Part 36 : អូនជឿជាក់លើបងទេថេយ៍?

1.6K 108 0
                                    

កម្មពៀរពិតជាជៀសមិនផុតពិតមែន ទោះយើងមិនដាក់ទោសយកពៃក៏ព្រហ្មលិខិតមិនបណ្ដោយអោយមនុស្សអាក្រក់រួចផុតនោះដែរ ។
បន្ទាប់ពីចេញមកខាងក្រៅ រៀបនឹងត្រឡប់ទៅភូមិគ្រឹះទៅហើយ តែក៏នឹកគិតដល់នាងជាមិត្តដែលសម្រាកនៅទីនេះដូចគ្នា គេលឺតាមរិកគីនិយាយពេលដែលនាយនាំជុងគុកមកទីនេះ ។

«ជុងគុក!!»ថេយ៍ អង្រួនដៃនាយធំតិចៗអោយបញ្ឈប់ដំណើរ ចាំស្ដាប់គេនិយាយ ។

«អូនមានអ្វីឬ?»ជុងគុក ឈ្ងោកមុខសួរមាឌល្អិតដែលកំពុងបើកភ្នែកម៉ក់ៗសម្លឹងមកខ្លួនយ៉ាងគួរអោយខ្នាញ់ អោយតែបែបនេះនាយស្រឡាញ់ដល់លង់ខ្លួនស្លាប់មិនខាន ។

«ខ្ញុំចង់ទៅមើលអ៊ែលលែន បងរិកគីនិយាយថានាងសម្រាកនៅជាន់ខាងក្រោមនេះ »ជួនជាមកដល់ទៅហើយ ទៅសួរសុខទុក្ខក្នុងនាមជាមនុស្សធ្លាប់ស្គាល់គ្នាក៏វាមិនទាស់ខុសអ្វីដែរ ។

«តែថេយ៍- »

«ណា៎...ណា៎ជុងគុក ខ្ញុំទៅតែមួយភ្លេតទេ ជូនខ្ញុំទៅបន្តិចទៅណា»ថេយ៍រហ័សស្រដីកាត់ ប្រើសម្ដីលួងលោមបោកមនុស្សចាស់អោយចិត្តទន់ ។ គេដឹងថាជុងគុក មិនចង់អោយគេទៅជួបអ៊ែលលែនឡើយ ព្រោះមិនចង់អោយមានរឿងមិនល្អកើតឡើងទៀត ។

«អូនប្រាកដហើយ?»ក្រែងធ្លាប់និយាយហេស៎ ថាគេនិងនាងជាសត្រូវ ឃើញកន្លែងណាសម្លាប់កន្លែងនោះ នាយនៅចាំមិនភ្លេចទេ ទើបចេះតែពង្វៀងមិនអោយឃើញខ្លាចឈាមស្រក់នៅលើឥដ្ឋ ម្ដេចពេលនេះបែរជាមករំអុកនាយទៅវិញ ។

«គ្រាន់តែទៅសួរសុខទុក្ខតើ ចាំបាច់បរិយាយច្រើនដែរហេស៎ជុង!!»

«អា៎...ក៏បាន តែមានលក្ខខណ្ឌ»មិនអោយក្មេងខឹងទាន់ រាងក្រាស់ប្រញាប់ប្ដូរប្រធានបទភ្លាម ទាំងលើកចិញ្ចើមសួរចង់ដឹងថាគេព្រមឬអត់ ។ អោយគេខ្សែលើរហូតមិនបានទេ អាងតែនាយស្រឡាញ់ មកប្រើភាពខ្ជីខ្យូតទាក់ទាញរហូតរកតែប្រកែកមិនបាន ។

«លក្ខខណ្ឌអី?»

«ងាយៗ ទីមួយគឺសព្វនាមរបស់អូន មិនមែននិយាយជាមួយបងដូចជាអ្នកដទៃបែបនេះទេ ចំណែកទីពីរ...បងនឹងប្រាប់ពេលចេញពីទីនេះ»ដៃមាំក្រសោបចង្កេះអង្រ្កងទាញមកអឹបនឹងខ្លួន ស្រដីអោយនាយតូចព្រឺឆ្អឹងខ្នង ហាក់មិនយល់ពីបំណងរបស់ប្រុសម្នាក់នេះ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now