Part 5 : ប្រុសចិត្តខ្មៅ

2K 159 4
                                    

នៅតាមដងវិថី រថយន្តដែលស្គាល់ច្បាស់ថាជារបស់ស្ថាបនិកវ័យក្មេងនៃក្រុមហ៊ុន MRD កំពុងតែបើកឆ្ពោះទៅត្រង់ តម្រង់ទៅភូមិគ្រឹះរបស់ខ្លួន ។
សម្លេងយំចេះតែមិនរសាយ ជុងគុក អង្គុយញីស្លឹកត្រចៀកជាច្រើនសារព្រោះតែស្រគៀរដែលនាយតូចមកតម្អូញរងូវៗក្បែរនាយបែបនេះ ។

«ឯងឈប់យំទៅតើបានទេ?»មិនចេះហត់ទេឬយ៉ាងម៉េច នាយអង្គុយស្ដាប់តាំងពីឡើងឡានមកភ្លាម ថេយ៍នៅតែអណ្ដឺតអណ្ដក់មិនឈប់ ។

«ហឹក...លោកឯងធ្លាប់ឃើញមនុស្សដែលគេជិតយកទៅសម្លាប់រីករាយដែរឬ? ហ៊ឺ...»បើមិនអោយគេយំ អោយគេអង្គុយសើចហេស៎ ? ជីវិតចុងក្រោយត្រូវបានមកបញ្ចប់ក្រោមដៃប្រុសម្នាក់នេះទៅវិញ គេនៅមិនទាន់សម្រេចគោលបំណងបានគ្រប់នៅឡើយទេ ម្ដេចក៏ព្រេងវាសនាលេងសើចនឹងគេម្ល៉េះ ។

«បើឯងមិនស្ងាត់ យើងប្រាកដជាយកស្អីមកបិទមាត់ឯងហើយ»ជុងគុក យកអណ្ដាតទល់ថ្ពាល់ទាំងខ្នក់ខ្នាញ់នឹងមនុស្សមាឌល្អិតដែលតសម្ដីមិនអោយធ្លាក់មួយម៉ាត់ ។

«បិទមាត់ហេស៎? សុំជាលុយបានទេ លុយទើបបិទមាត់ខ្ញុំជិត ហឹក... »

«យើងមិនបានលេងសើច»ហៃយ៉ា...ក្មេងនេះកាន់តែធ្វើឱ្យនាយក្ដៅហើយតើ សុខខ្លួនមិនចង់ បែរជាមកចាក់សាំងលើភ្លើងទៅវិញ ។

«ចុះលោកគិតថាខ្ញុំកំប្លែង? ហឹក...បើមានលុយ ខ្ញុំប្រហែលជាមិនត្រូវមកស្លាប់ទទេបែបនេះទេ លោកក៏ដឹង អ្នកក្រចាំតែខុស មិនគិតជួយហើយ នៅជាន់ពន្លិចថែមទៀត ពួកមនុស្សលោកនេះចិត្តអាក្រក់ណាស់»ថេយ៉ុង ខាំមាត់រងូវៗម្នាក់ឯង សម្លឹងទៅក្រៅបង្អួចមើលទៅទេសភាពដ៏ស្រស់ប្រិមប្រិយ គេប្រហែលជាលែងមានឱកាសបានឃើញវាម្ដងទៀតហើយ ។

«.............»ជុងគុក លឺបែបនេះមិនស្រដីតបត ត្រឹមមើលមុខនាយតូចកម្សត់បន្តិច ក៏បែរមកអង្គុយត្រង់ខ្លួន ធ្វើការងាររបស់នាយ មិនចាប់អារម្មណ៍ខ្វល់ពីក្មេងរំខាននោះតទៅទៀតទេ ទុកអោយយំស្លាក់ខ្យល់តែម្ដង ។

# ភូមិគ្រឹះ ម៉ារីនហ្គោល

«ចុះមក!!»
«លោកនាំខ្ញុំមកទីនេះធ្វើអី?»ថេយ៉ុង សួរឡើងខណៈដែលទឹកភ្នែកជោគថ្ពាល់ យំឡើងហើមមុខអស់ទៅហើយ តែក៏ព្រមចុះមកតាមការបបួលរបស់គេ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now