Part 35 : ជំងឺរោគប្រច័ណ្ឌ

1.8K 105 7
                                    

ស្នេហាដែលកើតឡើងពីចំណងពាក្យសន្យា ជាការចៃដន្យដែលបណ្ដាលឱ្យពួកគេមកជួបគ្នានៅទីនេះ គ្មាននរណាអាចកំណត់បានឡើយថាពួកគេអាចបន្តទៅមុខជាមួយគ្នារួចឬអត់ គ្រប់យ៉ាងគឺស្ថិតនៅលើការសម្រេចចិត្តនិងការតស៊ូរបស់ពួកគេប៉ុណ្ណោះ ។

ថេយ៍ មិនទាន់ប្រាកដជាមួយនឹងចិត្តខ្លួនឯង គេនៅវង្វេងជាមួយនឹងរឿងដែលកន្លងហួស ប៉ុន្តែជុងគុកក៏មិនធ្លាប់ធ្វើបាបគេណាស់ណា គ្រាន់តែបញ្ហាដែលកើតឡើងគឺមកពីពួកគេមិនទុកចិត្តគ្នា មិនស្ដាប់ហេតុផល សុខចិត្តលាក់អារម្មណ៍រៀងខ្លួន ចុងក្រោយធ្វើអោយជនទីបីចូលមកជ្រៀតជ្រែកបាន ។ ឈានមកដល់ពេលបច្ចុប្បន្ន ពួកគេគ្រាន់តែកែតម្រូវ នឹងលុបលាងនូវកំហុសពីមុន រួចកាន់ដៃគ្នាដោយភាពស្មោះសរ នោះជីវិតគូប្រាកដជាសុខសាន្ត ។

«គេមិនធ្វើបែបនេះទេ អោយមកខ្ញុំ»ស្ថិតនៅលើកម្រាលធំមួយដែលលាតសន្ធឹងនៅក្រោមម្លប់ឈើនៃដើមលីឡាក់ កំពុងតែមានគូស្នេហ៍មួយគូ នាំគ្នាចាក់កម្រងផ្កាដែលពួកគេជួយគ្នាកាត់មុននេះ ។

«បងភ្លេចអស់ហើយ ហេតុអ្វីក៏វារញ៉េរញ៉ៃម្ល៉េះ»ពីមុនជុងគុកជាអ្នកបង្រៀនថេយ៍អោយគេចេះចាក់កម្រងផ្កាដោយកាលនោះគឺជាផ្កាលីឡាក់ងាយស្រួលជាងផ្កាអស់ទាំងនេះ ម្យ៉ាងនាយខានធ្វើវាមកយូរដែរហើយ ម្ដេចនឹងអាចចាំទៅ ។

«មិនពិបាកទេ ដំបូងគឺធ្វើបែបនេះ»ថេយ៍ យកផ្កាដែលនាយធំធ្វើឱ្យខ្ទេចមុននេះមកចាក់សាថ្មី ។ មាត់ស្រដី អារម្មណ៍ផ្ចង់ទៅលើកម្រងផ្កា ទាំងមិនបានចាប់អារម្មណ៍ពីមនុស្សធំដែលអង្គុយសម្លឹងមុខរបស់គេទាំងញញឹមដូចជាមនុស្សរោគចិត្ត ។

«យើងអាចចាក់វាលាយជាមួយនឹងផ្កាដទៃដើម្បីបន្ថែមសោភ័ណភាព ព្រោះបើផ្កាតែមួយពណ៍វាមិនសូវស្អាតប៉ុន្មានទេ គឺបែបនេះ ឃើញទេរួចរាល់ហើយស្រស់ស្អាតណាស់ »ថេយ៍ សើចយ៉ាងស្រស់លើកកម្រងផ្កាដែលខ្លួនចាក់ហើយយកមកមើលទាំងសប្បាយចិត្ត មុននឹងពាក់វាទៅលើក្បាលរបស់ខ្លួន ។

«ស្អាតពិតមែន!!»

«ប្រាកដហើយ ព្រោះខ្ញុំរៀនតាំងពីក្មេង មិនដូចលោកទេ ភ្លេចសូម្បីតែរឿងបែបនេះ មាត់ថាមិនដែលបំភ្លេច ប៉ុន្តែបែរជាមិនចងចាំ លោកពូកែកុហកណាស់»ជួនកាលរឿងតូចតាចមួយក៏អាចធ្វើអោយយើងសប្បាយចិត្តបានដែរ តែគ្រប់គ្នាបែរជាមិនសូវចាប់អារម្មណ៍ទៅវិញ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now