Part 4 : មនុស្សកំណាន់

2K 136 4
                                    

«ធ្វើស្អីនៅទីនេះ...»សម្លេងគ្រលបន្លឺសួរទៅនាយតូចដែលកំពុងតែអង្អែលថ្ងាសរបស់ខ្លួនអោយ ចាប់ផ្ដើមញ័រចំប្រប់កាលបើគេតាមទាន់បែបនេះ ។

«លោក ជុងគុក?»ថេយ៍ ពោលហៅនាយសង្ហារទាំងបែកញើសពេញថ្ងាស ខណៈដែលមេឃកំពុងតែរងារធ្លាក់ភ្លៀងនៅខាងក្រៅយ៉ាងគគ្រឹកគគ្រេង នេះហើយលទ្ធផលចេះដឹងរឿងគេ នៅពេលដែលគេតាមទាន់ក៏ត្រូវមកភ័យញ័រជើងដូច្នេះ ។

«ខ្ញុំសួរថាឯងកំពុងតែធ្វើស្អី?»ជំហានវែងៗស្របជាមួយនឹងសម្ដី ខិតចូលទៅកាន់តែចូលទៅជិតរាងតូចជាមួយនឹងក្រសែភ្នែករាបស្មើហាក់ចង់គៀបសង្កត់ថេយ៍មិនអោយគេគេចទៅណាបាន ។

«ខ្ញុំ...គឺខ្ញុំ អ៊ួយ»ចង្រៃអ្វីដែលខាងក្រោយខ្នងជាជញ្ជាំងជាហេតុធ្វើអោយគេគេចទៅណាមិនបាន រេរ៎រកផ្លូររត់មិនឃើញ ។

«ឯងមានបំណងអី?»
«បំណងអី ខ្ញុំគ្មានទេ»នាយតូចក្រឡេបក្រឡាប់មិនហ៊ានសម្លឹងមុខ ជុងគុក ។ ដៃមាំក៏ទម្លាក់ទៅឃាំងកាយតូចជាប់ បណ្ដាលអោយផ្ទៃមុខរបស់នាយនៅគៀក ថេយ៍ បំផុត ឯរាងតូចក៏ប្រឹងពិតនឹងជញ្ជាំងមិនអោយប៉ះនាយ ហេតុអ្វីក៏វេទនាយ៉ាងនេះ ។

«បំភ្លេចរាល់សម្ដីដែលឯងបានលឺ ស្ដាប់យល់ទេ? »ជុងគុក
«ខ្ញុំ...ខ្ញុំមិនបានលឺស្អីទេ លោកកុំចេះតែស្មាន»
«ប្រាកដ?»
«អឹម...»
«ហឹស...ត្រូវរៀនឆ្លាត បើចង់ដើរទាន់នឹងមនុស្សមានល្បិច!! ប៉ុន្តែយល់ល្អ កុំចេះដឹងជ្រុលនិយមអី បើចង់រស់នៅសុខខ្លួន!!»ខ្យល់ដង្ហើមក្ដៅៗប៉ះនឹងត្រចៀករាងតូចអោយគេព្រឺសម្បុរខ្ញាកៗប្រឹងបែរមុខគេចមិនអោយនាយចូលមកជិត ។

«ក៏បានន័យថាលោកជាមនុស្សគ្រោះថ្នាក់?»នាយតូចក្លាហានហ៊ានសួរនូវសំណួរដែលមិនគួរ តែកាលដែលគេបែរមកបែបនេះក៏ធ្វើអោយច្រមុះរបស់គេមកប៉ះនឹងនាយសង្ហាភ្លាមៗ ។

«សាកធ្វើជាមនុស្សកំណាន់របស់យើង ហើយឯងនឹងដឹង»ជុងគុក ញញឹមចុងមាត់ផ្ដល់ចម្លើយព្រានទៅកាន់នាយតូច មុននឹងដាក់បបូរមាត់ថើប ថេយ៉ុង មួយរំពេចរកតែគេត្រៀមអ្វីមិនទាន់ ។ គុំយូរហើយ ទាន់ឱកាសមកដល់នាយគួរតែឆក់យក ម្យ៉ាងក៏ខ្នាញ់នឹងមាត់ចច្រិចនេះខ្លាំងដែរ ពូកែណាស់ខាងដេញដោល ។

និទាឃរដូវ (ចប់✓)Where stories live. Discover now