Part 23 : អូនមិនអាចអវត្តមានក្នុងពិធីមង្គលការរបស់ពួកយើងបានទេ

1.6K 100 3
                                    

បេសសកម្មចេញតាមលួងមនុស្សចាស់ក៏បានសម្រេច រាងក្រាស់ត្រឡប់មកផ្ទះវិញទាំងធីងធោងរកតែសន្លប់ ទើបថេយ៉ុងមានតួនាទីសម្រួលសរសៃ ម៉ាស្សាអោយជុងគុកទាល់តែនាយដេកលក់ ។
ថ្ងៃថ្មីក៏ឈានចូលមកដល់ ត្បិតថាគេខ្លាចជុងគុកយល់ច្រឡំម្ដងទៀត ប៉ុន្តែក៏គ្មានវិធី យ៉ាងណាភ័ន្តច្រឡំមួយពេលអាចជួយនាយអោយរួចផុតពីពាក្យចោទប្រកាន់ទាំងនោះដែរ ។

# អង្គភាពសារព័ត៌មាន

ថេយ៉ុង សម្រេចចិត្តយកទិន្នន័យទាំងប៉ុន្មានដែលមានជាប់ពាក់ព័ន្ធនឹងលោកផាដុនមកប្រគល់ជូនថ្នាក់លើ ថ្វីបើមិនបានច្រើន តែក៏អាចអោយពួកគេបង្វែរមុខសញ្ញាទៅជារាងចំណាស់ពុតត្បុតម្នាក់នោះបានដែរ ។

ចប់ការងារនាយតូចក៏ចេញមកវិញ ព្រោះថ្ងៃត្រង់បន្តិចគេត្រូវប្រញាប់រៀបចំខ្លួនចាំ ជុងគុក ដែលនាយចង់នាំគេទៅកម្មវិធីនៅល្ងាចនេះ ចំណែកឈុត រាងក្រាស់មិនអោយគេពិបាកនោះទេ នាយនឹងឈ្លៀតពេលជូនគេទៅដោយខ្លួនឯង ព្រោះមិនចង់អោយថេយ៍មានអារម្មណ៍ថាទើសទាល់ ។

ដឹប~ កំឡុងពេលដែលចាកចេញ កាយតូចក៏ត្រូវគេរត់បំបុកមួយទំហឹងស្ទើរដាច់ផ្ងារ ជាហេតុអោយនាយតូចម៉ូវចិត្តតែម្ដង ស៊យម្ល៉េះថ្ងៃនេះ ។

«អ៊ួយ...នេះ រត់មិនមើល-»សម្ដីដែលបម្រុងនឹងហាស្ដីបន្ទោសក៏ត្រូវគាំងត្រឹង មុននឹងស្លុតចិត្តចំពោះមនុស្សនឹងមុខ

«ថេយ៉ុង ឯងមិនអីទេហេស៎»

«ប៉ា...?»នេះហើយជាមូលហេតុដែលគេគាំងទ្រឹងមួយកន្លែង ខណៈដែលឃើញសភាពឪពុកបែកញើសជោគថ្ងាស រត់ត្រហេបត្រហបដូចកំពុងគេចពីអ្វីមួយ ។

«អឺ...យើងទៅសិនហើយ»ប៉ាថេយ៉ុងគ្រាន់តែឆ្លើយប៉ុណ្ណេះក៏រត់បន្តមិនងាកក្រោយ ទាំងប្រញាប់ប្រញាល់ ។

«អេ៎ ប៉ាចង់ទៅណា ប៉ា....»ថេយ៉ុង មិនអស់ចិត្តចង់រត់ដេញតាមឪពុកប៉ុន្តែចង្រៃអ្វីទូរស័ព្ទរបស់គេរោទ៍ គ្រាន់តែអោនសម្លឹង ងើបមុខមកវិញក៏បាត់ស្រមោលគាត់បាត់ទៅហើយ តើអោយគេតាមយ៉ាងម៉េច ។

«aww ទៅណាហើយ...»លឿនពេកទេដឹង ត្រឹមមួយពព្រិចភ្នែក ក៏គេចទៅណាបាត់ទៅហើយ ។ ថេយ៉ុង ដកដង្ហើមធំបន្តិច មុននឹងលើកទូរស័ព្ទទទួល ណាមួយនេះជាលេខរបស់ជុងគុក ដែលខលមកខ្លួន ប្រហែលជានាយមកបបួលគេទៅរើសសម្លៀកបំពាក់ហើយ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now