Part 24 : បងល្ងង់ណាស់ដែលជឿអូន...

1.5K 93 4
                                    

#Flash back

រ៉ូប៊ីនរៀបចំខ្លួនរួចរាល់ដើម្បីទៅចូលរួមកម្មវិធីជាមួយនឹងឪពុក ប៉ុន្តែក៏ត្រូវបង្អាក់ដំណើរបន្ទាប់ពីទទួលបានការខលចូលពីអតីតសង្សាចាស់កញ្ញាអ៊ែលលែន ដែលយំសសឹកនិយាយសឹងមិនត្រូវតួអក្សររៀបរាប់អោយអ្នកកម្លោះស្ដាប់ទាំងពឺតផ្សារ ជាហេតុអោយរ៉ូប៊ីនបារម្ភជាខ្លាំង មុននឹងសុំអនុញ្ញាតពីលោកផាដុនដើម្បីទៅជួបនាង ។ រាងចំណាស់មិនបានប្រកែកផ្ទុយទៅវិញគឺមានតែជំរុញព្រោះគ្រប់យ៉ាងជាផែនការរបស់គាត់ស្រាប់ទៅហើយ ។

«អ៊ែលលែន»រ៉ូប៊ីន ជាមួយនឹងដំណើរញាប់ៗសំដៅមករកនាងក្រមុំដែលអង្គុយយំ ទឹកភ្នែកជោគថ្ពាល់នៅក្នុងក្លឹប ត្រង់កន្លែងដែលមិនសូវជាមានមនុស្សច្រើនព្រោះជាសិទ្ធិឯកជនដែលម្ចាស់ក្លឹបផ្ដល់អោយ ។

«រ៉ូប៊ីន ហឺ...ជួយខ្ញុំផង!!»នាងក្រមុំរហ័សអោបរាងសង្ហារណែនបន្ថែមសម្លេងស្រែកថ្ងូរកាន់តែខ្លាំង បញ្ជាក់ថានាងឈឺប៉ុណ្ណា ។

«តើមានរឿងអី? នរណាធ្វើអីនាង?»រ៉ូប៊ីន

«ហឹក.ហឹក ខ្ញុំស្ត្រេសពេកទើបមកក្លឹប ប៉ុន្តែពួកនោះព្យាយាមបំពានខ្ញុំ ហឹក ខ្ញុំខ្លាចណាស់រ៉ូប៊ីន បើគេជួយមិនទាន់នោះ តើខ្ញុំនឹងក្លាយជាបែបណា ហឹក...»នាងក្រមុំយំរៀបរាប់ សម្ងំអោបម្ចាស់កាយជាប់ទាំងលួចញញឹមចុងមាត់បន្ទាប់ពីគម្រោងរបស់នាងបានសម្រេច ។

«មិនអីទេៗ ខ្ញុំនៅទីនេះហើយ គ្មានអ្នកណាធ្វើបាបនាងទេ»ត្បិតថាចិត្តស្រឡាញ់នៅតែមាន ភាពខ្វាយខ្វល់ក៏មិនបានបាត់ទៅណា ។ រ៉ូប៊ីន អង្អែលសក់លួងលោមនាងដោយសម្លេងស្រទន់ នឹកខឹងនឹងខ្លួនឯងដែលមិនអាចការពារមនុស្សស្រីជាទីស្រឡាញ់ តើនាយជាមនុស្សប្រុសបែបណា?

«ប៊ីននៅកំដរខ្ញុំបានទេ ហឹក ខ្ញុំបានខលប្រាប់មិត្តដែរ បន្តិចទៀតគេអាចនឹងមកហើយ ខ្ញុំខ្លាចថាគេមិនឃើញខ្ញុំ»អ៊ែលលែន

«បានៗ ខ្ញុំនៅកំដរនាង»រ៉ូប៊ីនមិនរារែកយល់ព្រមយ៉ាងលឿន ។ ស្រីស្រស់ នាំនាយកម្លោះមកអង្គុយនៅសាឡុងមួយកន្លែង ដោយហេតុតែរ៉ូបនាងខ្លីគួរសម រាងខ្ពស់ក៏ដោះអាវក្រៅរបស់ខ្លួនគ្របទៅលើភ្លៅរបស់នាង ទើបអ៊ែលលែនញញឹមធ្វើជាអៀនខណៈដែលក្នុងចិត្តនាងគ្មានអារម្មណ៍អ្វីទាំងអស់ ។

បន្តិចក្រោយមក បុគ្គលិករត់តុបានលើកស្រាមកជូនពួកគេម្នាក់មួយកែវ ស្រីល្អនិងរ៉ូប៊ីនជល់កែវគ្នាផឹកទាំងមិនមានអ្នកណាស្រដីអ្វី ។ នរណាទៅតាមទាន់ល្បិចមនុស្សស្រីមុខស្លូតៗដូចជាអ៊ែលលែននោះ មួយកែវដាច់ពិត រ៉ូប៊ីន សន្លប់ឈឹងស្ងាត់មាត់ជ្រាបព្រោះតែឥទ្ធិពលថ្នាំ ។ នាងក្រមុំប្រើអោយកូនចៅរបស់លោកផាដុនសែងគេយកទៅដាក់ក្នុងបន្ទប់ ចំណែកនាងយកទូរស័ព្ទរបស់គេផ្ញើសារទៅមិត្តសម្លាញ់ចាស់ដែលនាងសែនស្អប់ពេញឱរ៉ា ។

និទាឃរដូវ (ចប់✓)Where stories live. Discover now