Part 20 : អូននៅឯណាថេយ៍

1.7K 114 4
                                    

ឡានស្ព័រខ្មៅរលើប បានសន្សឹមបរចេញទៅសម្ដៅទៅកាន់ទីក្រុងទាំងយប់ឥតរស្មី ។ បំណងរបស់ ជុងគុក គឺនាំរាងតូចទៅកម្សាន្តបន្ត ដូចដែលនាយបាននិយាយ គឺនាំថេយ៍អោយទៅស្គាល់ផ្ទះក្រេបទឹកឃ្មុំរបស់ពួកគេនៅឯកោះមួយនាកណ្ដាលសមុទ្រ ប៉ុន្តែស្ថានភាពហាក់មិនសហការទាល់តែសោះ រិកគីខលមកភ្លាមៗទាក់ទងទៅកាន់ ជុងគុក ដោយហេតុថានៅក្រុមហ៊ុនកំពុងតែមានបញ្ហា ។

# ភូមិគ្រឹះ ម៉ារីនហ្គោល

«សម្រាកមុនចុះ បងរួចរាល់ការងារពេលណានឹងឆាប់ត្រឡប់មកវិញ»ជុងគុក ស្រដីទៅកាន់មាឌល្អិតដែលសម្លឹងមកនាយម៉ក់ៗដោយក្ដី ងងោកងងុយ ។

«លោកក៏ដូចគ្នា មើលថែខ្លួនឯងផង កុំខំការងារពេកអី»ក្នុងចិត្តក៏កង្វល់ព្រោះតែឃើញទឹកមុខដូចមិនស្រួលរបស់រាងក្រាស់ ត្បិតថាខ្លួនមិនបានលឺសន្ទនារបស់នាយជាមួយកូនចៅ តែក៏អាចស្មានដឹងថាវាជារឿងធំ ។

«បងដឹងហើយ សឺត ចូលក្នុងទៅ»នាយផ្ដល់ស្នាមថើបទៅលើថ្ងាសរាងតូចជាការផ្ដល់នូវទំនុកចិត្ត ។ ឯថេយ៉ុងបានត្រឹមសម្រប ឈានជើងចូលទៅក្នុងភូមិគ្រឹះ ខណៈដែលក្រសែភ្នែកព្រួយបារម្ភរបស់ជុងគុកតាមសម្លឹងមិនដាច់ ។ សម្លេងឡានបានបើកចេញទៅ ស្របពេលដែលក្មេងប្រឹងលាក់បំពួនកាយមុននេះក៏ចេញពីក្រលាតទ្វារ អើត.កមើលដំណើរនាយសង្ហារចាកចេញ ឯមាត់ចាប់ផ្តើមបើកស្រដី ៖

«សង្ឃឹមថាគ្រប់យ៉ាងនឹងប្រសើរឡើងផងទៅចុះ»គេមិនអាចជួយអ្វីបាន ក្រៅពីបួងសួងសូមអោយទេវតាជួយថែរក្សាបងប្រុសប៉ុណ្ណោះ ហើយគេនឺងចាំជួយជាកម្លាំងចិត្តរាល់ពេលដែលនាយនឿយហត់ ។

«ហេម...»ថេយ៉ុង កំពុងតែអន្លង់អន្លោចកណ្ដោចកណ្ដែងម្នាក់ឯងនៅក្បែរទ្វារ ស្រាប់តែមានសម្លេងក្រហេមមួយបន្លឺឡើងពីក្រោយខ្នង អោយថេយ៉ុងរហ័សងាកទៅរកក៏ឃើញថាជាមីងមេផ្ទះ

«ខ្លួនជាកូនចៅ ប្រឹងឡើងចាង ដូចសណ្ដែកឡើងទ្រើង ចេញទៅណាមកណាមិនចេះហើបមាត់ប្រាប់ ចាំអោយតែគេសួរនាំ គិតថាខ្លួនជាស្អី? អនាគតប្រពន្ធលោកប្រុសធំហេស៎ បានជាអោយគេត្រូវហត់តាមរកឯងឡើងវីវក់បែបនេះ...នែ៎ យើងនិយាយមិនទាន់ចប់ទេចង់ទៅណា»មីងមេផ្ទះ ស្រែករំពង កាលបើថេយ៍ហ៊ានធ្វើមិនខ្វល់នឹងសម្ដីគាត់ ដើរឡើងទៅខាងលើបាត់ធ្វើមិនដឹង ចង់គាត់និយាយស្អីក៏ថេយ៍ស្ដាប់មិនចូលដែរ ។

និទាឃរដូវ (ចប់✓)Where stories live. Discover now