Part 47 : ជុងគុក មិនបានធ្វើចឹងទេ

1.2K 95 4
                                    

នៅតាមផ្លូវត្រឡប់មកភូមិគ្រឹះវិញ ថេយ៉ុងចិត្តមិនស្ងប់ គ្រប់ពាក្យដែល Flora បាននិយាយវានៅដិតដាមជាប់ក្នុងខួរក្បាលរបស់គេមិនរលុបទាល់តែសោះ ។ ថេយ៉ុង អង្គុយភ្លឹកៗមិននិយាយស្ដីទាល់តែឡៃម៉ាចាប់សង្កេតដឹង ។

«ឯងកំពុងតែគិតពីសម្ដីស្រីម្នាក់នោះឬ?»ឃើញគេមិនមាត់មិនកគិតតែសម្លឹងទៅក្រៅ ប្រាកដណាស់ថានឹងមានរឿងអ្វីមករំខានចិត្តគេមិនខាន ។

«អត់ទេម៉ាក់!!»ថេយ៉ុង ងាកមកញញឹមស្ងួត មាត់ថាអត់ តែក្បាលគេជិតផ្ទុះទៅហើយ មានអារម្មណ៍ថាហេងហាង បើសិនជាអាចគេពិតជាចង់ទៅរកជុងគុកឥឡូវនេះណាស់ ។

«ឯងប្រាកដទេថានាងជាមិត្ត យើងមានអារម្មណ៍ថានាងមកគ្មានបំណងល្អទេ កុំក្បែឬស្និទ្ធស្នាលនឹងនាងអី ជុងគុកក៏ដូចគ្នា បើដកឃ្លាបានឯងប្រាប់គេផងទៅ»

«ខ្ញុំមិនច្បាស់ទេថានាងគិតអី ចំណែកជុងគុកគាត់់មានការងារជាមួយនឹងឪពុកនាងស្រាប់ ហាមឃាត់មិនបានទេ ម្យ៉ាងខ្ញុំក៏មិនចង់បិទសិទ្ធិរបស់គាត់នោះដែរ ព្រោះតែពួកគេជាភ្ញៀវ មិនចង់អោយគាត់ថាខ្ញុំរឿងច្រើន »

«តាមចិត្ត យើងគ្រាន់តែដាស់តឿន ឃើញនិយាយស្ដីប្លែកៗមិនគួរអោយទុកចិត្តបែបនេះ កុំយកខ្លួនបៀតអី ជៀសបានជៀសទៅ»គាត់លឺសម្ដី Flora និយាយជាមួយថេយ៉ុងហើយ គាត់អាចមើលធ្លុះដល់ចរិតរបស់នាង លាក់លៀមបែបនេះ ល្បិចច្រើនមិនធម្មតាទេ ចេះតែរាប់អានកើត ។

«បាទ ម៉ាក់»ថេយ៉ុង ព្យាយាមញញឹមប្រាប់ថាគេមិនអី តែចិត្តកង្វល់ស្ទើរស្លាប់ទៅហើយ ម្ដេចបានជាសម្ដីនាងមានឥទ្ធិពលលើគេម្ល៉េះ គេប្រឹងបំភ្លេចដែរតែមិនអាច ពិតជាឈឺក្បាលណាស់ ។

មកដល់ភូមិគ្រឹះ ថេយ៉ុង ក៏ចូលទៅបន្ទប់សម្រាកទាំងមិននិយាយអី គេអស់កម្លាំងចង់សម្រាក ចាំក្រោកពីគេងសឹមញុាំអីតាមក្រោយក៏បាន ។ ថ្ងៃត្រង់បន្តិចរាងតូចក៏ភ្ញាក់ពីដំណេក ឡៃម៉ាបានរៀបចំអាហារសម្រាប់គេរួចរាល់ផងដែរ នាយតូចចូលមកកាន់តុអាហារ តែមានអារម្មណ៍ថាចម្លែកដែលតុរបស់ជុងគុកបែរជាគ្មានរៀបអ្វីទៅវិញ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now