ភាគខ្លីៗ

1.2K 81 4
                                    

      កាយស្រឡូននាងក្រមុំមិនព្រមស្ដាប់ បន្តកៀកកើយត្បិតថា ជុងគុក មិនពេញចិត្ត តែនាងធ្វើជាមិនខ្វល់ នាងមិនជឿទេថារាងក្រាស់ចិត្តរឹងមិនបាក់មកលើនាង ទាំងដែលខ្លួនក៏ស្អាតសិចសុីមិនចាញ់ ថេយ៉ុងឡើយ ។
      ជុងគុក លែងស្រដីអ្វី នាយក៏ចេះហត់កាលដែលអារម្មណ៍កំពុងតែមិនមូលហើយ បែរជាមានអ្នកមករំខានថែមទៀត ទើបបណ្ដោយឲ្យអ៊ែលលែនអោប.កស្និទស្នាលនឹងខ្លួន ចំណែកនាយក៏ផ្ដោតទៅលើការងារដែលនៅលើតុ គដូចជាភ្នំ ។

ក្រាក~ ភ្លាមនោះទ្វាបន្ទប់ស្រាប់តែបើកឡើង បង្ហាញស្នាមញញឹមយ៉ាងស្រស់របស់ក្មេងប្រុសដែលរីករាយជាមួយនឹងអាហារក្នុងដៃដែលគេធ្វើយកមកសម្រាប់ ជុងគុក ជាពិសេស ។ តើវាអាចបន្តរីកបានយូរប៉ុណ្ណា ខណៈដែលម្ចាស់ផ្កាមិនគិតនឹងថែរក្សាផងនោះ ។

«មកធ្វើស្អី?»អ៊ែលលែន ស្រដីសួរបង្អាក់ទៅមិត្តសម្លាញ់ដែលញញឹមលែងសម ស្របពេលដែលភ្នែកកំពុងតែប្រសព្វនឹង ជុងគុក ។

«ខ្ញុំបានធ្វើអាហារច្រើនណាស់យកមកអោយបង មកញុាំអីសិនទៅ»ថេយ៍ ធ្វើជាមិនលឺ មិនឃើញសត្វតុកកែដែលនៅពីក្រោយ ជុងគុក គេបង្ហួសបម្រុងនឹងដាក់អាហារទៅលើតុអោយនាយទៅហើយ ប៉ុន្តែត្រូវរាងក្រាស់កាត់

«យកទៅវិញទៅ បងមិនឃ្លាន...»រាងក្រាស់បញ្ចប់ប្រយោគ បែរមកធ្វើការធម្មតាលែងខ្វល់ពីមាឌល្អិតដែលអន់ចិត្តតែប្រឹងលាក់មិនចង់បង្ហាញ ពិបាកខ្លាំងណាស់ ក្នុងអារម្មណ៍ចង់តែស្រែកយំអោយបែកទ្រូងថាគេឈឺ តែមិនអាច ។

«ហឹស...អារហារអន់ៗបែបនេះគេសាកតែម្ដងទេ រសនិយមលោកជុងគុកមិនមែនរបស់ធន់អន់ទាំងនោះឡើយ យកចេញពីទីនេះទៅ»តើនាងសម្ដៅលើអាហារឬជាមនុស្សអោយប្រាកដទៅ? សុីម្ដងហើយក៏ចោលឬ?

«មិនអីទេ បើបងមិនឃ្លាន បើអញ្ជឹងខ្ញុំទុកនៅត្រង់នេះ បងឃ្លានពេលណាអាច-»

«ឯងថ្លង់ទេហេស៎ លោកជុងគុកប្រាប់ហើយថាអោយយកចេញ»អ៊ែលលែនស្រែកជំទាលទាំងក្ដៅស្លឹកត្រចៀកខឹងនឹងចរិតមានះរបស់រាងតូច ។

«អូ៎...មែនហើយ ស្អែកនេះជាថ្ងៃសំខាន់បងអាចទៅចូលរួម-»

«ចេញទៅ!!»រាងក្រាស់ កាត់សម្ដីមិនអោយគេនិយាយចប់ នាយមានអារម្មណ៍ថាហត់រាល់ពេលដែលឃើញមុខរបស់ថេយ៍ កន្លែងដែលមានគេគឺនាយមិនចង់ទៅ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now