Part 21 : អូនជាមនុស្សដំបូងដែលបងស្រឡាញ់

1.7K 108 7
                                    

ប្រហែលជាថ្ងៃត្រង់បន្តិច ថេយ៉ុង បានត្រឡប់មកវិញ ដោយមានរ៉ូប៊ីនជាអ្នកជូនមក ។ ពួកគេត្រូវរ៉ូវគ្នាណាស់ និយាយក៏ចូលគ្នាបានល្អ អាចរាប់អានជាមិត្តបាន ។ នាយតូចចូលមកខាងក្នុងបម្រុងនឹងឡើងទៅជាន់ខាងលើ ក៏គាប់ជួននឹងរាងក្រាស់ដែលចុះមកខាងក្រោមល្មម ។

«ជុងគុក!!»ថេយ៍ ហៅបុរសចំពោះមុខទាំងភ្ញាក់ផ្អើលមិននឹកស្មានថានាយត្រឡប់មកវិញទាំងថ្ងៃបែបនេះ គេខំប្រញាប់ប្រញាល់បំបែកផ្លូវជាមួយរ៉ូប៊ីន ដើម្បីមករៀបចំអាហារយកទៅអោយនាយនៅឯក្រុមហ៊ុនទៅហើយ ។

«អូនទើបនឹងមកពីណា»ជុងគុក ចុះមកពីខាងលើមកឈរទល់មុខក្មេងតូច ដែលធ្វើអោយនាយជ្រួលច្របល់ពេញមួយព្រឹកព្រោះបាត់គេមិនឃើញ ។

«ខ្ញុំទើបនឹងមកពីដើរលេងខាងក្រៅជាមួយមិត្តព្រោះអផ្សុកពេក ម្យ៉ាងគេប្រាប់ថាមានការងារអោយជួយផង ទើបទៅអង្គភាពតាមការណាត់»

«អូនមិនកើតអីល្អហើយ ថ្ងៃក្រោយទៅណាខលប្រាប់បងផង»ទឹកមុខស្មើមិនបញ្ចេញអារម្មណ៍ខុសឆ្ងាយពីរាល់ដងដែលនាយតែងតែបញ្ចេញកាយវិការច្រឡើមអោយតែនៅក្បែរថេយ៍ ឬមកពីគេហត់នឹងការងារ រាងតូចក៏ចម្លែកក្នុងចិត្តមិនតិចដែរ ។

«បាន ថ្ងៃក្រោយខ្ញុំនឹងប្រាប់លោក ប៉ុន្តែហេតុអ្វីក៏ថ្ងៃនេះលោកមកលឿនម្ល៉េះ»ថេយ៉ុង

«នឹកអ្នកខ្លះ តែមកគេបែរមិននៅផ្ទះ ខលក៏មិនទទួល ស្មានថារត់គេចហើយតើ»

«ឆឹស...គ្មានផ្លូវទេ ខ្ញុំខូចខាតច្រើនដល់ថ្នាក់នេះ លោកត្រូវតែទទួលខុសត្រូវ បើខ្ញុំមានកូននោះគិតយ៉ាងម៉េច»ថេយ៉ុង ច្រត់ចង្កេះមុខម៉ូវ សម្លក់សម្លឹងនាយ កុំស្មានថាគេល្ងង់ បានប្ដីសេដ្ឋីហើយទៅរកឯណាទៀត ដេកសុីស្រួលជាក្ដីស្រម៉ៃរបស់គេហើយ ។

«ពួកយើងរៀបការទៅ»ពាក្យនេះស្ដាប់ទៅអាចនឹងធម្មតា ប៉ុន្តែអត្ថន័យគឺមិនលេងសើចឡើយ ។ រៀបការឬ? មនុស្សពីរនាក់នឹងត្រូវក្លាយជាប្ដីប្រពន្ធនឹងគ្នា រស់នៅរហូតទាល់តែចាស់កោងខ្នង មិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចទ្រាំបានប្រសិនបើស្នេហាមិនបានចេញពីក្ដីស្រឡាញ់ ។

និទាឃរដូវ (ចប់✓)Hikayelerin yaşadığı yer. Şimdi keşfedin