Part 52 : បងអាច...ទៅរកស្រីក្រៅបានទេ

1.7K 98 0
                                    

បុរសដែលត្រូវគេចាប់ចងឆ្កាងដៃឆ្កាងជើង ត្រូវបានក្លាយជាផ្ទាំងស៊ីបសម្រាប់រាងសង្ហារឈរគប់កាំបិតលេង ។ មួយកាំបិតៗមិនអោយខុសនោះទេ កាត់ផ្ដាច់សរសៃររហូតកម្រើកលែងបាន ឯឈាមក៏ហូរដាបពេញឥដ្ឋ ។

«ជ្រឺក...អាក៎ ឈប់ទៅ ហ្ហឹក ខ្ញុំខុសហើយ សុំលើកលែងទោសអោយខ្ញុំផង ជ្រឺក...អា៎ក...»បុរសនោះស្រែកសុំដោយក្ដីអង្វករទៅកាន់ទាយាទរូបនេះ ដឹងហើយ លឺហើយ ថាលេងភ្លើងប្រាកដជារលាក តែបែរជាងងឹតងងុលព្រោះតែអំណាចទឹកប្រាក់ ហ៊ានបង្កើតសាច់រឿងទាំងមិនខ្លាចស្លាប់ ។

«យើងគ្មានទោសអោយឯងទេ មានតែកាំបិត ជ្រឹក...»ជុងគុក មិនបង្អង់គប់បន្ថែម តម្រង់រកតែចំណុចសំខាន់ដើម្បីកាត់ផ្ដាច់សរសៃរ បង្ហូរឈាមរបស់គេចេញមកម្ដងមួយដំណក់ ភាពឈឺចាប់ដ៏សែនវេទនាប្រៀបដូចជាចុះទៅក្នុងភ្លើងនរក ។

«អ្ហាក៎...សុំឈប់ទៅ ហ្ហឹក ខ្ញុំលែងហ៊ានហើយ សុំអង្វរលោកម្ចាស់ ដោះលែងខ្ញុំទៅ»បុរសនោះនៅតែទទូចអង្វររហូតដល់កាំបិតចុងក្រោយហោះបញ្ឆិតកររបស់គេដាច់ចេញឈាមមួយរំពេចតែមិនដល់សរសៃរទេ ។

«មិនបាច់ភ័យ យើងមិនអោយឯងងាប់ស្រួលៗទេ!! ចាប់វាចងបញ្រ្ចាសជើងទៅ អោយឈាមលោភលន់របស់វាហូរចេញពីខ្លួន»សម្ដីមាំបង្គាប់ទៅកាន់កូនចៅ បុរសនោះកាន់តែញ័រខ្លួន ស្រែកផងរើផង កាំបិតដោតជាប់ពេញខ្លួន កាន់តែរើ កាន់តែឈឺ នៅត្រូវអង្គរក្សមាឌឌាំងទាំងនេះវាយបន្ថែទៀត រហូតតស៊ូលែងបាន

«ហ្ហឹក កុំចូលម៉ោ ចេញអោយឆ្ងាយទៅ ហ្ហឹក ខ្ញុំខ្លាចហើយ ហ្ហឺ....»Flora ខ្លាចសឹងបាត់សតិ ទង្វើព្រៃផ្សៃអំបាញ់មិញបានធ្វើអោយនាងតក់ស្លុតរន្ធត់រកនិយាយអ្វីលែងចេញ ព្យាយាមគេចពីរាងក្រាស់ដែលកំពុងក្រវីកាំបិតដើរចូលមករកនាងទាំងញញឹមកំណាច ។

«អា៎...ប្រញាប់ខ្លាចម្ល៉េះ ខ្ញុំមិនទាន់ធ្វើស្អីនាងឯណារ៉ាហ្វា»សម្ដីស្រាលតែបាស់រោមដុតកម្លោចអោយនាងស្រីនៅលែងនឹង ប្រឹងរើបម្រះទាំងអន្ទះអន្ទែង ។

«កុំចូលមក ហ្ហឹក បើលោកធ្វើស្អីខ្ញុំតែបន្តិច ប៉ាមិនអត់ឱនអោយលោកទេ»

និទាឃរដូវ (ចប់✓)जहाँ कहानियाँ रहती हैं। अभी खोजें