួចទេ

«អោយវាសមមុខ យប់មិនដេក ដល់មេឃភ្លឺបើកភ្នែកមិនរួច នៅសម្ងំអោយរុយរោមនៅនឹងហើយ ថ្ងៃនេះបើឯងក្រោកមិនទាន់បានទៅអាំងថ្ងៃទេ ម៉ាក់អោយឯងផឹកទឹកថ្នាំជំនួសហើយ យុិនសិនជាមួយថ្នាំបុរាណយើងដាក់អោយចាស់តែម្ដង »ដោយឃើញថេយ៍នៅសម្ងំគេងបន្ត គាត់ក៏ស្រដីបន្លាច ព្រោះក្មេងខ្លាចថ្នាំគ្រាន់តែលឺហើយស្វាងងងុយចេស ។

«អូយ៎...ម៉ាក់ហ៎ ខ្ញុំងើបក៏បាន យ៉ាស ពិបាកក្រោកម្ល៉េះ»ទើសភ្នែកពេក ឡៃម៉ា ក៏ចូលទៅជួយទប់ថេយ៍អោយគេក្រោកបានស្រួលបួល រួចក៏ជូនចូលទៅក្នុងបន្ទប់ទឹករៀបចំអោយគេរួចរាល់ទើបចេញមកវិញ គាប់ជួននឹងជុងគុកដែលទើបនឹងចូលមកល្មម ។

«ម៉ាក់ក្មេក!!»

«aww នេះហាត់ប្រាណរួចហើយហេស៎»ឡៃម៉ាស្រដីសួរទៅកូនប្រសារដែលបែកញើសជោគប្រាណ អញ្ជឹងតើបានជាសាច់ដុំធំៗណាស់ ចេះឧស្សាហ៍ក្រោកតាំងពីព្រឹករត់ហាត់ប្រាណ មិនដូចកូនគាត់សោះ ចង់អ្នកណាធ្វើអ្វីក៏មិនខ្វល់ គិតតែពីដេកដល់ថ្ងៃចាំងគូទ នៅមិនចង់ក្រោកទៀត ។

«បាទ ម៉ាក់ក្មេក រួចចុះថេយ៍នោះ»

«ដេញអោយទៅងូតទឹកហើយ ឯងក៏សម្អាតខ្លួនដែរទៅ នឹងបានចុះទៅញុាំបាយ»
«បាទ!!»

និទាឃរដូវ (ចប់✓)Where stories live. Discover now